ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Klopp ថា​អ្វី​ដែល Liverpool ត្រូវ​យក​គឺ Top4

4 ឆ្នាំ មុន

អង់គ្លេស ៖ លោក Jurgen Klopp អ្នកចាត់ការ​ក្រុម Liverpool បាន​និយាយ​ថា​តំណែង Top4 គឺជា​អ្វី​ដែល​ក្រុម​លោក​ត្រូវ​តែ​ព្យាយាម​គ្រប់​បែប​យ៉ាង…

អង់គ្លេស ៖ លោក Jurgen Klopp អ្នកចាត់ការ​ក្រុម Liverpool បាន​និយាយ​ថា​តំណែង Top4 គឺជា​អ្វី​ដែល​ក្រុម​លោក​ត្រូវ​តែ​ព្យាយាម​គ្រប់​បែប​យ៉ាង ដើម្បី​ប្រជែង​យក​វា​នៅ​បញ្ចប់​រដូវ​កាល​នេះ​។ រំលឹកថា ៖ កំហុស​អ្នកចាំទី Alisson នាំ​ឱ្យ Liverpool ចាញ់ Man City ទក់​សាច់

អ្នកចាត់ការ​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​វ័យ​៥៣​ឆ្នាំ​រូប​នេះ ក៏​បាន​និយាយ​លួងលោម និង​ចេញ​មុខការ​ពារ​កូនក្រុម ជា​ពិសេស​អ្នកចាំទី Alisson Becker ដែល​បាន​សាង​កំហុស​ក្នុង​ជ័យជម្នះ​ដ៏​ធំធេង​របស់​ក្រុម​ភ្ញៀវ Manchester City នៅ​កីឡដ្ឋាន Anfield ដោយ​លទ្ធផល ៤-១ កាលពី​យប់មិញ​។

ការបរាជ័យ​នេះបង្ហាញ​ឱ្យ​ឃើញ​ថា លទ្ធភាព​ការពារ​តំណែង​ជើងឯក​របស់ Liverpool ប្រហែលជា​គ្មាន​ទៀត​ឡើយ​។ ដោយ​បច្ចុប្បន្ន​មាន​៤០​ពិន្ទុ​ឈរ​នៅ​លេខ​៤ មាន​គម្លាត​ពី​ក្រុម​កំពូល​តារាង Man City ដែល​សល់​១​ប្រកួត​ក្នុង​ដៃ​រហូត​ដល់​១០​ពិន្ទុ​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​លោក Jurgen Klopp បាន​និយាយ​ថា​តំណែង Top4 គឺជា​គោលដៅ​ដ៏​ចម្បង​របស់​ពួក​យើង ដែល​ត្រូវ​ព្យាយាម​គ្រប់យ៉ាង​ដើម្បី​យក​វា​នៅ​បញ្ចប់​រដូវ​កាល​នេះ​៕ (​ដកស្រង់​ចេញពី Dailymail )