ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​បាល់ទាត់​វៀតណាម​ផ្ញើ​លិខិតតវ៉ា ថៃ​បង្កកំហុស​ប្រើ​ទង់ជាតិ​វៀតណាម​ខុស អំឡុង​​ការ​ចាប់ឆ្នោត

5 ម៉ោង មុន

ទីក្រុង​ហាណូយ ៖ ប្រទេស​ថៃ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៥ បាន​បង្កើត​កំហុស​ដ៏​ធំ​មួយ ដោយ​បាន​បង្ហាញ​រូប​ទង់ជាតិ​របស់​ប្រទេស​ចិន​ដោយ​ច្រឡំ​ជំនួស​ឱ្យ​រូប​ទង់ជាតិ​របស់​ប្រទេស​វៀតណាម អំឡុង​ពេល​ចាប់ឆ្នោត​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល (​ហ្វុ​ត​សាល​)…

ទីក្រុង​ហាណូយ ៖ ប្រទេស​ថៃ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៥ បាន​បង្កើត​កំហុស​ដ៏​ធំ​មួយ ដោយ​បាន​បង្ហាញ​រូប​ទង់ជាតិ​របស់​ប្រទេស​ចិន​ដោយ​ច្រឡំ​ជំនួស​ឱ្យ​រូប​ទង់ជាតិ​របស់​ប្រទេស​វៀតណាម អំឡុង​ពេល​ចាប់ឆ្នោត​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល (​ហ្វុ​ត​សាល​) យុវជន​អាស៊ាន​អាយុ​ក្រោម​១៩​ឆ្នាំ ឆ្នាំ​២០២៥ (ASEAN U19 Boys’ Futsal Championship 2025)​។

កំហុស​នេះ បាន​កើតឡើង​ក្នុងអំឡុងពេល​ចាប់ឆ្នោត​រយៈពេល​១០​នាទី រៀបចំ​ដោយ​សមាគម​បាល់ទាត់​ថៃ ហៅ​កាត់​ថា FAT ដែល​ក្រោយមក​បាន​វី​ដេ​អូ​នោះ ត្រូវ​បាន​លុប​ចេញពី​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​វិញ​។ សហព័ន្ធ​បាល់ទាត់​វៀតណាម ហៅ​កាត់​ថា VFF បាន​ផ្ញើ​លិខិត​បន្ទាន់​មួយ​ទៅ​កាន់​សហព័ន្ធ​បាល់ទាត់​អាស៊ាន ហៅ​កាត់​ថា AFF និង FAT ដើម្បី​បង្ហាញ​ការ​តវ៉ា​ជំទាស់​របស់​ខ្លួន ចំពោះ​កំហុស​នេះ​។

VFF បាន​បញ្ជាក់​ក្នុង​លិខិត​ដូច្នេះ​ថា «VFF តវ៉ា និង​ស្នើ​សុំ​ការ​បំភ្លឺ​ទាក់ទង​នឹង​ការ​បង្ហាញ​ទង់ជាតិ​វៀតណាម​មិន​ត្រឹមត្រូវ អំឡុង​ពេល​ការ​ចាប់ឆ្នោត​។ កំហុស​ដ៏​ធ្ងន់ធ្ងរ​នេះ​អាច​មាន​ផលវិបាក ធ្វើ​ឱ្យ​ខូច​មុខមាត់​ប្រទេស​វៀតណាម និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ឯកភាព​ក្នុង​សហគមន៍​អាស៊ាន​»​។
VFF បាន​ស្នើ​សុំ​ឱ្យ AFF ស៊ើបអង្កេត​មូលហេតុ និង​អនុវត្ត​វិធានការ​តឹងរ៉ឹង ដើម្បី​ការពារ​បញ្ហា​បែប​នេះ​មិន​ឱ្យ​កើតឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​នា​ពេល​ខាង​មុខ​។ សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ថា «VFF ជឿជាក់​ថា AFF ដឹង​យ៉ាង​ច្បាស់​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​នេះ ហើយនឹង​ដោះស្រាយ​វា​ដោយ​ការ​ទទួលខុសត្រូវ ប្រុង​ប្រយ័ត្ន និង​វិជ្ជាជីវៈ​ខ្ពស់​បំផុត​»​។

យ៉ាងណាមិញ ទាំង AFF និង FAT ក្រោយមក បាន​ចេញ​លិខិត​សុំ​ទោស​វៀតណាម និង VFF​។ ជាក់ស្តែង លោកស្រី Nualphan Lamsam ឬ Madam Pang ប្រធាន FAT កាលពី​ថ្ងៃ​ទី​២៨ ខែតុលា បាន​ផ្ញើ​លិខិត​សុំ​ទោស​ផ្លូវការ​ទៅ​កាន់​ប្រធាន VFF លោក Tran Quoc Tuan ទាក់ទង​នឹង​ការ​បង្ហាញ​ទង់ជាតិ​វៀតណាម​មិន​ត្រឹមត្រូវ​។

លោកស្រី​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ហើយ​សង្កត់ធ្ងន់​ថា បញ្ហា​នេះ​មិន​អាច​បង្ហាញ​ថា FAT មិន​ការ​គោរព​ចំពោះ​វៀតណាម និង​សហព័ន្ធ​សមាជិក​អាស៊ាន​ទាំង​អស់នោះ​ទេ​។ លោកស្រី​បាន​គូសបញ្ជាក់​ថា FAT បាន​ចាត់វិធានការ​កែតម្រូវ និង​ពង្រឹង​នីតិវិធី​របស់​ខ្លួន​រួច​ហើយ ដើម្បី​ធានា​ថា មិន​មាន​កំហុស​ស្រ​ដៀង​គ្នា​នេះ​កើតឡើង​ទៀត​នា​ពេល​ខាង​មុខ​។

សូម​ជម្រាប​ថា ការ​ប្រកួត​បាល់ទាត់​ក្នុង​សាល​យុវជន​អាស៊ាន​អាយុ​ក្រោម​១៩​ឆ្នាំ ឆ្នាំ​២០២៥ នឹង​ត្រូវធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ខេត្ត​ណ​ន​ថា​បុរី ប្រទេស​ថៃ​។ វៀតណាម​ស្ថិត​នី​ៅ​ក្នុង​ពូ​ល A រួម​ជាមួយ​ព្រុយ​ណេ និង​ម្ចាស់ផ្ទះ​ថៃ​។ រីឯ​ពូ​ល B រួម​មាន ឥណ្ឌូ​ណេ​ស៊ី មី​យ៉ា​ន់​ម៉ា ម៉ា​ឡេ​ស៊ី និង​កម្ពុជា​។ ក្រុម​ទាំងអស់​នឹង​ប្រកួតប្រជែង​ក្នុង​ទម្រង់​វិល​ជុំ ដោយ​ក្រុម​កំពូល​ទាំង ២ នៃ​ពូ​ល​នីមួយ​ៗ បន្ត​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕ ប្រភព ៖ VNExpres, ASEAN FOOTBALL និង Seasia goal

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ