អតីតកំពូលតារាបាល់បោះ Kobe Bryant រួមនឹងមនុស្ស៤នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកាលពីព្រឹកថ្ងៃអាទិត្យ នេះបើយោងតាមប្រភពពី Goal.com រួមនឹងគេហទំព័រធំៗជាច្រើនជុំវិញពិភពលោក។
ពិភពលោកបានរង្គោះរង្គើដោយសារព័ត៌មានធំៗនៅជុំវិញពិភពលោកបានចុះផ្សាយថា វីរបុរសក្លិបបាល់បោះ Los Angeles Lakers គឺអតីតកីឡាករ Kobe Bryant បានទទួលមរណភាពក្នុងវ័យ៤១ឆ្នាំ ដោយសារធ្លាក់ឧទ្ធម្ភាគចក្រ។ របាយការណ៍បានបន្តទៀតថា គ្មាននរណាម្នាក់នៅលើឧទ្ធម្ភាគចក្រនោះអាចរួចផុតពីគ្រោះថ្នាក់នេះឡើយ ដោយអ្នកដំណើរទាំង៥នាក់បានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុដ៏គួរឱ្យរន្ធត់នេះ ក្នុងនោះរួមទាំងកូនស្រីរបស់លោកម្នាក់ដែលមានអាយុ១៣ឆ្នាំឈ្មោះ Gianna ផងដែរ ។
ក្រោយទទួលដំណឹងដ៏ក្រៀមក្រំនេះ កីឡាករ (កីឡាចម្រុះ) តារាភាពយន្ត តារាចម្រៀង រួមទាំងបុគ្គលល្បីល្បាញជាច្រើនបាននាំគ្នាបង្ហោះសាររំលែកទុក្ខចំពោះគ្រោះអកុសលមួយនេះ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ