លោកវេជ្ជបណ្ឌិត Andrew Brief នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Harbor-UCLA បានប្រាប់ New York Post ឱ្យដឹងថា Tiger Woods កំពុងប្រឈមផ្លូវដ៏វែងឆ្ងាយក្នុងការជាសះស្បើយឡើងវិញ ដែលរួមមានទាំងការព្យាបាលដោយចលនារយៈពេលវែង និងការវះកាត់ជំហានបន្តបន្ទាប់ទៀត លើបញ្ហារបួសបាក់ជើងខាងស្តាំរបស់គាត់ដែលប៉ះពាល់ដល់ការហើមសាច់ដុំផងដែរ។ ហើយជំហានដំបូងយើងមិនអាចគិតដល់ការអាចបន្តអាជីពរបស់គាត់នៅឡើយទេ អ្វីដែលយើងកំពុងគិតគឺការជួយគាត់ឱ្យអាចដើរបានដូចដើមឡើងវិញ។
ចែករំលែកព័តមាននេះ