ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ទ័លក្រ​ចិញ្ចឹម​កូន​ៗ១០​នាក់​ទទួល​អំណោយ​ដោះស្រាយ​ជីវភាព​​មួយ​គ្រា​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រោយ​ពី​កោះសន្តិភាព​បាន​ចេញផ្សាយ​អំពី​រឿងរ៉ាវ​ជីវិត​ពលរដ្ឋ​មួយ​គ្រួសារ​ដែល​មាន​ជីវភាព​ទីទ័ល​ក្រ មានកូន​តូច​ៗ​ក្នុង​បន្ទុក​រហូត​ដល់​១០​នាក់ ដេក​លើ​រនាបឫស្សី​ក្រោម​ដំបូល​ប្រក់​ស័ង្កសី និង​តង់​ធ្លុះធ្លាយ ហើយ​ត្រូវ​រស់នៅ​ពឹង​លើ​របរ​នេសាទ​ត្រី ដើម្បី​ចិញ្ចឹមជីវិត នៅ​ភូមិ​រាំង​ដរ​ក​ពី ឃុំ​គគីរ​ធំ…

ខេត្តកណ្តាល ៖ ក្រោយ​ពី​កោះសន្តិភាព​បាន​ចេញផ្សាយ​អំពី​រឿងរ៉ាវ​ជីវិត​ពលរដ្ឋ​មួយ​គ្រួសារ​ដែល​មាន​ជីវភាព​ទីទ័ល​ក្រ មានកូន​តូច​ៗ​ក្នុង​បន្ទុក​រហូត​ដល់​១០​នាក់ ដេក​លើ​រនាបឫស្សី​ក្រោម​ដំបូល​ប្រក់​ស័ង្កសី និង​តង់​ធ្លុះធ្លាយ ហើយ​ត្រូវ​រស់នៅ​ពឹង​លើ​របរ​នេសាទ​ត្រី ដើម្បី​ចិញ្ចឹមជីវិត នៅ​ភូមិ​រាំង​ដរ​ក​ពី ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល កាលពី​ពេល​កន្លង​ទៅ​។

ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​មួយ​គ្រួសារ​នេះ នា​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ សប្បុរសជន​លោក​សាយ ករុណា និង​ក្រុម​គ្រួសារ បាន​ផ្ដល់​នូវ​អំណោយ​អង្ករ​មួយ​បេ (​ស្មើ​៥០​គីឡូ​ក្រាប​) ព្រមទាំង​ថវិកា​ចំនួន​៩០០០០​រៀល តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​នៅ​ខេត្តកណ្ដាល​។

ខណៈ​គ្រានោះ​ផង​ដែរ ពលរដ្ឋ​ទីទ័ល​ក្រ​មួយ​គ្រួសារ​ដែល​មាន​ប្ដី​ឈ្មោះ ព្រីង សា​រិ​ទ្ធ អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នេសាទ​ត្រី មាន​ប្រពន្ធ​ឈ្មោះ ហួយ ស្រី​នី អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ បុ​ខរ​បរ​មេផ្ទះ បាន​សម្តែង​នូវ​ទឹកចិត្ត​ត្រេកអរ សប្បាយ​រីករាយ​ក្រៃ​លែង ទោះជា​អំណោយ​ទាំងនេះ​បន្តិចបន្តួច​ក្ដី ក៏​ជា​ទឹកចិត្ត​សប្បុរសធម៌​ដែល​បាន​ជួយ​រំលែក​ទុក្ខ​លំបាក​ដល់​គ្រួសារ​គាត់​បាន​មួយ​គ្រា​ផង​ដែ​។

ព្រោះថា សព្វ​ថ្ងៃនេះ ពួក​គាត់​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ទីទ័ល​ក្រ​មែនទែន ត្រូវ​រស់នៅ​ពឹង​លើ​មុខរបរ​នេសាទ​ត្រី​ចិញ្ចឹម​កូនប្រុស​ស្រី​តូច​ចំនួន​១០​នាក់ ជួនកាល​រក​ត្រី​មិន​បាន កូន​ៗ​ក៏​ត្រូវ​ដាច់​បាយ​ក៏​មាន ជា​ពិសេស​កូន​ៗ​មិន​បាន​ទៅ​រៀនសូត្រ​ជាប់​នឹង​គេ​ទេ ដោយសារ​តែ​ពួក​គាត់​គ្មាន​លទ្ធភាព​ទិញ​សម្ភារៈ​សិក្សា និង​សម្លៀក​បំពាក់ ស្បែកជើង មធ្យោបាយ​ឱ្យ​កូន​ឡើយ​។

ក្រៅពី​មុខរបរ​នេសាទ​ត្រី គ្រួសារ​គាត់​ក៏​មាន​ប័ណ្ណ​ក្រីក្រ​បើក​ម្តង​បាន​លុយ​៣៩២០០​រៀល​ដែរ​។ គ្រួសារ​គាត់​ក៏​បាន​សូម​ថ្លែងអំណរគុណ​ដល់​លោក សាយ ករុណា និង​ភរិយា ដែល​បាន​ជួយ​ឧបត្ថម្ភ​អង្ករ និង​ថវិកា​ជូន​គ្រួសារ​គាត់ និង​សូម​ជូនពរ​ឱ្យ​លោក និង​ក្រុម​គ្រួសារ​ជួប​តែ​សំណាងល្អ សុខភាព​ល្អ និង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច ព្រមទាំង​ពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

គួរ​រំលឹក​ថា ៖ ស្ទើរតែ​ទប់ទឹក​ភ្នែក​មិន​បាន​! ពេល​ខ្លះ​ឪពុក​ម្តាយ​សុខចិត្ត​អត់ ឱ្យ​តែ​កូន​ៗ​ហូប​ឆ្អែត​(​វី​ដេ​អូ​) ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ