ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ កំពុងលក់​ចែកចាយ​បារី​អេ​ឡិច​ត្រូ​និ​ច

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៦ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​អាវុធហត្ថ​ទួល​គោក បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៦ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​អាវុធហត្ថ​ទួល​គោក បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ដែល​ជា​អ្នក​លួច​លក់​ឧបករណ៍​អេ​ឡិច​ត្រូ​និក ​សម្រាប់​ជក់​សារធាតុ​គីមី នៅ​ចំណុច​ផ្លូវ​លេខ​១២៨ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

ក្រោយឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​អាវុធហត្ថបន្ត​ទៅ​ឆែក​នៅ​បន្ទប់ ​ដែល​ជនសង្ស័យ​ស្នាក់​នៅ​ចំណុច ផ្ទះ​លេខ​៣៥ ផ្លូវ​១៥០​កែង​២២១ សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​បាន​ចាប់​យក​វត្ថុ​តាង បារី​អេ​ឡិច​ត្រូ​និ​ច ​ចំនួន​៩១​ប្រអប់ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវនាំ​យក​មក​អង្គភាព ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ដែល​ករណី​ដូច​គ្នា​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ជា​បន្តបន្ទាប់​ជា​ច្រើន​ករណី​មក​ហើយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ