ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​ឡង់​ដឹក​ខ្សាច់​១​គ្រឿង​បាន​លិច បន្ទាប់​​ពី​ជួប​គ្រោះថ្នាក់​បើក​បុក​សរសរ​ស្ពាន​ជ្រោយចង្វារ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​សា​ឡង់​ដឹក​ខ្សាច់​១​គ្រឿង​បាន​លិច បន្ទាប់​ពី​ជួប​គ្រោះថ្នាក់ ជ្រុល​ទៅ​បុក​បង្គោល​សរសរ​ស្ពាន​ជ្រោយចង្វារ សំណាង​គ្មាន​មនុស្ស​រង​របួស ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦​ទីតាំង​កើតហេតុ​ស្ថិត​នៅ​ក្រោម​ស្ពាន​ជ្រោយចង្វារ ស្ថិត​ក្នុង​មូលដ្ឋាន​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​សា​ឡង់​ដឹក​ខ្សាច់​១​គ្រឿង បាន​បើកបរ​លើ​ផ្ទៃ​ទន្លេ ចាប់​ពីមុខ​ព្រះ​បរមរាជវាំង ឆ្ពោះទៅ​កាន់​ស្ពាន​ជ្រោយចង្វារ ដោយ​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង ។

លុះ​មក​ដល់​ចំណុច​ក្រោម​ស្ពាន​ជ្រោយចង្វារ ដោយ​មិនដឹង​មូលហេតុ គេ​ស្រាប់តែ​ឃើញ​សា​ឡង់​នោះ​បុក​គល់​ស្ពាន បណ្តាល​ឲ្យ​លិច​ទឹក​ម្តង​បន្តិច​ៗ ។ ហើយ​ភ្លាម​ៗ​នោះ គេ​ស្រាប់តែ​ឃើញ​មាន​សា​ឡង់​ផ្សេង មក​សាង​យកស​ម្ផា​រដែ​ល​មាននៅ​ក្នុង​សា​ឡ់ង និង​យក​មនុស្ស​ដែល​ជាប់​នៅ​ទីនោះ ឡើង​មក​សា​ឡង់​១​ទៀត ព្រមទាំង​អូស​យកសា​ឡង់​ដែល​កំពុង​លិច​នោះ ទៅ​ច្រាំង​ទន្លេ​ម្ខាង​ទៀត​ដោយ​ជោគជ័យ ។

គួរ​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​១​នេះ មិន​បាន​បង្ក​អោយ​មាន​មនុស្ស​រង​របួស​នោះ​ទេ ហើយ​ហេតុការណ៍​នេះ ក៏​ពុំ​មាន​នរណា​អាច​បញ្ចា​ក់បាន​ថា អាច​មក​ពី​បញ្ហា​អ្វី​អោយ​ប្រាកដ​នោះ​ដែរ ព្រោះ​ស្ថិត​នៅ​កណ្តាលទន្លេ ៕