ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ហែ​បាតុ​កម្ម​ទាម​ទា​រ​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​ផែថង​ថាន​ចុះ​ពី​តំណែង​

12 ម៉ោង មុន

ទី​ក្រុង​បាងកក៖ ថ្ងៃ​នេះ ប្រជា​ជន​ថៃ​ចេញ​ហែ​បាតុកម្ម​យ៉ាង​ព្រោង​ព្រាត​នៅ​ក្បែរ​វិមាន​រាជ​រដ្ឋាភិបាល​ដើម្បី​ទាម​ទារ​ឱ្យ​លោក​ស្រី​ផែ​ថង​ថន នាយក​រដ្ឋ​មន្ត្រី​ថៃ និង​ជា​កូន​ស្រី​របស់​លោក​ថាក់​ស៊ីន​ចុះ​ចេញ​ពី​តំណែង​ជា​បន្ទាន់​។ ​ចលនា​បាតុកម្ម​នេះ​ដឹក​នាំ​ដោយ​ «​បណ្ដាញ​និស្សិត​ និង​ប្រជា​ជន​ដើម្បី​កំណែ​ទម្រង់​​នៅ​ថៃ»។ ពួក​គេ​រៀប​ចំ​ការ​ហែ​បាតុកម្ម​ជា​ច្រើន​កន្លែង​នៅ​ទូទាំង​ប្រ​ទេស​ថៃ​​​។ គោល​ដៅ​ធំ​របស់​ពួក​គេ​គឺ​ចង់​បាន​ចម្លើយ​ពាក់​ព័ន្ធ​នឹង​ថា​តើ​លោក​ថាក់​ស៊ីន​ទទួល​បាន​សិទ្ធិ​ពិសេស​អ្វី​ខ្លះ​នៅ​ពេល​គាត់​អនុវត្ត​ទោស​​នៅ​ក្នុង​ពន្ធ​នាគារ​។…

ទី​ក្រុង​បាងកក៖ ថ្ងៃ​នេះ ប្រជា​ជន​ថៃ​ចេញ​ហែ​បាតុកម្ម​យ៉ាង​ព្រោង​ព្រាត​នៅ​ក្បែរ​វិមាន​រាជ​រដ្ឋាភិបាល​ដើម្បី​ទាម​ទារ​ឱ្យ​លោក​ស្រី​ផែ​ថង​ថន នាយក​រដ្ឋ​មន្ត្រី​ថៃ និង​ជា​កូន​ស្រី​របស់​លោក​ថាក់​ស៊ីន​ចុះ​ចេញ​ពី​តំណែង​ជា​បន្ទាន់​។ ​ចលនា​បាតុកម្ម​នេះ​ដឹក​នាំ​ដោយ​ «​បណ្ដាញ​និស្សិត​ និង​ប្រជា​ជន​ដើម្បី​កំណែ​ទម្រង់​​នៅ​ថៃ»។ ពួក​គេ​រៀប​ចំ​ការ​ហែ​បាតុកម្ម​ជា​ច្រើន​កន្លែង​នៅ​ទូទាំង​ប្រ​ទេស​ថៃ​​​។

គោល​ដៅ​ធំ​របស់​ពួក​គេ​គឺ​ចង់​បាន​ចម្លើយ​ពាក់​ព័ន្ធ​នឹង​ថា​តើ​លោក​ថាក់​ស៊ីន​ទទួល​បាន​សិទ្ធិ​ពិសេស​អ្វី​ខ្លះ​នៅ​ពេល​គាត់​អនុវត្ត​ទោស​​នៅ​ក្នុង​ពន្ធ​នាគារ​។ ហ្វូង​បាតុករ​ចាប់​ផ្ដើម​ជួប​ជុំ​គ្នា​នៅ​លើ​ស្ពាន​ឆា​ម៉ៃ ម៉ារូ​ចិត​ (Chamai Maruchet) មុខ​វិមាន​រដ្ឋាភិបាល​។ នៅ​ទី​នោះ​ ពួក​គេ​បាន​រៀប​ចំ​វេទិកា​មួយ​ទុក​រួច​ជា​ស្រេច​។ ​អ្នក​ម្ចាស់​កម្ម​វិធី​បាន​ឡើង​ធ្វើអត្ថា​ធិប្បាយ​ និង​ស្នើ​សុំ​ឱ្យ​លោក​ស្រី​ផែ​ថង​ថាន​ចុះ​ចេញ​ពី​តំណែង​។

អាជ្ញា​ធរ​បាន​រឹត​បន្តឹង​ប្រព័ន្ធ​សន្តិ​សុខ​នៅ​ខាង​មុខ​វិមាន​រដ្ឋាភិបាល​។ ​គេ​ឃើញ​នគរបាល​ថៃ​ដឹក​គ្នា​ទាំង​ឡាន​ៗ​ហ៊ុម​ព័ទ្ធ​ទី​​នោះ​ , ​​ឃើញ​ប្រព័ន្ធ​បំពង​សំឡេង​ និង​ឃើញភ្នាក់​ងារ​នគរ​បាល​មក​ពី​​ច្រើន​អង្គ​ភាព​ដូច​ជា​ស្នង​ការ​នគរ​បាល​តុសិត (Dusit) និង​ណាង​​ឡឺង​ (Nang Lerng), ក្រុម​គ្រប់​គ្រង​ហ្វូង​មនុស្ស​ និង​ក្រុម​ណាំ​វ៉ាន់​ (Nam Whan) ត្រូវ​គេ​ដាក់​ពង្រាយ​យ៉ាង​ច្រើន​ស្អេក​ស្កះ​។

នគរ​បាល​បាន​រៀប​ចំ​​ខែល​ការ​ងារ​បី​ជាន់​នៅ​ជើង​ស្ពាន​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ហ្វូង​បាតុករ​​​ជ្រៀត​ចូល​ទៅ​ដល់​វិមាន​រដ្ឋាភិបាល​។ អាជ្ញា​ធរ​ប្រាប់​ថា​ពួក​គេ​ក៏​បន្ត​តាម​ដាន​​កម្រិត​​​សំឡេង​តាម​ប្រព័ន្ធ​ឧក្ឃោសន​ស័ព្ទ​​ផង​ដែរ​ដើម្បី​ធ្វើ​យ៉ាង​ណា​មិន​​ឱ្យ​សំឡេង​​ឮ​​ខ្លាំង​ពេក​លើស​ពី​១២៥​ដេស៊ីបែល​​ (decibel)​។ សំណាង​ល្អ​ ក្រុម​បាតុករ​បើក​ក្បាល​មេក្រូ​ត្រឹម​១១១,៥​ដេស៊ី​បែល​។

ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​នោះ​ត្រូវ​បិទ​ខ្ទប់​ជា​បណ្ដោះ​អាសន្ន​ចាប់​ពី​​​ម្ដុំ​​​​ព្រះ​នគរ​​​ (Pranakorn) តាម​ដង​វិថី​ពិស្ណុលោក​ (Phitsanulok) រហូត​ដល់​ម្ដុំ​សួន​មិសា​កាវ៉ាន់​ (Suan Misakawan)។ ​ក្រោយ​មក, ​បើក​ដំណើរ​ការ​ជា​ធម្ម​តា​ឡើ​ងវិញ​។ នគរ​បាលត្រៀមបិទ​កំណាត់​ផ្លូវ​​នេះ​ជា​ថ្មី​បើ​​ចំនួន​បាតុ​ករ​មាន​ច្រើន​លើស​កំណត់​​​៕​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ