ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​ឆ្នើម Anthony Joshua រង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធ.ត់​ ខណៈស្លា.ប់​មនុស្ស​២​នាក់ នៅ​នី​ហ្សេ​រី​យ៉ា

4 ម៉ោង មុន

ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ អតីត​ម្ចាស់​ខ្សែក្រវាត់​ប្រដាល់សកល​ទម្ងន់​ធ្ងន់​ពិភពលោក កីឡាករ Anthony Joshua បាន​រង​របួសស្រាល​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស ២ នាក់​ដែល​ជា​មិត្តភក្តិ​ជិត​ស្និទ្ធ និង​គ្រូបង្វឹក​កាយសម្បទា​កីឡាករ​រូប​នេះ…

ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ អតីត​ម្ចាស់​ខ្សែក្រវាត់​ប្រដាល់សកល​ទម្ងន់​ធ្ងន់​ពិភពលោក កីឡាករ Anthony Joshua បាន​រង​របួសស្រាល​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស ២ នាក់​ដែល​ជា​មិត្តភក្តិ​ជិត​ស្និទ្ធ និង​គ្រូបង្វឹក​កាយសម្បទា​កីឡាករ​រូប​នេះ នៅ​ក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប៉ូលិស​នី​ហ្សេ​រី​យ៉ា​។

ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល ១១ ព្រឹក ម៉ោង​ក្នុងស្រុក នៅ​លើ​ផ្លូវ​ហា​យ​វេ Lagos-Ibadan ដ៏​មមាញឹក​មួយ ត​ភ្ជាប់​រដ្ឋ Ogun ទៅ​កាន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៃ​រដ្ឋ Lagos ភាគ​និរតី​ប្រទេស​នី​ហ្សេ​រី​យ៉ា​។

កីឡាករ Joshua សញ្ជាតិ​អង់គ្លេស​ដើម​កំណើត​នី​ហ្សេ​រី​យ៉ា ដែល​មាន​សាច់ញាតិ​រស់នៅ Ogun ត្រូវ​បាន​រាយការណ៍​ថា របួសស្រាល​មាន​ស្នាម​ជាំ​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​កីឡាករ​រូប​នេះ​បាន​បាត់បង់​មនុស្ស​ជិត​ស្និទ្ធ​នឹង​គេ​បំផុត គឺ​លោក Latif Ayodele ជា​មិត្តសម្លាញ់ និង​លោក Sina Ghami គ្រូបង្វឹក​កាយសម្បទា​។ បើ​តាម​សេចក្តីថ្លែងការណ៍​ប៉ូលិស​បានឱ្យ​ដឹង​ថា Joshua របួសស្រាល ដោយសារ​រូបគេ​អង្គុយ​នៅ​កៅអី​ខាងក្រោយ​នៃ​រថយន្ត Lexus SUV របស់​គេ ហើយ​កំពុង​ទទួល​ការ​ព្យាបាល​។

បើ​តាម​សម្តី​ប៉ូលិស​រដ្ឋ Ogun បាន​បញ្ជាក់​ថា ស្ថានភាព​ជុំវិញ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ដែល​បាន​កើតឡើង​នៅ​ភាគ​ខាងជើង​រដ្ឋ Lagos តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​នី​ហ្សេ​រី​យ៉ា កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​។

លោក Lanre Ogunlowo ស្នងការ​ប៉ូលិស​រដ្ឋ Ogun បាន​ប្រាប់ ESPN ថា គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារ​សំបក​កង់​រថយន្ត​បាន​ផ្ទុះ បណ្តាល​ឱ្យ​អ្នកបើកបរ​បាត់បង់​ការ​គ្រប់គ្រង ហើយ​រថយន្ត​បាន​បត់​ទៅ​បុក​រថយន្ត​ដឹក​ទំនិញ​ដែល​ចត​នៅ​ស្ងៀម​លើ​ដងផ្លូវ​។ ចំណែក​លោក Olusegun Ogungbemide អ្នកនាំពាក្យ​អង្គភាព​សុវត្ថិភាព​ចរាចរណ៍​សហព័ន្ធ​បាន​អះអាង​ថា ការ​ស៊ើបអង្កេត​បឋម​បង្ហាញ​ថា រថយន្ត​បើកបរ​ហួស​ពី​ល្បឿន​ដែល​បាន​កំណត់​ដោយ​ច្បាប់​លើ​ច្រករបៀង រួម​ទាំង​បាត់បង់​ការ​គ្រប់គ្រង​អំឡុង​ពេល​បើកបរ​ជែង ហើយ​បាន​បុក​ជាមួយ​រថយន្ត​ដឹក​ទំនិញ​ចត​ស្ងៀម​នៅ​ម្ខាង​ផ្លូវ​តែ​ម្តង​។

គួរ​រំលឹក​ថា មុន​ជួប​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ Anthony Joshua ទើបតែ​បាន​ផ្តួល​តារា​យូ​ធូប​អា​មេ​រិ​ក ប្រែខ្លួន​ក្លាយជា​អ្នក​ប្រដាល់​អាជីព Jake Paul ឱ្យ​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី ៦ កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ក្នុង​ការ​ប្រកួត​មួយ​នាទី​ក្រុង​ម៉ៃ​អា​មី (Miami) រដ្ឋ​ផ្ល​រី​ដា (Florida)៕ ប្រភព ៖ CNN, BBC, AFP និង ESPN

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com