ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​​កូរ៉េ​បើក​សុខ​ៗ​ ស្រាប់តែ​ដា.ច់​កង់​មុខរមៀល​ទៅ​បុ.ក​កង់​បី​ចត​ស្ងៀម ​រង​ការ​ខូចខាត នៅផ្លូវជាតិលេខ៤

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​ប្រភេទ​កូរ៉េ​ដឹក​ទំនិញ​បើក​សុខ​ៗ​ស្រាប់តែ​ដាច់​កង់​មុខ​មួយ​ចំហៀង បណ្ដាល​ឲ្យ​កង់​រមៀល​ទៅ​បុក​និង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ដែល​ចត​ស្ងៀម​រង​ការ​ខូចខាត នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៦​ខែមិថុនា​ឆ្នាំ​២០២៦ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់​រួម​ទាំង​អ្នកបើកបរ បាន​បើករថយន្ត​ម៉ាក hyundai ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ 3A 3859 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ខណៈ​កំពុង​បើក​សុខ​ៗ​ស្រាប់តែ​រថយន្ត មិន​ថា​មាន​បញ្ហា​អ្វី ក៍​ស្រាប់តែ​ដាច់​កង់​មុខ​ចំហៀង​ខាងស្ដាំ បណ្ដាល​ឲ្យ​កង់​រមៀល​ទៅ​បុក​និង​ម៉ូតូ​កង់​បី​ឥណ្ឌា​ពណ៌​ស​មួយ​គ្រឿង ដែល​ម្ចាស់​ចត​ស្ងៀម​អែម​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ ។

ដោយឡែក​រថយន្ត​វិញ បាន​បន្ត​អូស​ទៅ​មុខ​ប្រហែល​១០០​ម៉ែត្រ ពី​កន្លែង​កើតហេតុ​ទើប​អស់​ល្បឿន តែ​សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ក្នុង​ហេតុការណ៍​នេះ ។

ករណី​នេះ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត អោយ​ភាគី​ទាំង​បាន​សម្របសម្រួល​គ្នា ដោយ​ខាង​ម៉ូតូ​កង់​បី​ឥណ្ឌា​ទាមទារ​សំណង​៥០០​ដុល្លារ តែ​ខាង​រថយន្ត​មាន​លទ្ធភាព​តែ​១០០​ដុល្លារ​តែ​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ​ដោយសារ​ការ​សម្របសម្រួល​គ្នា​មិន​ត្រូវ​សមត្ថកិច្ច​ជំនាញ​សម្រេច​វាស់វែង​យក​មធ្យោបាយ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង​ចាំ​ដំណោះស្រាយ ពេល​ក្រោយ  ៕