កុងស៊ីកា.ប់គោក្របី ផុតសុពលភាពហើយ នៅតែបន្តអាជីវកម្មតាមចិត្ត អត់ខ្លា.ចច្បាប់សោះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីសត្តឃាតដ្ឋាន (កុងស៊ីកាប់គោក្របី) របស់លោក ហ៊យ ហ៊ាង នៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ នៅខណ្ឌជ្រោយចង្វារ…
រាជធានីភ្នំពេញ ៖ ទីសត្តឃាតដ្ឋាន (កុងស៊ីកាប់គោក្របី) របស់លោក ហ៊យ ហ៊ាង នៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ នៅខណ្ឌជ្រោយចង្វារ…
រាជធានីភ្នំពេញ ៖ ទីសត្តឃាតដ្ឋាន (កុងស៊ីកាប់គោក្របី) របស់លោក ហ៊យ ហ៊ាង នៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ នៅខណ្ឌជ្រោយចង្វារ បានផុតសុពលភាព និងតម្រូវអោយរើចេញប្តូរទីតាំងថ្មីកន្លះខែមកហើយនៅតែបន្តអាជីវកម្មកាប់គោក្របី ដោយរលូន ។ ទោះបីមានវិធានការឱ្យរុះរើមិនបន្តសុពលភាពឱ្យក៏ដោយ ។
លិខិតអនុញ្ញាត មានសុពលភាពតែ ០៥ ឆ្នាំប៉ុណ្ណោះ ដោយចាប់ផ្តើមពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ ហើយផុតកំណត់នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៦ ដែលរហូតមកដល់ពេលនេះផុតសុពលភាពរយៈពេល ១៥ថ្ងៃហើយនៅតែបន្តជាជីវកម្មដោយរលូន ។
តាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៦ ដែលបានជម្រាបមកលោក ហ៊យ ហ៊ាង ម្ចាស់សត្តឃាតដ្ឋាន (កុងស៊ីកាប់គោ-ក្របី) ស្តីពីការមិនបន្តអាជ្ញាបណ្ណអាជីវកម្មសត្តឃាតដ្ឋាន ដែលមានទីតាំងស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក៍បានអោយដឹងថា កន្លងមកប្រជាពលរដ្ឋរស់នៅក្នុងតំបន់ជុំវិញសត្តឃាតដ្ឋានរបស់លោក តែងតែត្អូញត្អែរ និងលើកឡើងអំពីភាពគ្មានសណ្តាប់ធ្នាប់ ខ្វះការទទួលខុសត្រូវ ការវេចខ្ចប់កាកសំណល់មិនបានត្រឹមត្រូវ បណ្តាលអោយជះក្លិនស្អុយមកលើការរស់នៅរបស់ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងសត្តឃាត ។
រដ្ឋបាលខណ្ឌជ្រោយចង្វារ ក៏ធ្លាប់បានធ្វើការចុះពិនិត្យ ធ្វើកំណត់ហេតុណែនាំ និងចេញសេចក្តីជូនដំណឹងដល់លោក អំពីបញ្ហាអនាម័យ បរិស្ថាន ការវេចខ្ចប់ទុកដាក់សំរាមកាកសំណល់របស់សត្តឃាតដ្ឋាន ជាច្រើនលើកច្រើនសាររួចមកហើយដែរ ប៉ុន្តែលោកមិនសហការឡើយ ។ ដូច្នេះ ដើម្បីរក្សាបាននូវអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់របៀបរៀបរយ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យលោកស្វែងរកទីតាំងសត្តឃាតថ្មីសមស្របជំនួសវិញ ដោយទុករយៈពេលត្រឹមថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៦ ស្របនឹងសុពលភាព នៃអាជ្ញាបណ្ណអាជីវកម្ម ។
តាមលិខិតរដ្ឋបាលខណ្ឌជ្រោយចង្វារកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ ដែលបានស្នើអោយលោក ហ៊យ ហ៊ាង ប្តូរទីតាំងសត្តឃាតដ្ឋាន (កុងស៊ីកាប់គោ ក្របី) ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅរកទីតាំងថ្មីៗ ។ ក្នុងលិខិតក៍បានបញ្ជាក់ថា កន្លងមកនេះក្រុម កាងារចម្រុះរដ្ឋបាលខណ្ឌជ្រោយចង្វារ បានចុះពិនិត្យ និងធ្វើកំណត់ហេតុណែនាំអំពីបញ្ហា អនាម័យ បរិស្ថាន ការវិចខ្ចប់ទុកដាក់សំរាម កាកសំណល់សត្តឃាតដ្ឋាន (កុងស៊ីកាប់គោ ក្របី) នៅទីតាំងរបស់លោកច្រើនដងរួចហើយ ប៉ុន្តែរហូតមកដល់ពេលនេះ លោកនៅតែមិនសហការចូលរួមអនុវត្តនៅឡើយ ។
ដូចនេះ ដើម្បីរក្សាបាននូវអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ជាពិសេសជួយលើកកម្ពស់សោភណភាពទីក្រុងឱ្យបានស្អាត រដ្ឋបាលខណ្ឌជ្រោយចង្វារ តម្រូវឱ្យលោក ហ៊ុយ ហ៊ាង ជាម្ចាស់ទីតាំងសត្តឃាតដ្ឋាន (កុងស៊ីកាប់គោ ក្របី) ត្រូវផ្លាស់ប្តូររកទីតាំងថ្មីសមស្រប ដោយទុករយៈពេលដល់លិខិតបើកអាជីវកម្មរបស់ លោកផុតសុពលភាពនៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ ។
ទាក់ទិនកុងស៊ីផុតសុពលភាពហើយនៅតែបន្តអាជីវកម្មលោក លឹម សុភា អភិបាលខណ្ឌ ជ្រោយចង្វារបានអោយដឹងថា កន្លងមកអាជ្ញាធរធ្លាប់បានចុះណែនាំអោយរុះរើប្តូរទីតាំង តែម្ចាស់ពុំស្តាប់តាមការណែនាំ ។ លោកអភិបាលហាក់ដូចពុំចង់និយាយឡើយ ។ ចំណែកតំណាងម្ចាស់កុងស៊ីបានអះអាងថា កុងស៊ីបានផុតសុពលភាពមែន តែសុំពន្យារពេល ព្រោះទីតាំងថ្មីពុំទាន់ធ្វើរួចរាល់ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕






ចែករំលែកព័តមាននេះ