ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឈប់មើលរំលងតៅហ៊ូ! កំពូលអាហារជួយទាំងខួរក្បាល ឆ្អឹង និងការពារមហារីក

4 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស តៅហ៊ូមិនត្រឹមតែជាគ្រឿងផ្សំតម្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា “កំពូលអាហារ” ដែលផ្តល់អត្ថប្រយោជន៍លើសពីការស្មានសម្រាប់មនុស្សគ្រប់វ័យ។ តាមរយៈការបរិភោគតៅហ៊ូ រាងកាយនឹងទទួលបានប្រូតេអ៊ីនគ្មានខ្លាញ់ដែលជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ និងការពារជំងឺសរសៃឈាមបេះដូង ព្រមទាំងជួយរក្សារាងឱ្យស្លីមស្អាតដោយសារវាមានកាឡូរីទាបបំផុត។…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស តៅហ៊ូមិនត្រឹមតែជាគ្រឿងផ្សំតម្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា “កំពូលអាហារ” ដែលផ្តល់អត្ថប្រយោជន៍លើសពីការស្មានសម្រាប់មនុស្សគ្រប់វ័យ។

តាមរយៈការបរិភោគតៅហ៊ូ រាងកាយនឹងទទួលបានប្រូតេអ៊ីនគ្មានខ្លាញ់ដែលជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ និងការពារជំងឺសរសៃឈាមបេះដូង ព្រមទាំងជួយរក្សារាងឱ្យស្លីមស្អាតដោយសារវាមានកាឡូរីទាបបំផុត។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ សារធាតុ Isoflavones និងជាតិប្រឆាំងអុកស៊ីតកម្មនៅក្នុងតៅហ៊ូ ដើរតួជាខែលការពាររាងកាយយ៉ាងរឹងមាំពីជំងឺមហារីកសាហាវៗ ដូចជាមហារីកសុដន់ និងមហារីកពោះវៀនធំជាដើម។

បន្ថែមពីលើការការពារជំងឺ តៅហ៊ូក៏ជាមិត្តល្អបំផុតសម្រាប់សុខភាពឆ្អឹង និងខួរក្បាលផងដែរ។ ជាតិកាល់ស្យូមដ៏ខ្ពស់ជួយឱ្យឆ្អឹងមាំមួន និងជួយរក្សាតុល្យភាពអ័រម៉ូន ជាពិសេសសម្រាប់ស្ត្រីវ័យអស់រដូវ។ ជាមួយគ្នានេះ សារធាតុ Lecithin ដែលមានក្នុងតៅហ៊ូ គឺជាអាហារបំប៉នខួរក្បាលដ៏ល្អប្រសើរក្នុងការជួយពង្រឹងការចងចាំ និងធ្វើឱ្យស្មារតីកាន់តែស្វាហាប់។

ដើម្បីទទួលបានគុណសម្បត្តិដ៏មហាសាលនេះ អ្នកជំនាញណែនាំឱ្យជ្រើសរើសវិធីចម្អិនតាមបែបស្ងោរ ឬចំហុយ និងផ្លាស់ប្តូរការញ៉ាំតៅហ៊ូឱ្យបានច្រើនប្រភេទ ដើម្បីទទួលបានវីតាមីនចម្រុះសម្រាប់សុខភាពរាងកាយទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ