ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ពិភពលោក​! ក្រោយ​មរណភាព​ស្តេច​បាល់ទាត់ Diego Maradona

4 ឆ្នាំ មុន

អា​ហ្ស​ង់​ទី​ន ៖ វា​ហាក់ដូច​ភ្លាម​ៗ​ពេក​ហើយ​សម្រាប់​ពិភពលោក ជា​ពិសេស​ប្រជាជន​នៃ​ប្រទេស​អា​ហ្ស​ង់​ទី​ន ក្រោយ​ទទួល​ដំ​ណឺង​ដ៏​សោកស្តាយ​បំផុត ចំពោះ​មរណភាព​របស់​ស្តេច​បាល់ទាត់ Diego Maradona កាលពី​ថ្ងៃ​ទី ២៥…

អា​ហ្ស​ង់​ទី​ន ៖ វា​ហាក់ដូច​ភ្លាម​ៗ​ពេក​ហើយ​សម្រាប់​ពិភពលោក ជា​ពិសេស​ប្រជាជន​នៃ​ប្រទេស​អា​ហ្ស​ង់​ទី​ន ក្រោយ​ទទួល​ដំ​ណឺង​ដ៏​សោកស្តាយ​បំផុត ចំពោះ​មរណភាព​របស់​ស្តេច​បាល់ទាត់ Diego Maradona កាលពី​ថ្ងៃ​ទី ២៥ វិច្ឆិកា​កន្លង​ទៅ (​ម៉ោង​នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន​) ដោយសារ​ជំងឺ​គាំងបេះដូង​នៅ​ក្នុង​អាយុ ៦០​ឆ្នាំ នេះ​បើ​តាម​សមាគម​បាល់ទាត់​អា​ហ្ស​ង់​ទី​ន (AFA) ​ធ្វើការ​ប្រកាស​ពី​ដំណឹង​ដ៏​ក្រៀមក្រំ​​នេះ តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​។

រំលឹក​ជូន​ថា មុន​ពេល​លាចាកលោកនេះ លោក Diego Maradona ទើបតែ​ទទួល​បានការ​វះកាត់​យក​ឈាមកក​ក្នុង​ខួរក្បាល​ដោយ​ជោគជ័យ និង​កំពុង​បន្ត​សម្រាក​ព្យាបាលនៅ​ឯផ្ទះ​មួយ​កន្លែង ​ដែល​ស្ថិត​នៅ​តំបន់ Nordelta ក្នុង​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ (Buenos Aires)​ ប្រទេសអាហ្សង់ទីន។

ដំណឹង​មរណភាព​របស់​អតីត​ខ្សែប្រយុទ្ធ​ក្រុម Barcelona និង Napoli រូប​នេះ បាន​ធ្វើ​ឱ្យ​កីឡាករ​បាល់ទាត់​, អត្ត​ព​លិ​ក រួម​ជាមួយ​បុ​គ្គល​ល្បីឈ្មោះ​គ្រប់​វិស័យ​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ការ​បាត់បង់​ស្តេច​បាល់ទាត់រូបនេះ ។

គូសបញ្ជាក់​ថា ពេញ​១​ជីវិត​បាល់ទាត់​របស់​លោក Diego Maradona ដែលមាន​រយៈពេល​ជាង ២១​ឆ្នាំ លោកបាន​រក​គ្រាប់​បាល់​​ចំនួន ​៣៥៤​គ្រាប់​ពី​ការ​បង្ហាញខ្លួន​សរុបចំនួន ៦៩៤​ប្រកួត ​ទាំង​ក្លិប​បាល់ទាត់​អាជីព និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​។ ហើយ​សមិទ្ធផល​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​របស់​លោក គឺ ការ​រួមចំណែក​ជួយ​អា​ហ្ស​ង់​ទី​ន​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក (World Cup) កាលពី​ឆ្នាំ ១៩៨៦៕