ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ole ថា Man UTD មិន​បោះបង់​ការ​ដណ្តើម​ជើងឯក​លី​គ​រដូវ​កាល​នេះទេ

3 ឆ្នាំ មុន

អង់គ្លេស ៖ បើ​ទោះបី​បាន​ត្រឹម​ស្មើ​កាលពី​យប់មិញ ប៉ុន្តែ​លោក Ole Gunnar Solskjaer បាន​និយាយ​ថា Manchester United…

អង់គ្លេស ៖ បើ​ទោះបី​បាន​ត្រឹម​ស្មើ​កាលពី​យប់មិញ ប៉ុន្តែ​លោក Ole Gunnar Solskjaer បាន​និយាយ​ថា Manchester United មិន​បោះបង់​ចោលការដណ្តើម​តំណែង​ជើងឯក​ក្រប​ខណ្ឌ Premier League រដូវ​កាល​នេះ​ទេ​។

Man UTD បាន​ត្រឹម​បញ្ចប់​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​២៤ ដោយ​ចែក​ពិន្ទុ​គ្នា បន្ទាប់​ពី​ស្មើ​ក្រុម​ម្ចាស់ផ្ទះ West Brom ដោយ​លទ្ធផល ១​ទល់​នឹង​១​។ ជាមួយ​លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​លោក Solskjaer មាន៤៦ពិន្ទុឈរ​​ចំណាត់ថ្នាក់​ទី​២ មាន​គម្លាត​ចំនួន​៧​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Man City ដែល​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​។

លោក Solskjaer បាន​និយាយ​ថា​ក្រុម​របស់​គាត់​ចាំបាច់​ត្រូវ​ដាក់​សម្ពាធ​លើ​ក្រុម Man City ដោយ​មិន​ឱ្យ​ពួក​គេ​ឈ្នះ​ងាយ​ៗ​ឡើយ​។ អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​សរូប​នេះ បាន​និយាយ​ប្រាប់ BBC Sport ថា «​យើង​ត្រូវ​តែ​បង្កើតក្រុម​ដ៏​ខ្លាំងក្លា​មួយ ដើម្បី​ឈ្នះ​ការ​ប្រកួត​។ Man City មាន​ទម្រង់​លេង​ល្អ​។ ដូច្នេះ​យើង​និង Leicester ត្រូវ​តែ​ប្រយុទ្ធ​ដល់ទី​បំផុត​»៕

https://www.youtube.com/watch?v=hmRXjA7OFw4