ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មរណភាពស្តេចបាល់ទាត់​ Maradona សង្ស័យ​ជា​ករណី​ឃាត​កម្ម

3 ឆ្នាំ មុន

អា​ហ្ស​ង់​ទី​ន ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី BBC នៅ​ថ្ងៃ​ទី ៣០ វិច្ឆិកា នេះ បានឱ្យ​ដឹង​ថា ព្រះរាជអាជ្ញា​ប្រទេស​អា​ហ្ស​ង់​ទី​ន​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​វេជ្ជបណ្ឌិត​ផ្ទាល់ខ្លួន​របស់​លោក…

អា​ហ្ស​ង់​ទី​ន ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី BBC នៅ​ថ្ងៃ​ទី ៣០ វិច្ឆិកា នេះ បានឱ្យ​ដឹង​ថា ព្រះរាជអាជ្ញា​ប្រទេស​អា​ហ្ស​ង់​ទី​ន​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​វេជ្ជបណ្ឌិត​ផ្ទាល់ខ្លួន​របស់​លោក Diego Maradona គឺ លោក Leopoldo Luque ពាក់ព័ន្ធ​លើ​ករណី​ឃាតកម្ម ដែល​អាច​កើត​មាន បន្ទាប់​ពី​មរណភាព​របស់​ស្តេច​បាល់ទាត់​អា​ហ្ស​ង់​ទី​ន កាលពី​ថ្ងៃ​ទី ២៥ វិច្ឆិកា កន្លង​ទៅ​។ រំលឹកថា ៖ រញ្ជួយ​ពិភពលោក​! ក្រោយ​មរណភាព​ស្តេច​បាល់ទាត់ Diego Maradona

លោក​វេជ្ជបណ្ឌិត Leopoldo Luque ​បាន​បដិសេធ​ប្រឆាំង​រាល់​ការ​ធ្វើ​លើក​ឡើង​ទាំងអស់ ហើយ​គាត់​បាន​និយាយ​ថា នឹង​សហការ​យ៉ាង​ពេញលេញ​បំផុត ចំពោះ​ការ​ស៊ើបអង្កេត​នេះ​។ ខណៈ​ដែល​ប៉ូលិស​ក៏​បាន​ចុះ​ឆែកឆេរ​ផ្ទះ និង​គ្លីនិក​ឯកជន​របស់​គាត់​ផង​ដែរ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដ៏​រំជួលចិត្ត​មួយ លោក Leopoldo Luque បាន​ថ្លែង​ទាំង​ទឹកភ្នែក​ថា លោក​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដែល​លោក​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត ជុំវិញ​មរណភាព​របស់​លោក Maradona ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ករណី​ឃាតកម្ម​។

សូម​រំលឹក​ថា លោក Diego Maradona អាយុ​៦០​ឆ្នាំ ដែល​ជួយ​ឱ្យ​អា​ហ្ស​ង់​ទី​ន​ឈ្នះ World Cup កាលពី​ឆ្នាំ ១៩៨៦ ត្រូវ​បាន​រក​ឃើញ​ថា បាត់បង់​ជីវិត​ដោយសារ​ជំងឺ​គាំងបេះដូង ក្នុងផ្ទះ​នៅ​ឯទីក្រុង​ប៊ុ​យ​ណូ​ស៊ែ (Buenos Aires)​។ ប៉ុន្ដែ​កូនស្រី​ទាំង​២​នាក់​របស់​លោក គឺ​នាង Dalma និង​នាង Giannina បាន​ប្រាប់​ប៉ូ​លី​ស​ថា ពួក​គេ​សង្ស័យ​ថា​ថ្នាំ​ដែល​ឪពុក​របស់​ពួក​គេ​ប្រើប្រាស់​មុន​ពេល​បាត់បង់ជីវិត គឺ​មិន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា​៕