ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅៗ! កំពូល​កីឡាករ​វាយ​កូន​ហ្គោ​លដ៏ល្បី​១រូប​ជួបគ្រោះ​ក្រឡាប់​រថ​យន្ត

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កំពូល​កីឡាករ​វាយ​កូន​ហ្គោ​ល​របស់​សហអា​មេ​រិ​ក គឺ​លោក Tiger Woods ​បាន​រង​របួស​ជើង​ទាំង​សង​ខាង​យ៉ាង​ធ្ងន់ធ្ងរ ​ក្រោយ​​​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​របស់​គាត់​នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​២៣ ខែ​កុ​ម្ភៈ…

សហរដ្ឋអាមេរិក ៖ កំពូល​កីឡាករ​វាយ​កូន​ហ្គោ​ល​របស់​សហអា​មេ​រិ​ក គឺ​លោក Tiger Woods ​បាន​រង​របួស​ជើង​ទាំង​សង​ខាង​យ៉ាង​ធ្ងន់ធ្ងរ ​ក្រោយ​​​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​របស់​គាត់​នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​២៣ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១ (​ពេលវេលា​នៅ​សហរដ្ឋអាមេរិក​) នៅទីក្រុង​ឡូ​សអាន់​ជឺ​លេស (Los Angeles) រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា (California) នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ពី​សារព័ត៌មាន CNN នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​។

នាយកដ្ឋាន​តម្រួត​ប្រចាំ​តំបន់ (The LA County Sheriff) បាន​បញ្ជាក់​ថា​ ពួក​គេ​ទទួល​​បានសេចក្តីរាយការណ៍​ពី​អ្នកនៅ​​តំបន់​កើតហេតុ​នោះ​​នា​វេលា​ម៉ោង​ប្រមាណ ៧​និង​១២​នាទី​ព្រឹក ខណៈ​មាន​រថយន្ត​មួយគ្រឿង​ជួប​​គ្រោះថ្នាក់​ចរាចរណ៍ ​បណ្តាល​ឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ ។ ហើយ​ម្ចាស់​ជើងឯក​វាយ​កូន​ហ្គោ​ល​១៥​លើក វ័យ​៤៥​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ក្រុម​ពន្លត់អគ្គីភ័យ និង​ក្រុម​គ្រូពេទ្យ​។

លោក Alex Villanueva ​ប៉ូលិស​ប្រចាំ​តំបន់​បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក​ Woods មិន​អាច​ឈរ​ដោយ​ខ្លួនឯង​បាន​ទេ ប៉ុន្តែ​គេ​នៅ​ដឹងខ្លួន​ពេល​ជួយ​សង្គ្រោះ​ចេញពី​កន្លែង​កើតហេតុ​មុន​ពេល​ត្រូវ​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Harbor-UCLA ។

ជាបឋម​អ្នកតំណាង​របស់កំពូលកីឡាករ​ Tiger Woods គឺ​លោក Mark Steinberg បាន​បញ្ជាក់​ថា​គាត់​កំពុង​ទទួល​ការ​វះកាត់ ហើយ​ព័ត៌មាន​លម្អិត​អំពី​ការ​រង​របួស​របស់​គាត់ នឹង​ត្រូវ​ជម្រាប​ជូន​នៅ​ពេល​ក្រោយ​៕