ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុស​អ្នកចាំទី Alisson នាំ​ឱ្យ Liverpool ចាញ់ Man City ទក់​សាច់

3 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​ហង្ស​ក្រហម Liverpool រង​ភាព​អាម៉ាស់​ក្នុងផ្ទះ​ខ្លួន​យ៉ាង​ខ្លាំង​កាលពី​យប់​ម្សិលមិញ បន្ទាប់​ពី​ចាញ់​ក្រុម​មេឃ​ខៀវ Manchester City ក្នុង​លទ្ធផល ៤-១។…

អង់គ្លេស ៖ ក្រុម​ហង្ស​ក្រហម Liverpool រង​ភាព​អាម៉ាស់​ក្នុងផ្ទះ​ខ្លួន​យ៉ាង​ខ្លាំង​កាលពី​យប់​ម្សិលមិញ បន្ទាប់​ពី​ចាញ់​ក្រុម​មេឃ​ខៀវ Manchester City ក្នុង​លទ្ធផល ៤-១។

អ្នកចាំទី Alisson Becker បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ បន្ទាប់​ពីបង្ហាញទម្រង់លេងមិនបានល្អទាល់តែសោះ ព្រមទាំងសាង​កំហុស​ធំ​២​លើក ដែល​ធ្វើ​ឱ្យ​ក្រុម​ភ្ញៀវ​មានឱកាស​រក​គ្រាប់​បាល់ទី​២ និង​ទី​៣​យ៉ាង​ងាយស្រួល​។

៤​គ្រាប់​របស់ Man City ធ្វើ​បាន​ដោយ​កីឡាករ Ilkay Gündogan ២​គ្រាប់​ម្នាក់ឯង ស្រប​ពេល​ដែល Raheem Sterling និង Phil Foden រួមចំណែក​ម្នាក់​១​គ្រាប់​ផង​ដែរ​។ ដោយឡែក​១​គ្រាប់​របស់ Liverpool រកបាន​ដោយ​កីឡាករ Mohamed Salah កើត​ចេញពី​បាល់​ពិន័យប៉េ​ណា​ល់​ទី​។

ជាមួយ​លទ្ធផល​នេះ ​ធ្វើ​ឱ្យ​ឱកាស​ការពារ​តំណែង​ជើងឯក​របស់​ក្រុម​លោក Jürgen Klopp រសាត់​កាន់តែ​ឆ្ងាយ​ទៅ​ៗ​។ ដោយ​គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២៣ Liverpool ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៤​មាន​៤០​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Man City ដែល​សល់​១​ប្រកួត​ក្នុង​ដៃ​រហូត​ដល់​១០​ពិន្ទុ​៕

https://www.youtube.com/watch?v=xOgAPh3ZB5s