ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​យក្ស​២​នៅ​អង់គ្លេស​ត្រៀម​នាំ​យក Eriksen ត្រឡប់​មក Premier League វិញ

3 ឆ្នាំ មុន

អង់គ្លេស ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ Mirror បានឱ្យ​ដឹង​ថា ក្លិប​យក្ស​ទាំង​២​របស់​អង់គ្លេស គឺ Manchester United និង…

អង់គ្លេស ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ Mirror បានឱ្យ​ដឹង​ថា ក្លិប​យក្ស​ទាំង​២​របស់​អង់គ្លេស គឺ Manchester United និង Arsenal ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចូល​ចែចូវ​ខ្សែបម្រើ​ប្រយុទ្ធ Christian Eriksen របស់​ក្លិប​យក្ស​អ៊ី​តា​លី Inter Milan នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​ខែមករា​ឆ្នាំ​ក្រោយ​។ គួររំលឹកថា ទៅ Inter មិន​ទាន់​បាន​១​ឆ្នាំ​ផង បែរជា Eriksen ព្រលយ​ពាក្យ​បែប​នេះ​ទៅ​វិញ

សូម​រំលឹក​ថា Christian Eriksen បាន​ផ្លាស់​ពី​ក្លិប Tottenham Hotspur ទៅ​ចូលរួម​ជាមួយ Inter Milan កាល​ដើមឆ្នាំ ២០២០ ក្នុង​តម្លៃ ១៦,៩​លាន​ផោន​។ ប៉ុន្តែ​សមាជិក​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក​វ័យ ២៨​ឆ្នាំ​រូប​នេះ ធ្លាប់​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​របស់​ខ្លួន បន្ទាប់​ពី​ពុំ​សូវ​ត្រូវ​ដាក់​ឱ្យ​លេង​បាន​ច្រើន ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Antonio Conte​។

ដោយឡែក​យោង​តាម​សារព័ត៌មាន Corriere dello Sport របស់​ប្រទេស​អ៊ី​តា​លី​បាន​អះអាង​ថា Inter Milan បច្ចុប្បន្ន​កំពុង​រង់ចាំ​ការ​ដាក់​សំណើរ​ពី​ក្លិប​ទាំងអស់ ដែល​ចាប់អារម្មណ៍​ចង់បាន Christian Eriksen ខណៈ​ដែល​ក្លិប​យក្ស​អ៊ី​តា​លី​មួយ​នេះ ក៏​បង្ហាញ​ជំហរ​ក្នុង​ការ​លក់​កីឡាក​រូប​នេះ នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​ឆ្នាំ​ក្រោយ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ