ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​សម្ដែង​រឿង​ទុំ​ទាវ​២០២១ ព្រម​ធ្វើ​កិច្ចសន្យា ៨​ចំណុច តាម​វិធានការ​របស់​ក្រសួង

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចូល​បំភ្លឺ​ដូច​តាម​ការ​កោះហៅ​របស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ក្រុម Ah…

រាជធានី​ភ្នំពេញ ៖ ចូល​បំភ្លឺ​ដូច​តាម​ការ​កោះហៅ​របស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ក្រុម Ah Gi អ្នកលក់​ឡេ ដែល​សម្ដែង​រឿង ទុំ​ទាវ ២០២១ បាន​ចូលខ្លួន​ទៅ​ដោះស្រាយ​ហើយ ដោយ​ក្រុមប្រឹក្សា​ពិន័យ និង​លើក​សរសើរ ក៏​បាន​សម្រេច​ដកហូត Page Hokima ធ្វើការ​បិទ​ទាំងស្រុង​ផង​ដែរ ។

ការ​ចូលខ្លួន​បំភ្លឺ​នៅ​ពេល​នេះ​ម្ចាស់ Page Hokima និង​អ្នក​សម្តែង​រឿង​ទុំ​ទាវ​២០២១ ដែល​បានការ​ថត​កាឡៃ​រឿង​ទុំ​ទាវ ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សាសនា វប្បធម៌​ជាតិ និង​ប្រពៃណី​ជាតិ​នោះ បាន​ធ្វើ​កិច្ចសន្យា ចំនួន​៨​ចំណុច ដោយ​ក្នុង​នោះ​ពួក​គេ និង​ធ្វើការ​ចេញ​វី​ដេ​អូ សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ។

សូម​រម្លឹក​ថា ទីបំផុត​! ម្ចាស់​ផេ​ក និង​អ្នក​សម្តែង​ទុំ​ទាវ​២០២១ ត្រូវ​ក្រសួង​ហៅ​ចូល​បំភ្លឺ​ថ្ងៃ​ទី​១០​កុម្ភៈ ជា​កំហិត ។ កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លង​ទៅ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​លិខិត​បន្ទាន់​មួយ ដើម្បី​អ​ញ្ញើញ​ដល់​ម្ចាស់ Page Hokima និង​អ្នក​សំដែង​រឿង ទុំ​ទាវ​២០២១ ទាំងអស់​ឱ្យ​ចូល​ទៅ​កាន់​ទីស្ដីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ «​បន្ទប់​លេខាធិការដ្ឋាន ក្រុមប្រឹក្សា​ពិន័យ និង​លើក​សរសើរ​» ដើម្បី​ចូល​បំភ្លឺ ករណី​ការ​ថត​កាឡៃ​រឿង ទុំ​ទាវ ដែល​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​អក្ស​សិល្ប៍​ខ្មែរ សាសនា វប្បធម៌​ជាតិ និង​ប្រពៃណី​ជាតិ​ទាំងមូល ។

ជា​ការ​កត់សម្គាល់ កន្លង​មក អ្នកខ្លះ​គិតតែ​ពី​អត្ថប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិន​ខ្វល់ ឬ​មិន​យកចិត្តទុកដាក់​ដល់​សង្គម ធ្វើ​អោយ​លើសលួស​ក្រមសីលធម៌​នានា ធ្វើ​អោយ​ប៉ះពាល់​ដល់​សាសនា វប្បធម៌ និង​ប្រពៃណី​ជាតិ ជាដើម រួច​ហើយ​ចាំ​ចេញ​សារ​សូមទោស​ជា​សាធារណៈ តាម​ក្រោយ ។ ប្រសិនបើ មាន​ចំណាត់ការ​ពី​សមត្ថកិច្ច ឫ​ក្រសួង​ពាក់ព័ន្ធ​ទៀត បុគ្គល​ប្រព្រឹត្ត​ខុស​នោះ ចូលខ្លួន​មក​ទទួល​ការ​អប់រំ​ណែនាំ ធ្វើ​កិច្ចសន្យា ជា​ការ​ស្រេច ។ ដោយ​មើលឃើញ​ពី​ភាព​ធូររលុង​ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​បែប​នេះ​ហើយ ទើប​នៅ​តែ​មាន​ជន​ឆ្លៀតឱកាស​មួយ​ចំនួន​តូច​ដើម្បី​ភាព​ល្បីល្បាញ ចេះ​តែ​ប្រព្រឹត្ត​ល្មើស​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ