រាជធានីភ្នំពេញ ៖ ឯកឧត្តមវ៉ាត់ ចំរើនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអគ្គលេខាធិការគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ នាំគ្នាចូលរួមនៅក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុ ឱ្យបានច្រើន ខណៈព្រឹត្តិការណ៍នេះចាប់ផ្ដើមនៅថ្ងៃទី២២ខែមីនា ឆ្នាំ២០២៦ខាងមុខនេះហើយ។
នៅក្នុងឱកាសសន្និសីទសារព័ត៌មានស្ដីពីទិវារត់ពាក់កណ្ដាលកណ្ដាលម៉ារ៉ាតុងលើកទី១១នៅខេត្តព្រះសីហនុ នាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីរសៀលថ្ងៃទី៤ខែមីនាកន្លងទៅនេះឯកឧត្តមវ៉ាត់ ចំរើនបានមានប្រសាសន៍ឱ្យបានដឹងថាព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងខេត្តព្រះសីហនុឆ្នាំនេះគិតមកត្រឹមថ្ងៃនេះមានអ្នកមកចុះឈ្មោះរត់ជាង២០០០នាក់រួចមកហើយ។ដូច្នេះឯកឧត្តមរំពឹងថានឹងមានចំនួនអ្នករត់កើនឡើងដល់២៥០០នាក់ច្រើនជាងឆ្នាំមុន។
ឯកឧត្តមបានមានប្រសាសន៍ឱ្យបានដឹងថាកម្មវិធីរត់ប្រណាំងជាលក្ខណៈអន្តរជាតិ នៅតាមតំបន់ឆ្នេរដ៏មានសក្ដានុពលនិងជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាងគេរបស់ប្រទេសកម្ពុជានេះ ត្រូវបានរាជរដ្ឋាភិបានអនុញ្ញាតិឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ កីឡាមហាជនជារៀងរាល់ឆ្នាំ។
ឯកឧត្តមបានបន្តឱ្យដឹងទៀតថាទិវារត់ប្រណាំងនេះធ្វើឡើងក្នុងគោលបំណងដើម្បីសប្បុរសធម៌ផងនិងដើម្បីសុខមានលភាពរបស់ប្រជាពលរដ្ឋនិងបរិស្ថានបៃតង ដោយមានការសហការពីរដ្ឋបាលខេត្តព្រះសីហនុទៀតផងនោះធ្វើឱ្យកម្មវិធីរត់ប្រណាំងមួយនេះបង្កើនបាននូវភាពកក់ក្ដៅយ៉ាងខ្លាំង។
ជាពិសេសគួបផ្សុំជាទៅនឹងផ្លូវរត់ដែលស្រស់ស្អាតថែមទៀតនោះយើងសង្ឃឹមនឹងធ្វើឱ្យអ្នករត់មានការពេញចិត្ត។យើងដឹងហើយថានៅតាមបណ្ដាប្រទេសជិខាងរបស់យើងគេក៏មានធ្វើកម្មវិធីរត់តាមឆ្នេរសមុទ្រដូចគ្នា។ដូច្នេះក្នុងក្នុងនាមយើងជាប្រទេសជាសមាជិកឆ្នេរសមុទ្រស្អាត ហើយខេត្តព្រះសីហនុរបស់យើងជាខេត្តដ៏មានសក្ដានុពលពហុសេដ្ឋកិច្ច និងស្រស់ស្អាតជាងគេនៅលើពិភពលោក យើងត្រូវនាំគ្នាចូលរួមរត់ឱ្យបានច្រើនដើម្បីរក្សាបាននូវសុខមាលភាព។
ឯកឧត្តមបានអំពាវទៅដល់អ្នកធ្លាប់រត់នៅភ្នំពេញឬតំបន់ផ្សេងៗទៀតនាំគ្នាដូរទៅរត់នៅតាមឆ្នេរសមុទ្រនិងតំបន់ភ្នំទីកន្លែងដែលមានកំហាប់អុកស៊ីហ្សែនខុសគ្នា។យើងដឹងហើយថានៅតំបន់សមុទ្រនិងតំបន់ភ្នំគឺមានសម្ពាធអុកស៊ីហ្សែនទាប ខុសគ្នាទៅនឹងតំបន់ផ្ទៃរាប ។ដូច្នេះការផ្លាស់ប្ដូទីតាំងរត់នេះធ្វើរាង្គកាយរបស់យើងទទួលបានឥទ្ធីពលផ្សេងសាំទៅនឹងធាតុអាកាសខាងក្រៅ។
លោកសែម ផល្លានាយកប្រតិបត្តិរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតង់អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងផងដែរថាទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុយើងធ្វើបាន១១ឆ្នាំមកហើយ។
ក្នុងនាមលោជាអ្នកមើលការខុសត្រូវលើតម្រាយផ្លូវរត់លោបានបញ្ជាក់ឱ្យបានដឹងច្បាស់ថានៅខេត្តព្រះសីហនុរដ្ឋបាលខេត្តបានរៀបចំផ្លូវដ៏ស្រស់ស្អាតអាចធ្វើឱ្យអ្នករត់ទទួលបាននូវផាសុខភាពល្អ។លោកបានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថាទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងនៅកម្ពុជាជាសមាជិពេញសិទ្ធរបស់អង្គការម៉ារ៉ាតុងអន្តរជាតិដែលមានសមាជិ១២៥ប្រទេសនៅលើពិភពលោក។ចំពោះការវាស់វែងផ្លូវនេះទៀតគឺមានខាងម៉ារ៉ាតង់ពិភពលោកបានបញ្ជូនអ្នកបច្ចេកទេសមកធ្វើការវាស់វែងយ៉ាងត្រឹមមិនអាចខាងសហព័ន្ធខ្មែរចេះតែធ្វើបាននោះទេ។
ដូច្នេះលោកក៏បានធ្វើការអំពាវនាវបន្ថែមឱ្យប្រជាពលរដ្ឋខ្មែរចូលរួមរត់ឱ្យបានច្រើន ព្រោះគោលបំណងរបស់កម្ពុជាចង់ប្រែក្លាយពីទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងឱ្យទៅជា ព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិម៉ារ៉ាតុងដែលមានចម្ងាយ៤២គីឡូម៉ែត្រដូចនៅតាមបណ្ដាប្រទេសជឿនលើនលើពីភពលោកនាថ្ងៃអនាគត។
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ថាលម៉ាារ៉ាតុងលើកទី១១នៅខេត្តព្រះសីហនុមានចម្ងាយ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រនិង៣គីឡូម៉ែត្រ៕




ចែករំលែកព័តមាននេះ