ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នឹង​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៥ នៅ​ដើមខែ​ក្រោយ​នេះ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នឹង​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៥ ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​សួនច្បារ​មាត់ទន្លេ​តា​ខ្មៅ…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នឹង​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៥ ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​សួនច្បារ​មាត់ទន្លេ​តា​ខ្មៅ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ទៅ កាន់​បណ្ដា សមាគម ក្រសួង ក្លិប​រាជធានី​-​ខេត្ត ។

ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​គូសបញ្ជាក់​ថា ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៥ មិន​មាន​អ្វី​ខុស​ប្លែក​ពី​ការ​រៀបចំ​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៤ ឡើយ​។
ទោះបីជា​យ៉ាងណា​លោក​សង្ឃឹមថា នឹង​មានការ​ចូលរួម​ច្រើន​ពី​អត្ដ​ព​លិ​ក​ស្រប​ពេល​ដែល​ស្ថានភាព​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ហាក់​ធូរស្រាល​បន្តិច​។

ក្នុង​ឆ្នាំ​២០២៥ សហព័ន្ធ​បាន​ដាក់​វិញ្ញាសា​ចំនួន​១៩​ក្នុង​ការ​ប្រកួត ក្នុង​នោះ​ផ្នែក​បុរស​មាន​ប្រភេទ​ទម្ងន់ ៣៥​គីឡូក្រាម​, ៣៧​គីឡូក្រាម​, ៣៩​គីឡូក្រាម​, ៤២​គីឡូក្រាម​, ៤៥​គីឡូក្រាម​,
៤៨​គីឡូក្រាម​, ៥១​គីឡូក្រាម​, ៥៤​គីឡូក្រាម​, ៥៧​គីឡូក្រាម​, ៦០​គីឡូក្រាម និង​៦៣,៥​គីឡូក្រាម ។

ចំណែក​ផ្នែក​នារី មាន​ប្រភេទ​ទម្ងន់​៣៥​គីឡូក្រាម​, ៣៧​គីឡូក្រាម​, ៣៩​គីឡូក្រាម​, ៤២​គីឡូក្រាម​, ៤៥​គីឡូក្រាម​, ៤៨​គីឡូក្រាម​, ៥១​គីឡូក្រាម និង​៥៤​គីឡូក្រាម​។

សូម​រំលឹក​ថា ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៤ កាលពី​អំឡុង​ខែកុម្ភៈ សហព័ន្ធ​កីឡា ប្រដាល់​គុន​ខ្មែរ បាន​រៀបចំ​នៅ​ភូមិ​អន្លង់​ត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយ​មាន​អត្ដ​ព​លិ​ក​ចូលរួម​សរុប​១៣៩​នាក់ មក​ពី​១៥​សមាគម រាជធានី​-​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ