ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូ​ឡាំ​ពិ​ក​សម័យ​ទំនើប ស្ត្រី​ក៏​មាន​សិទ្ធិ​ចូលរួម​លេង​កីឡា​ដូច​បុរស​ដែរ

4 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុមការងារ​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អនុ​វិទ្យាល័យ​សម្ដេចឪ ខេត្ត​ព្រះ​សីហ​នុកាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៥ ដើម្បី​រៀបចំ​កម្មវិធី​អប់រំ​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក និង​សមភាព​ស្ត្រី​ក្នុង​វិស័យ​កីឡា ដោយ​មានការ​ចូលរួម​ពី​សិ​ស្សានុ​សិស្ស​ជានា​រី​ជិត​២០០​នាក់​ពី​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី​៩ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុមការងារ​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អនុ​វិទ្យាល័យ​សម្ដេចឪ ខេត្ត​ព្រះ​សីហ​នុកាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៥ ដើម្បី​រៀបចំ​កម្មវិធី​អប់រំ​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក និង​សមភាព​ស្ត្រី​ក្នុង​វិស័យ​កីឡា ដោយ​មានការ​ចូលរួម​ពី​សិ​ស្សានុ​សិស្ស​ជានា​រី​ជិត​២០០​នាក់​ពី​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី​៩ ។

ឯកឧត្តម ប៊ុ​យ សុ​ភ័​ណ្ឌ ទីប្រឹក្សា​គណៈ​ក​ម្មា​ធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​គ្រូឧទ្ទេស​ប្រចាំកម្មវិធី មាន​ប្រសាសន៍​ថា វគ្គ​ទី​១​នៃ​កម្មវិធី​នេះ មានការ​បំផុស​ចែករំលែក​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក ចលនា​អូ​ឡាំ​ពិ​ក និង​ប្រវត្តិ​កីឡា​អូ​ឡាំ​ពិ​កដល់​ស្ត្រី ។ បន្ទាប់​មក យុវតី​ទាំងអស់​ក៏​បាន​ចូលរួម​ហ្វឹកហាត់​កីឡា​វាយ​សី​នៅ​ក្លិប​កីឡា​វាយ​សី SBC ក្នុង​វិទ្យាល័យ​សម្ដេចឪ​ដើម្បី​ជា​ការ​ផ្សព្វផ្សាយ​យុទ្ធនាការ​យុវតី​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត​។

ឯកឧត្ដម​សង្ឃឹមថា ក្រោយ​វគ្គ​នេះ យុវតី​ជា​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​សម្ដេចឪ នឹង​បាន​ចូលរួម​លេង​កីឡា​កាន់តែ​ច្រើន ជា​ពិសេស​កីឡា​វាយ​សី ព្រោះ​ស័ក្ដិសម​នឹង​នារី ដែល​មិន​បង្ក​ជា​បញ្ហា​ដល់​រាង​កាយ ដូច​កីឡា​មួយ​ចំនួន​ឡើយ​។

ជាមួយ​គ្នា​នេះ យុវតី​ទាំងអស់​បាន​ចូលរួម​លេងកីឡា​យ៉ាង​ផុសផុល​ដែល​ជាស​កម្ម​ភាពល្អ​សម្រាប់
សុខភាព​របស់​ស្ត្រី​និង​មនុស្ស​ទូទៅ​ក្នុង​សង្គម​។

ឯកឧត្ដម ប៊ុ​យ សុ​ភ័​ណ្ឌ បញ្ជាក់​ដែរ​ថា កម្មវិធី​សមភាព​ស្ត្រី​ក្នុង​វិស័យ​កីឡា​ស្ថិត​ក្រោម​គម្រោង​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី​ដើម្បី​លើកកម្ពស់​ស្ត្រី​ឱ្យ​បានដឹង​ពី​ការ​អប់រំ​គុណ​តម្លៃ​អូ​ឡាំ​ពិ​កជំរុញ​ស្ត្រី​ចូលរួម​លេង​កីឡា និង​សមភាព​យេ​ន​ឌ័​រក្នុង​វិស័យ​កីឡា​ដែល​ស្ត្រី​មាន​សិទ្ធិ​ចូលរួម​លេង​កីឡា​ដូច​បុរស​ដែរ ខុស​ពី​អូ​ឡាំ​ពិ​ក​សម័យ​បុរាណ​ដែល​ស្ត្រី​មិន​អាច​លេង​កីឡា​បាន​។

ចំណែក​អ្នកគ្រូ ហាង សុខ​ឡា គ្រូ​អប់រំ​កាយនិង​កីឡា​នៅ​វិទ្យាល័យ​សម្ដេចឪ មាន​ប្រសាសន៍ថា សិស្សានុសិស្ស​របស់​អ្នកគ្រូ​សុទ្ធតែ​បាន​បង្ហាញ​ភាព​រីករាយ​ក្នុង​ការ​ចូលរួម​ត្រងត្រាប់​ស្ដាប់​ការ​ចែករំលែក​ពី​ប្រវត្តិ​ចលនា​កីឡា​អូ​ឡាំ​ពិ​ក និង​បាន​ចូលរួម​លេង​កីឡា ដែល​ធ្វើ​ឱ្យ​យុវតី​ទាំងអស់​បាន​យល់​ដឹង​ពី​គុណ​តម្លៃ​នៃ​កីឡា និង​សុខភាព​។

សូម​បញ្ជាក់​ថា កម្មវិធី​អប់រំ​គុណ​តម្លៃ​អូ​ឡាំពិ​ក និង​សមភាព​ស្ត្រី​ក្នុង​វិស័យ​កីឡា​នេះ​ត្រូវ​បាន​អនុវត្ត​តាំងពី​ឆ្នាំ​២០២១ ។ កម្មវិធី​នេះ​បានរួមចំណែក​បំផុសសកម្មភាព​កីឡា​ដល់​មហាជននិង​យុវជន ជា​ពិសេស​ស្ត្រី ដែល​ធ្វើ​ឱ្យ​មានការយល់​ដឹង​កាន់តែ​ខ្លាំង​ពី​សារៈសំខាន់​នៃ​កីឡា​ចំពោះសុខភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ