ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសវៀតណាម​ម្នាក់​ចុះ​ពី​កង់​បី​ ឈរ​បោយ​ដៃ​ហៅ​រថយន្ត​ជិះ​បន្ត​ ស្រាប់តែ​ដួល​សន្ល.ប់​តាម​ផ្លូវ

20 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់ ខណៈ​ចុះ​ពីលើ​ម៉ូតូ​កង់​បី​១​គ្រឿង បាន​ឈរ​បោយ​ដៃ​ហៅ​រថយន្តឈ្នួល​ដើម្បី​ជិះ​បន្ត ស្រាប់តែ​ដួល​សន្លប់​នៅ​តាម​ផ្លូវ ដែល​ពុំ​ដឹង​ថា​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្ដំ​យក​ទ្រព្យសម្បត្តិ​ឬ​បែប​ណា​នោះ​ឡើយ ។ ពេល​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ រួច​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល និង​ហៅ​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព…

រាជធានី​ភ្នំពេញ​៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់ ខណៈ​ចុះ​ពីលើ​ម៉ូតូ​កង់​បី​១​គ្រឿង បាន​ឈរ​បោយ​ដៃ​ហៅ​រថយន្តឈ្នួល​ដើម្បី​ជិះ​បន្ត ស្រាប់តែ​ដួល​សន្លប់​នៅ​តាម​ផ្លូវ ដែល​ពុំ​ដឹង​ថា​ត្រូវ​គេ​ដាក់​ថ្នាំ​សណ្ដំ​យក​ទ្រព្យសម្បត្តិ​ឬ​បែប​ណា​នោះ​ឡើយ ។ ពេល​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ រួច​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល និង​ហៅ​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​កែង​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

យោង​តាម​អត្តសញ្ញាណប័ណ្ណ​វៀតណាម​ដែល​នៅ​ក្នុង​ហោប៉ៅ​អាវ​របស់​ជន​រង​គ្រោះ ត្រូវ​បាន​បញ្ជាក់​ថា បុរស​នោះ​ឈ្មោះ​NGUYEN DUY THANH ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម ហើយ​ក្រៅ​តែ​ពី​អត្តសញ្ញាណប័ណ្ណ​វៀតណាម​១​សន្លឹក​នោះ​ពុំ​មាន​អ្វី​ជាប់​ខ្លួន​ទៀត​ឡើយ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​កង់​បី​១​គ្រឿង​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ម៉ូតូ​កង់​បី​ក៏​ឈប់​ហើយ​បុរស​នេះ​ក៏​បាន​ចុះ​ឈរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដោយ​អត់​មាន​កាបូប​ខោអាវ​ឡើយ ។ បន្ទាប់​ពី​ម៉ូតូ​កង់​បី​ចាកចេញ​ទៅ​បាត់​បុរស​រង​គ្រោះ​ក៏​បាន​ឈរ​បោយ​ដៃ​ហៅ​រថយន្តឈ្នួល​ដើម្បី​ជិះ​បន្តដំណើរ ប៉ុន្តែ​ពុំ​ដឹង​ថា​ត្រូវ​ទៅ​ណា​នោះ​ទេ ហើយ​ខណៈ​កំពុង​តែ​ឈរ​សុខ​ៗ ក៏​ស្រាប់តែ​ដួល​សន្លប់​តែ​ម្ដង ។

ប្រជាពលរដ្ឋ​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​បន្ទាប់​ពី​បានឃើញ​បែប​នេះ​ពួក​គាត់​(​ប្រជាពលរដ្ឋ​)​ក៏​បាន​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​សង្គ្រោះ​បឋម រួច​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ឲ្យ​ជួយ​អន្តរាគមន៍ ។ ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ភ្លាម​ៗ​ដែរ បន្ទាប់​មក​ក៏​ហៅ​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ឲ្យ​ដឹក​បុរស​នោះ​យក​ទៅ​កាន់​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ