ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ.ក់​កាបូប​ជនបរទេស ​គេចខ្លួន​អស់​​៤​ថ្ងៃ ត្រូវ​នគរបាល​ ឃាត់ខ្លួន​បាន​៣​នាក់

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន​៤​នាក់​បាន​ជិះ​ម៉ូតូ​៣​គ្រឿង ទៅ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​បុរស​ជនជាតិ​កូរ៉េ​ម្នាក់ និង​ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​កំពុង​ដើរ​ផ្សាយ​គម្ពីរ​ព្រះ​យេស៊ូ​វ​គ្រិស្ដ ។ ក្រោយ​ពេល​ឆក់​បាន​សម្រេច​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ហើយ​ភ្លាម​ៗ​នោះ​លោក​វរៈសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការរង​នគរបាល​ខណ្ឌដង្កោ…

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន​៤​នាក់​បាន​ជិះ​ម៉ូតូ​៣​គ្រឿង ទៅ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​បុរស​ជនជាតិ​កូរ៉េ​ម្នាក់ និង​ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​កំពុង​ដើរ​ផ្សាយ​គម្ពីរ​ព្រះ​យេស៊ូ​វ​គ្រិស្ដ ។ ក្រោយ​ពេល​ឆក់​បាន​សម្រេច​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ហើយ​ភ្លាម​ៗ​នោះ​លោក​វរៈសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការរង​នគរបាល​ខណ្ឌដង្កោ ក៏​បាន​បញ្ជា​កម្លាំង​ឲ្យ​ធ្វើករ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង ។ លុះ​៤​ថ្ងៃក្រោយ​មក​ក​ក៏​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ខាងលើ ក៏​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​នគ​បាល​ខណ្ឌ​ច្បារ​អំពៅ និង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់ រីឯ​បក្ខពួក​ម្នាក់​ទៀត​កំពុង​គេចខ្លួន ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​ទំនប់​៧​មក​រា ស្ថិត​នៅ​ក្នុងភូមិ​អន្លង់​គង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​រួម​មាន​៖១-​ឈ្មោះ អាង ស៊ីវ​ម៉​ង់ ហៅ ម៉​ង់ អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ​ដៃ ស្នាក់​នៅផ្ទះ​ជួល​លេខ​៤០៦ ផ្លូវ​ប៉ូ​ឡា​រី​ស បុរី​ប៉េង​ហួត សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ (​ប្រើប្រាស់​គ្រឿងញៀន​)​។ ២-​ឈ្មោះ ម៉ឺន ចំរើន​រិ​ទ្ធី អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល ភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ប្រើប្រាស់​គ្រឿងញៀន​)​។ ៣-​ឈ្មោះ សេង លាង អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ប្រើប្រាស់​គ្រឿងញៀន​) និង​បក្ខ​ម្នាក់​ទៀត​កំពុង​គេចខ្លួន ។ នគរបាល​ដកហូត​បាន​ទូរស័ព្ទ​ដៃ​ចំនួន​១៥​គ្រឿង ,​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់​ថង់​, ម៉ូតូ ចំនួន​០២​គ្រឿង​, កងដៃ​ចំនួន​០៧​កង​, ខ្សែដៃ​ចំនួន​០២​ខ្សែ​។

ដោយឡែក​ជន​រង​គ្រោះ​១-​ឈ្មោះ SUN MINYOUNG ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​កូរ៉េ មុខរបរ​អ្នកជំនួញ កាន់​លិខិតឆ្លងដែន​លេខ​M655L2863 ស្នាក់​នៅផ្ទះ​ជួល​លេខ​២៣៣D ផ្លូវ​២១៧ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ២-​ឈ្មោះ KANAKO MASUDA ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិ​ជប៉ុន មុខរបរ​គ្រូបង្រៀន កាន់​លិខិតឆ្លងដែន​លេខ​TZ2039052 ស្នាក់​នៅផ្ទះ​លេខ​៤៦០ ផ្លូវ​៥៧ ភូមិ​ដំបូក​ខ្ពស់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​ពួក​គាត់​បាន​បាត់បង់ អាយ​ផេ​ត​០១​គ្រឿង​,​កាត​គ្រី​រថយន្ត​០១​សន្លឹក​, ប្រាក់​ដុល្លារ​ចំនួន​៦០​ដុល្លារ​អា​មេ​រិ​ក​, និង​ប្រាក់​រៀល​ចំនួន​១០០,០០០​រៀល ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​ដើរ​ផ្សព្វផ្សាយ​គម្ពីរ​ព្រះ​យេស៊ូ​វ​គ្រិស្ត នៅ​តាម​ផ្លូវ​ទំនប់​៧​កម​រា ស្ថិត​នៅ​ភូមិ​អន្លង់​គង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​មាន​គ្នា​ចំនួន​០៤​នាក់ ជិះ​ម៉ូតូ​ចំនួន​០៣​គ្រឿង ទៅ​ដល់​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជន​រង​គ្រោះ​ឈ្មោះ KANAKO MASUDA បាន​សម្រេច ។

នគរបាល​បាន​ប្រាប់​បន្ថែម​ទៀត​ថា បន្ទាប់​មក​ក៏​បាន​បន្ត​ទៅ​ឆក់​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ​ឈ្មោះ SUN MINYOUNG បាន​សម្រេច​ទៀត រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ហើយ​ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ពេល​នោះ​លោក​វរៈសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការរង​នគរបាល​ខណ្ឌដង្កោ បាន​បញ្ជា​កម្លាំង​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ​ផង​ដែរ ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយមក​ក៏​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ លុះដល់​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៣​និង​៣០​នាទី កម្លាំង​នគរបាល​ខណ្ឌដង្កោ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ នៅ​ចំណុច​ផ្ទះ​លេខ​៤០៦ ផ្លូវ​ប៉ូ​ឡា​រី​ស បុរី​ប៉េង​ហួត សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ បន្ទាប់​មក​បាន​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នោះ​ប្រាកដ​មែន ហើយ​ពេល​នេះ​ជនសង្ស័យ​ខាងលើ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាល​ដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ