សហរដ្ឋអាមេរិក ៖ មន្ត្រីស៊ើបអង្កេតសុវត្ថិភាពដឹកជញ្ជូនជាតិរបស់សហរដ្ឋអាមេរិក (NTSB) កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ បានកំណត់មូលហេតុដែលបណ្តាលឱ្យឧទ្ធម្ភាគចក្រ Sikorsky S-76 ធ្លាក់កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ កន្លងទៅ ដោយឆក់យកអាយុជីវិតមនុស្សទាំងអស់៩នាក់ដែលជិះនៅលើឧទ្ធម្ភាគចក្រនោះ រួមមានទាំងអតីតកំពូលតារាបាល់បោះ Kobe Bryant និងកូនស្រី Gianna Bryant គឺដោយសារតែអ្នកបើកឧទ្ធម្ភាគចក្របានរំ.លោ.ភ បំ.ពា.ន លើស្តង់ដាការហោះហើរ។ គួររំលឹកថា អតីតកំពូលតារាបាល់បោះម្នាក់និងកូនស្រីជួបគ្រោះក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ

លោក Robert Sumwalt ប្រធានក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ បាននិយាយអំឡុងពេលបើកសវនាការបង្ហាញពីមូលហេតុនៃឧបទ្ទវហេតុដ៏រន្ធត់នេះថា អ្នកបើកឧទ្ធម្ភាគចក្រគឺលោក Ara Zobayan បានសម្រេចចិត្តខុសបំផុតដែលហោះចូលក្នុងអ័ព្ទពពកដ៏ក្រាស់ ហើយក៏បាត់បង់ម្ចាស់ការលើការបញ្ជា មុនពេលឧទ្ធម្ភាគចក្រនោះធ្លាក់ចុះ។

បើតាមការបញ្ជាក់ពីសមាជិកក្រុមប្រឹក្សាភិបាលទាំង៥រូបបានអះអាងថា ការសម្រេចចិត្តហោះចូលក្នុងអ័ព្ទពពករបស់លោក Zobayan បានរំ.លោ.ភលើច្បាប់ហោះហើរ ដែលតម្រូវឱ្យអាកាសយានិកទាំងអស់អាចមើលឃើញពីកន្លែងដែលពួកគេកំពុងធ្វើដំណើរ៕ (ដកស្រង់ចេញពី CBS Sports)





ចែករំលែកព័តមាននេះ