គ្រួសារលោក ត្រាំ នឹងវិនិយោគ ២៣ លានដុល្លារលើអាជីវកម្មរបស់ Conor McGregor
សហរដ្ឋអាមេរិក ៖ ទំនាក់ទំនងរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងកីឡាករគុនចម្រុះ UFC…
សហរដ្ឋអាមេរិក ៖ ទំនាក់ទំនងរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងកីឡាករគុនចម្រុះ UFC…
សហរដ្ឋអាមេរិក ៖ ទំនាក់ទំនងរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងកីឡាករគុនចម្រុះ UFC ខរណ័រ ម៉ាក់គ្រេហ្គ័រ (Conor McGregor) កាន់តែស្និទ្ធស្នាល និងរឹងមាំឡើងទ្វេដង តាមរយៈភាពជាដៃគូអាជីវកម្ម។ នេះបើតាមការចេញផ្សាយពីកាសែត The Times និង The Mac Life កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦។
ឯកសារថ្មីៗបានបង្ហាញថា ក្រុមគ្រួសារលោក ត្រាំ កំពុងបង្កើនមិត្តភាពទ្វេដងជាមួយនឹងកីឡាករ ម៉ាក់គ្រេហ្គ័រ ដោយផ្លាស់ប្តូរពីអ្នកគាំទ្រធម្មតាទៅជាដៃគូអាជីវកម្មធំៗ ជាមួយនឹងការវិនិយោគយ៉ាងច្រើននៅក្នុងក្រុមហ៊ុន MMA Inc. របស់កីឡាករគុនចម្រុះឆ្នើមសញ្ជាតិអៀរឡង់វ័យ៣៧ឆ្នាំ ដែលជាក្រុមហ៊ុនបណ្តុះបណ្តាលក្បាច់គុន និងត្រូវបានចុះបញ្ជីនៅទីផ្សារហ៊ុនទីក្រុងញូវយ៉ក (NYSE)។
យោងតាមឯកសារទីផ្សារភាគហ៊ុនថ្មីៗនេះ ក៏បានបង្ហាញថា ក្រុមហ៊ុន MMA Inc. ទើបតែបានបិទការវិនិយោគដំបូងចំនួន ៣ លានដុល្លារអាមេរិក ដែលដឹកនាំដោយក្រុមហ៊ុន American Ventures ដែលស្គាល់ថា ក្រុមហ៊ុនគ្រួសារត្រកូល ត្រាំ និងលោក ដូណាល់ ត្រាំ ជូនៀ (Donald Trump Jr.) កូនប្រុសច្បងប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៧។ ទោះយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះ រួមបញ្ចូលទាំងការសន្យាទិញភាគហ៊ុនរហូតដល់ ២០ លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកអាជីវកម្មនេះនៅទូទាំងពិភពលោក។
ម៉ាក់គ្រេហ្គ័រ អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក UFC Featherweight និង Lightweight ហើយក៏ជាអ្នកប្រយុទ្ធ UFC ដំបូងគេដែលកាន់កាប់ខ្សែក្រវាត់ UFC ពីរប្រភេទទម្ងន់ក្នុងពេលដំណាលគ្នា បានស្វាគមន៍ចំពោះការផ្លាស់ប្តូរនេះលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន ដោយបានហៅលោក ត្រាំ ជូនៀ ថា មិត្តភ័ក្តិ និងជាដៃគូអាជីវកម្មឥឡូវនេះរបស់ខ្លួន។
ខណៈដែលអាជីវកម្មជាមួយគ្រួសារត្រកូល ត្រាំ កំពុងផ្ទុះឡើងលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយធំៗជាច្រើននោះ ពាក្យចចាមអារ៉ាមអំពីការត្រឡប់ឡើងសង្វៀនរបស់ម៉ាក់គ្រេហ្គ័រ កំពុងឈានដល់កម្រិតជជែកវែកញែកដ៏ក្តៅគគុកផងដែរ។ ស្របពេលដែលកីឡាករកំពូលឌឺរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា រូបគេមានបំណងបង្ហាញខ្លួននៅក្នុងការប្រកួត UFC White House (សេតវិមាន) ដែលគ្រប់គ្នាំទន្ទឹងរង់ចាំយ៉ាងខ្លាំង នៅខែមិថុនា ឆ្នាំ២០២៦ ដោយរួមបញ្ចូលកីឡាករល្បីៗបំផុតរបស់ UFC ជាមួយព្រឹត្តិការណ៍ដែលត្រូវបានចាត់ទុកថា ធំបំផុតគ្រប់ពេល។ ប្រសិនបើរឿងនោះកើតឡើងមែន នោះនឹងបន្តពង្រឹងទំនាក់ទំនងរបស់ម៉ាក់គ្រេហ្គ័រជាមួយនឹងគ្រួសារត្រកូល ត្រាំ ឡើងមួយកម្រិតទៀត៕




ចែករំលែកព័តមាននេះ