ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​បញ្ចប់​ការ​ហ្វឹកហាត់​ ៦​ខែ ​កីឡាករកីឡាការិនី​ហាប់​គី​ដូ ​២៥​នាក់ ​ទទួល​បា​លិខិតបញ្ជាក់​ខ្សែក្រវាត់

1 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ បាន​ធ្វើ​ពិធី​ប្រគល់​លិខិតបញ្ជាក់ វិញ្ញាបនបត្រ និង​សញ្ញាបត្រ សម្រាប់​ម្ចាស់​ខ្សែក្រវាត់​ចំនួន ៣ពណ៌ ​ដល់កីឡាករ កីឡាការិនី…

រាជធានី​ភ្នំពេញ​ ៖ ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ បាន​ធ្វើ​ពិធី​ប្រគល់​លិខិតបញ្ជាក់ វិញ្ញាបនបត្រ និង​សញ្ញាបត្រ សម្រាប់​ម្ចាស់​ខ្សែក្រវាត់​ចំនួន ៣ពណ៌ ​ដល់កីឡាករ កីឡាការិនី របស់​ខ្លួន​ កាលពី​រសៀល​ថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅ​ទីលាន​ហ្វឹកហាត់​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ​។

លោក គង់ ចាន់​ធី​ណា អគ្គលេខាធិការ នៃសហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ មាន​ប្រសាសន៍​ថា សម្រាប់​កម្រិត​ខ្សែក្រវាត់​បៃតង ទទួល​បាន​លិខិតបញ្ជាក់ ខ្សែក្រវាត់​ត្នោត ទទួល​បាន វិញ្ញាបនបត្រ និងខ្សែក្រវាត់​ខ្មៅ​ ទទួល​បាន​សញ្ញាបត្រ ​។

ទាក់ទង​នឹង​លក្ខខណ្ឌ នៃការ​បញ្ជាក់​ពី​កម្រិត​សមត្ថភាព លោក​អគ្គលេខាធិការ បានឱ្យ​ដឹង​ថា សម្រាប់​ការ​ទទួល​បាន​លិខិតបញ្ជាក់ កីឡាករ កីឡាការិនី​ ត្រូវ​ឆ្លងកាត់​ការ​ហ្វឹកហាត់ ​រយៈពេល​៦​ខែ​។ ចំណែក​ការ​ទទួល​បាន​វិញ្ញាបនបត្រ ត្រូវ​ហ្វឹកហាត់​រយៈពេល​មួយ​ឆ្នាំ និង​ការ​ទទួល​បាន​សញ្ញាបត្រ​ ត្រូវ​ហ្វឹកហាត់​មួយ​ឆ្នាំ​កន្លះ​។ បន្ទាប់​ពី​ការ​ហ្វឹកហាត់​នេះ​ដែរ កីឡាករ កីឡាការិនី ក៏​ត្រូវ​មាន​សមត្ថភាព ដល់​កម្រិត​ដែល​ទទួលស្គាល់​ពី​គ្រូបង្ហាត់​ផង​ដែរ ​។

សូម​បញ្ជាក់​ដែរ​ថា កីឡាករ កីឡាការិនី​ ដែល​ទទួល​បានលិខិតបញ្ជាក់ខ្សែក្រវាត់​បៃតង មាន​កីឡាករ​ ៣​នាក់ កីឡាការិនី ៣​នាក់ សរុប ៦ នាក់​។ វិញ្ញាបនបត្រ ខ្សែក្រវាត់​ត្នោត មាន​កីឡាករ ៨នាក់ កីឡាការិនី ២​នាក់ សរុប​១០​នាក់ និង​សញ្ញាបត្រ​ខ្សែក្រវាត់​ខ្មៅ មាន​កីឡាករ ៤នាក់ និង​កីឡាការិនី ៥នាក់ សរុប ៩​នាក់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com