ត្រឹមម៉ោង ២រសៀល ៖ ជនស៊ីវិល ១៥នាក់បានស្លា.ប់ និងជាង៤០ម៉ឺននាក់ក្លាយជាជនភៀសសឹក
រាជធានីភ្នំពេញ ៖ បច្ចុប្បន្នភាព គិតមកត្រឹមម៉ោង២រសៀល ថ្ងៃទី១៥ ខែធ្នូនេះ ជនស៊ីវិល ១៥នាក់បានបាត់បង់ជីវិត ហើយរបួស៧៣នាក់ និងជាង៤០ម៉ឺននាក់ភៀសខ្លួន…
រាជធានីភ្នំពេញ ៖ បច្ចុប្បន្នភាព គិតមកត្រឹមម៉ោង២រសៀល ថ្ងៃទី១៥ ខែធ្នូនេះ ជនស៊ីវិល ១៥នាក់បានបាត់បង់ជីវិត ហើយរបួស៧៣នាក់ និងជាង៤០ម៉ឺននាក់ភៀសខ្លួន…
រាជធានីភ្នំពេញ ៖ បច្ចុប្បន្នភាព គិតមកត្រឹមម៉ោង២រសៀល ថ្ងៃទី១៥ ខែធ្នូនេះ ជនស៊ីវិល ១៥នាក់បានបាត់បង់ជីវិត ហើយរបួស៧៣នាក់ និងជាង៤០ម៉ឺននាក់ភៀសខ្លួន ដោយសារការវាយប្រហាររបស់ថៃ ។

ជាក់ស្តែងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ត្រឹមម៉ោង ២ រសៀលនេះ ការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា និងយកជនស៊ីវិលជាគោលដៅវាយប្រហារផងធ្វើឱ្យជនស៊ីវិលស្លា.ប់១៥នាក់ និងរបួស៧៣ នាក់ ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្តថា ក្រៅពីនេះ បងប្អូនប្រជាពលរដ្ឋចំនួន ៤០៩,២៩៣ នាក់ កំពុងរត់គេចខ្លួន ក្លាយជាជនភៀសសឹក ចាកចោលផ្ទះសម្បែងទាំងបង្ខំ ៕



ចែករំលែកព័តមាននេះ