រាជធានីភ្នំពេញ ៖ ក្រោមស្មារតី «ខ្មែរជួយខ្មែរ» ក្នុងគ្រាអាសន្ន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្ញើសារអំពាវនាវដល់ក្មួយៗកាយឫទ្ធិនារី និងសិស្សានុសិស្សទាំងអស់ ឱ្យចូលរួមដាំបន្លែរយៈពេលខ្លី (ឆាប់បានផល) នៅតាមសាលារៀន ឬដីទំនេរក្នុងសហគមន៍ ។

ជាក់ស្តែង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំទាវទី១ នៃកម្ពុជា បានបង្ហោះសារនារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ដើម្បីបង្កើនទឹកចិត្ត និងកម្លាំងខ្មែរ ជួយខ្មែរ នាងខ្ញុំបានរៀបចំអោយសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់បំផុសបំផុលសមាជិកាសកម្មភាពធ្វើការចាប់ផ្តើមដាំបន្លែ នៅតាមសាលារៀនរបស់ខ្លួន ឬនៅដីរបស់សហគមន៍ ទុកសម្រាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹករបស់យើងបានមួយចំនួន ។

សូមដាំបន្លែណា ដែលឆាប់បានទទួលផល ។ ចាប់ផ្តើមពីតូច តែនាងខ្ញុំចង់អោយសិស្សសាលារបស់យើងមានការចូលរួមក្នុងគ្រាដ៏លំបាក ជាមួយបងប្អូនវីរៈកងទ័ពយើង ៕


ចែករំលែកព័តមាននេះ