ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំនឹងសម្រេចពីអន្តរាគមន៍យោធានៅ​អ៊ីរ៉ង់២សប្ដាហ៍ទៀត

1 នាទី មុន

សង្គ្រាម​អី​ុ​ស្រា​អែ​ល​-​អី​ុ​រ៉​ង់ ៖ មក​ដល់​ថ្ងៃ​ទី​២០​មិថុនា​សង្គ្រាម រវាង​អី​ុ​ស្រា​អែ​ល​និង​អី​ុ​រ៉​ង់ ឈាន​ចូល​ដល់​ថ្ងៃ​ទី​៨​ហើយ​។ នា​ថ្ងៃ​ទី​១៩​មិថុនា​ប្រទេស​ទាំង​២​បាន​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​។ ចំណែក​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​វិញ មិន​បដិសេធ​ឡើយ​ការ​ហក់​ចូល​ក្នុង​សង្គ្រាម ដើម្បី​កម្ទេច​កម្មវិធី​នុយក្លេអ៊ែរ​អី​ុ​រ៉​ង់​។ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​ការ៉ូ​លី​ន​លី​វីត​ថ្លៃ​នា​ថ្ងៃ​ទី​១៩​មិថុនា​ថា…

សង្គ្រាម​អី​ុ​ស្រា​អែ​ល​-​អី​ុ​រ៉​ង់ ៖ មក​ដល់​ថ្ងៃ​ទី​២០​មិថុនា​សង្គ្រាម រវាង​អី​ុ​ស្រា​អែ​ល​និង​អី​ុ​រ៉​ង់ ឈាន​ចូល​ដល់​ថ្ងៃ​ទី​៨​ហើយ​។ នា​ថ្ងៃ​ទី​១៩​មិថុនា​ប្រទេស​ទាំង​២​បាន​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​។ ចំណែក​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​វិញ មិន​បដិសេធ​ឡើយ​ការ​ហក់​ចូល​ក្នុង​សង្គ្រាម ដើម្បី​កម្ទេច​កម្មវិធី​នុយក្លេអ៊ែរ​អី​ុ​រ៉​ង់​។

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​ការ៉ូ​លី​ន​លី​វីត​ថ្លៃ​នា​ថ្ងៃ​ទី​១៩​មិថុនា​ថា លោក​ដូ​ណា​ល់​ត្រាំ​នឹង​ធ្វើ​សេចក្ដីសម្រេច ពី​អន្តរាគមន៍​យោធា​ជាយថាហេតុ​មួយ​របស់​អា​មេ​រិ​ក​ប្រឆាំង​អី​ុ​រ៉​ង់ រយៈពេល​២​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​ទៀត ដោយ​លើក​ផង​ដែរ​ពី​លទ្ធភាព​នៃ​ការ​ចរចា​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់​។ តាម​រយៈ​អ្នកនាំពាក្យ​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ឡើង​ថា ដោយសារ​មាន​លទ្ធភាព​ថែម​ទៀត នៃ​ការ​ចរចា​ជាយថាហេតុ​ជាមួយ​អី​ុ​រ៉​ង់​ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ ខ្ញុំ្ញ​ុំ​នឹង​ធ្វើការ​សម្រេច​របស់ខ្ញុំ​ថា​តើ​ត្រូវ​ថ្វើ​អន្តរាគមន៍​យោធា​ឬ​អត់​ប្រឆាំង​អី​ុ​រ៉​ង់ ក្នុង​ពេល​២​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​ទៀត​។

នា​ថ្ងៃ​ទី​៧​នៃ​ស​ង្ក្រា​មរ​វាង​អី​ុ​ស្រា​អែ​ល​និង​អី​ុ​រ៉​ង់ លោក​ត្រាំ​បាន​ធ្វើការ​កោះ​ប្រជុំ​ជា​លើក​ទី​៣​នា​ថ្ងៃ​ទី​១៩​មិថុនា​នៅ​SITUATION ROOM ជា​បន្ទប់សម្ងាត់​នៅ​ក្រោម​ដី​នៃ​សេត​វិមាន កន្លែងធ្វើការ​សម្រេច​ខាង​យោធា​ដ៏​រសើប​បំផុត​នានា​។ លោក​ពិភាក្សា​ពី​អាថ៌​កំបាំង​ទាក់ទិន​នឹង​បំណង​ទាំង ឡាយ​របស់​លោក​នា​ពេល​មុន​នេះ ដោយ​ថ្លែង​ពី​ការ​ចូលរួម​ជាយថាហេតុ​ុ​របស់​អា​មេ​រិ​ក​ក្នុង​ការ​វាយប្រហារ​។ លោក​ថា​ខ្ញុំ​អាច​ហក់​ចូល​និង​ក៏​មិន​អាច​ដែរ​។

តាម​អ្នកនាំពាក្យ​សេត​វិមាន​ថា ការ​ទាក់ទង​នៅ​បន្ត​រវាង​អី​ុ​រ៉​ង់​និង​អា​មេ​រិ​ក​។ សេត​វិមាន​ក៏​អះអាង​ដែរ​ថា​អី​ុ​រ៉​ង់​មាន​សមត្ថភាព​ផលិត​គ្រាប់បែក​នុយ​ក្លេ​ង៊ែ​របា​ន​ត្រឹមតែ​កន្លង​ខែ​ប៉ុណ្ណោះ ប្រសិនបើ​មេដឹកនាំ​កំពូល​ខ្លួន​លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី​បញ្ជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ