ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ទុំ​ទាវ​២០២១ លោក​ពេជ្រ ស្រស់ ថា​«​ច្បាប់​គឺ​ច្បាប់ ខុស​ហើយ​សុំ​ទោស​រួចខ្លួន ជា​គំរូ​អាក្រក់​ដល់​អ្នក​ដទៃ​»

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​លើក​ឡើង​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​នៅ​រសៀល​ថ្ងៃ​ទី​១០ កុម្ភៈ​នេះ​ថា អ្នក​ប្រព្រឹត្ត​ល្មើសច្បាប់ ហើយ​សុំ​ទោស​រួចខ្លួន…

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​លើក​ឡើង​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​នៅ​រសៀល​ថ្ងៃ​ទី​១០ កុម្ភៈ​នេះ​ថា អ្នក​ប្រព្រឹត្ត​ល្មើសច្បាប់ ហើយ​សុំ​ទោស​រួចខ្លួន គឺជា​គំរូ​អាក្រក់​ដល់​អ្នក​ដទៃ​ផ្សេង​ទៀត ។

លោក ពេជ្រ ស្រស់ លើក​ឡើង​បែប​នេះ បន្ទាប់​ពី​ក្រុម​អ្នកលក់​ឡេ (​អា​ជី​និង​អា​ម៉ី​) បាន​ចូលខ្លួន​ទៅ​បំភ្លឺ ករណី​សម្តែង​រឿង​ទុំ​ទាវ​២០២១ នា​ព្រឹក​មិ​ញ​នេះ ដោយ​គ្រាន់តែ​សុំ​ទោស​ជា​សាធារណៈ និង​ធ្វើ​កិច្ចសន្យា ៨​ចំណុច ហើយ​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ។

លោក ពេជ្រ ស្រស់ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​អ្នក​ប្រព្រឹត្ត​ល្មើសច្បាប់ ហើយ​សុំ​ទោស​រួចខ្លួន គឺជា​គំរូអាក្រក់​ដល់​អ្នក​ដទៃ ផ្សេង​ទៀត គឺ Video បន្ទាបបន្ថោក​បាន​ចេញផ្សាយ​ផ្អើល​ពិភពលោក ហើយ​អ្នក​មិនដឹង​ពីវប្បធម៌​ខ្មែរ​យើង និង​សាសនាព្រះពុទ្ធ ក៏​បាន​មើលងាយ​លើ​វប្បធម៌ និង​សាសនា ហើយ​ដែរ តើ​ការ​សុំ​ទោស​របស់ពួក​នាង​អាច​សង​កិត្តិយស​ដល់​វប្បធម៌​ខ្មែរ និង​សាសនាព្រះពុទ្ធ បាន​វិញ​ដែរ​ទេ ? ច្បាប់​គឺ​ច្បាប់ហើយ​ច្បាប់ ក៏​បានចែង​ពី​ទម្ងន់ទោស ច្បាស់លាស់​ហើយ​ដែរ ដូច្នេះ​អនុវត្ត​ច្បាប់​ទៅ ដើម្បី​តម្លាភាព និង​ផ្តល់​យុត្តិធម៌ ដល់​ចំប៉ី​ខ្មៅផង​ដែរ ម្យ៉ាងវិញទៀត លុប​បំបាត់​អ្នក​ជាន់ឈ្លី វប្បធម៌​ខ្មែរ​យើង និង​រឿង​ផ្សេង​ៗ​ទៀត ។ ខ្សែ​ចាប៉ី ធូរ​ពេក​មិនពីរោះ រឹត​តឹង​ពេក​ដាច់​ខ្សែ រឹត​ល្មម គឺ​មាន​តែ​អនុវត្ត​ច្បាប់​» ។

សូម​ជម្រាប​ថា ក្រុម​សម្ដែង​រឿង​ទុំ​ទាវ​២០២១ ព្រម​ធ្វើ​កិច្ចសន្យា ៨​ចំណុច តាម​វិធានការ​របស់​ក្រសួង ក្រោយ​ពី​ប្រជុំ​បិទទ្វារ​អស់​រយៈពេល​ជាង ៣​ម៉ោង រួច​មក​ក្រុមប្រឹក្សា​ពិន័យ និង​លើក​សរសើរ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​សម្រេច​ដាក់​ចេញ​នូវ​ចំណាត់ការ​ចំនួន ៨​ចំណុច ដល់​អ្នក​ពាក់ព័ន្ធ​ទាំងនោះ​រួម​មាន ៖

១. មិន​ត្រូវ​ប្រព្រឹត្ត និង​ចូលរួម​ប្រព្រឹត្ត​នូវ​គ្រប់​សកម្មភាព ឥរិយាបថ ព្រមទាំង​ពាក្យ​សម្តី ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំង​សង្គម​ជាតិ​ទៀត​ឡើយ ។

២. មិន​បង្ហាញ​ភាព​ស៊ិ​ច​ស៊ី​បែប​អនាចារ ក្នុង​បណ្តាញ​សង្គម ។

៣. ប្រើប្រាស់​ចំណេះ ជំនាញ ដើម្បី​ចូលរួម​លើក​ស្ទួយ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំង​កិ​ត្យា​សង្គម​ជាតិ​។

៤. យល់ព្រម​ប្រគល់ Page account ឈ្មោះ Hokima និង Account Tik Tok ឈ្មោះ Gi Leader261 ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ជូន​ក្រុមការងារ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​គ្រប់គ្រង និង​លុប​ចោល​ទាំងស្រុង​។

៥. សន្យា​មិន​ទាញ​យក​ទិន្នន័យ​ក្នុង Page account ឈ្មោះ Hokima និង Account Tiktok ឈ្មោះ Gi Leader261 ដែល​បាន​ប្រគល់​ជូន​ក្រុមការងារ​របស់​ក្រសួង​ទៅ​រក្សា​ទុក ឬ​ប្រើប្រាស់​ឡើយ​។

៦. សន្យា​នឹង​សហការ​ជាមួយ​ម្ចាស់ account Facebook ឬ​/​និង Page account ដែល​ជួល​ពី​មិត្ត ជូន​ទៅ​សមត្ថកិច្ច ដើម្បី​លុប account Facebook ឬ​/​និង Page account​ទាំងអស់​។

៧. ធ្វើការ​សុំ​ទោស​ជា​សាធារណៈ ចំពោះ​មុខ​អ្នក​សារ​ព័ត​មាន ។

៨. ប្រសិនបើ​នៅ​ប្រព្រឹត្ត​នូវ​រាល់​សកម្មភាព ឥរិយាបថ ព្រមទាំង​ពាក្យ​សម្តី ភាព​ស៊ិ​ច​ស៊ី​បែប​អនាចារ បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំង​សង្គម​ជាតិ​ជា​បន្ត​ទៀត នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ