ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​​បន្ត​រុករក​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ទីតាំង​៤​ទៀត ​​តាម​​​ដង​ទន្លេមេគង្គ​

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ កងកម្លាំង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​ ដែល​កំពុង​តែ​រុករក​បោះ​សំអាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​បាតទន្លេ​មេគង្គ​ ក្នុង​ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ បាន​ស្នើ​ឲ្យ​បន្ត​រុករក​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ទីតាំង​៤កន្លែង​ផ្សេង​ទៀត ​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ​។​ នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​សម្ដេច​ក្រឡាហោម​ ស ខេ​ង…

ខេត្តកំពង់ចាម​៖ កងកម្លាំង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​ ដែល​កំពុង​តែ​រុករក​បោះ​សំអាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​បាតទន្លេ​មេគង្គ​ ក្នុង​ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ បាន​ស្នើ​ឲ្យ​បន្ត​រុករក​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ទីតាំង​៤កន្លែង​ផ្សេង​ទៀត ​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ​។​ នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​សម្ដេច​ក្រឡាហោម​ ស ខេ​ង ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ មាន​ប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល​ ជាមួយ​ប្រជាពលរដ្ឋ​នា​ព្រឹក​ថ្ងៃ​ទី១២ ​កុម្ភៈ​ ២០២១ ​បរិវេណ​វត្តមាន់​ដប់​ ​ក្នុង​ស្រុក​ស្រី​សន្ធរ​ ។ ស្រង់គ្រាប់ពីខ្មោច​ម៉ារីនបានជាង៦តោន​​ឯណោះ​

នាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្​សា​សន្តិភាព​បោសសំអាត​មីន និង​កាក​សំណល់​សង្គ្រាម ​និង​ជា​អនុប្រធាន​ទី​២​ អាជ្ញាធរ​មីន​កម្ពុជា មាន​ប្រសាសន៍​ដោយ​លើក​ឡើង​ថា មជ្ឈមណ្ឌល​ជាតិ​បាន​សហការ​ជាមួយ​បញ្ជាការដ្ឋាន​កងទ័ព​ពិសេស បញ្ជាការដ្ឋាន​កងទ័ពជើងគោក បាន​ចាប់ផ្ដើម​អនុវត្ត​ជា​បន្ទាន់​ក្រោយ​ពី​ទទួល​បានការ​ណែនាំ​ពី​សម្ដេច​ក្រឡាហោម​ស ខេ​ង ដោយ​កម្លាំង​ជំនាញ​បាន​ចុះ​រាវរក​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​ជំរៅ​ទឹក​ពី​២៥​ ទៅ​៣០​ម៉ែត្រ ដែល​កប់​ទៅ​ដោយ​ដី​កម្រាស់​ជាង​៥​ម៉ែត្រ បាន​ប្រទះ​ឃើញ​គ្រាប់​ជា​ច្រើន​ត្រូវ​បាន​រាយ​ប៉ាយ​នៅ​បាតទន្លេ​។ ជាមួយ​នោះ ​កម្លាំង​បាន​អនុវត្ត​ដោយ​ល្បឿន​យឺត ត្រូវធ្វើ​តាម​កម្រិត​ស្តង់​ដារ​សំខាន់​បំផុត​គឺ​ដើម្បី​សុវត្ថិភាព​ដល់​អ្នករុករក​។

លោក​​ប្រសាសន៍​បន្ត​ថា ចំពោះ​ប្រភេទ​គ្រាប់​ដែល​កម្លាំង​បាន​មុជ​រាវរក​ឃើញ​មាន​ប្រភេទ​៦០​ដល់​១០៥ មី​លី​ម៉ែត្រ មាន​ចំនួន​៧៧២ គ្រាប់​និង​ប្រភេទ​គ្រាប់កាំភ្លើង​នឹង​កាំ​ភ្លើងយន្ដ​ចំនួន​៥៤.៩២៥​គ្រាប់​សរុប​មាន​ចំនួន​៥៥.៦៩៧​គ្រាប់​ដែល​បានរ​ករក​ឃើញ​នៅ​ក្នុង​ឃ្លុប​ទី​មួយ នៃ​នាវា​ដែល​បាន​លិច​នៅ​បាតទន្លេ និង​កំ​ពង​រុករក​ឃ្លុប​ចំនួន​បី​ទៀត​។ ជាមួយ​នោះ​កម្លាំង​ជំនាញ ក៏​បាន​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្រី​សន្ធរ ដោយ​មានការ​យល់​ដឹង​ខ្ពស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​យក​គ្រាប់​មិន​ទាន់​ផ្ទុះ​មក​ប្រគល់​ជូន​កម្លាំង​ជំនាញ​សរុប​មាន​១៥៣​គ្រាប់ ដែល​នឹង​ត្រៀម​យក​កំទេច​ចោល​ក្នុង​ពេល​ខាង​មុខ​។​

លើស​ពី​នេះ​ទៀត​ មជ្ឈមណ្ឌល​ជាតិក៏​បាន​រួមចំណែក​ក្នុង​ការងារ​សង្គម​ដោយ​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ផ្ទះស្លឹក​ត្រូវ​បាន​រុះ​ចេញ ដោយ​ដាក់​ប្រក់​ស័ង្កសី​ជំនួស និង​ចែក​ថ្នាំសង្កូវ​ជូន​ប្រជាពលរដ្ឋ​។​ចំពោះ​បេសកកម្ម​រុករក​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​បាតទន្លេ​ក្នុង​ស្រុក​ស្រី​សន្ធរ គ្រោង​បញ្ចប់​នៅ​ក្នុង​ខែឧសភា​ខាង​មុខ​នេះ​។

សម្ដេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ដំបូង​មាន​សា​ឡង់​បូម​ខ្សាច់​នៅ​ក្នុងស្រុក​ស្រី​សន្ធរ ដោយ​បូម​បាន​គ្រាប់​ហើយ​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​រាយការណ៍​មក​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ហើយ​ក៏​បាន​រាយការណ៍​បន្ត​មក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

ជាមួយ​នោះ​ក៏​បាន​សុំ​គោលការណ៍​ពី​សម្ដេច​តេ​ជោ ហើយ​សម្ដេច​បាន​អនុញ្ញាត​ឱ្យ​កម្លាំង​រក​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​បាតទន្លេ​ដោយ​មាន​រូប​លោក​ផ្ទាល់​(​ស ខេ​ង​)​ជា​ប្រធាន​អន្តរ​ក្រសួង ឯកឧត្តម​នាង​ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ​ជា​អនុ​ប្រធាន​​អចិន្ត្រៃយ៍​រួម​នឹង​សហការី​ជា​ច្រើន​រូប​ទៀត​។

សម្ដេច​ក្រឡាហោម​ស ខេ​ង មាន​ប្រសាសន៍​បន្ត​ថា ចំពោះ​សកម្មភាព​រុករក​គ្រាប់​ដោយ​កម្លាំង​ជំនាញ​នោះ​មិន​ត្រូវ​ប្រើ​ពេលវេលា​ឆាប់​ពេក​នោះ​ទេ ព្រោះ​អាច​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់ ហើយនឹង​ត្រូវ​ខាតបង់​ទៅ​វិញ​។​

ធ្វើ​យ៉ាងណា​ឱ្យ​មានការ​ទទួលខុសត្រូវ​យក​សុវត្ថិភាព​ជា​កត្តា​ចម្បង ដល់​កម្លាំង​ប្រតិបត្តិ​កររហូត​មក​ដល់​ពេល​នេះ ​គ្រាប់​តើ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​កប់​នៅ​បាតទន្លេ​ជិត​កន្លះ​សតវត្ស​ គឺ​គ្រាប់​ទាំងនោះ​នៅ​មានគុណ​ភាព​មាន​ទម្ងន់​សរុប​ជាង​១០​តោន ចំពោះ​គ្រាប់​នៅ​ក្នុង​ខ្លុ​ប​នាវា​ចំនួន​៣​ថត​ទៀត ដូច្នេះ​សរុប​ទាំងអស់​អាច​ក្នុង​រង្វង់​ពី​៤០​ទៅ​៥០​តោន​។

​សម្ដេច​ក្រឡាហោម​ក៏​បាន​អំពាវនាវ​ដល់​សមាជិក​ក្រុម​គ្រួសារ ដែល​បាត់បង់​សមាជិក​ដែល​មានឈ្មោះ​ឈី​ម ឈាង​លី ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ដោយ​រក​ឃើញ​គ្រោងឆ្អឹង​នៅ​បាតទន្លេ​មេគង្គ សូម​មេត្តា​ទំនាក់ទំនង​ជាមួយ​ និង​កម្លាំងរ​ករក​គ្រាប់​មិន​ទាន់​ផ្ទុះ ដើម្បី​យក​ធាតុ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

សូម​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​រាវរក​ឃើញ​មាន​ទម្ងន់សរុប​ជាង​១០​តោន​ហើយ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ