Martial បន្តរងការរើសអើងពូជសាសន៍ ក្រោយបិសាចក្រហមស្មើយប់មិញ
អង់គ្លេស ៖ កីឡាករ Anthony Martial បន្តក្លាយជាជនរងគ្រោះពីការបំពានរើសអើងពូជសាសន៍លើបណ្តាញសង្គមជាថ្មីម្តងទៀត បន្ទាប់ពីក្រុម Man UTD បានស្មើ…
អង់គ្លេស ៖ កីឡាករ Anthony Martial បន្តក្លាយជាជនរងគ្រោះពីការបំពានរើសអើងពូជសាសន៍លើបណ្តាញសង្គមជាថ្មីម្តងទៀត បន្ទាប់ពីក្រុម Man UTD បានស្មើ…
អង់គ្លេស ៖ កីឡាករ Anthony Martial បន្តក្លាយជាជនរងគ្រោះពីការបំពានរើសអើងពូជសាសន៍លើបណ្តាញសង្គមជាថ្មីម្តងទៀត បន្ទាប់ពីក្រុម Man UTD បានស្មើ ១-១ ទល់នឹងក្រុមម្ចាស់ផ្ទះ West Brom កាលពីយប់ម្សិលមិញ។ គួររំលឹកថា OLE ថា MAN UTD មិនបោះបង់ការដណ្តើមជើងឯកលីគរដូវកាលនេះទេ
ខ្សែប្រយុទ្ធបារាំងរូបនេះ ត្រូវបានដាក់ឱ្យលេងជាជម្រើសដំបូងសម្រាប់ជំនួបនោះ មុនពេលត្រូវប្តូរចេញជំនួសដោយខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood នៅដើមតង់ទី២។ បន្ទាប់ពីចប់ការប្រកួតសារស្អប់ខ្ពើម និងរើសអើងជាតិសាសន៍ជាច្រើន ជាពិសេសរូបសញ្ញា (Emojis) សត្វស្វាហ្គោរីឡា (Gorillas) បានផ្ទុះនៅលើគណនី Instagram របស់ Martial។
សូមរំលឹកថា នេះមិនមែនជាលើកទី១ឡើយសម្រាប់ Martial ដែលទទួលសារបំពានរើសអើងពូជសាសន៍បែបនេះ។ កន្លងមករូបគេ និងមិត្តរួមក្រុមម្នាក់ទៀតគឺខ្សែការពារ Axel Tuanzebe ក៏ជាជនរងគ្រោះផងដែរ បន្ទាប់ពីគ្រប់គ្នាមិនពេញចិត្ត ចំពោះការធ្លាក់ទម្រង់លេងយ៉ាងខ្លាំងរបស់កីឡាករទាំង២រូបនេះ៕ (ដកស្រង់ចេញពី Dailymail)
ចែករំលែកព័តមាននេះ