ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល Messi សង្គ្រោះលោកយាយម្នាក់ និងគ្រួសារពីការចាប់ពង្រ.ត់ដោយក្រុមហាម៉ាស

1 ខែ មុន

អន្តរជាតិ ៖ ឥទ្ធិពលឈ្មោះរបស់កីឡាករ Lionel Messi បានជួយសង្គ្រោះលោកយាយជនជាតិអាហ្សង់​

អន្តរជាតិ ៖ ឥទ្ធិពលឈ្មោះរបស់កីឡាករ Lionel Messi បានជួយសង្គ្រោះលោកយាយជនជាតិអាហ្សង់​ទីនម្នាក់ ពីការចាប់ពង្រត់ដោយក្រុមហាម៉ាសប៉ាឡេស្ទីនទៅកាន់តំបន់ហ្គាហ្សា ខណៈដែលលោក​យាយ​បានរៀបរាប់អំពីទុក្ខលំបាកដ៏គួរឱ្យភ័យខ្លាច អំឡុងពេលនោះ។ នេះបើយោងតាមប្រភពពីគេហទំព័រ Goal.com ចេញផ្សាយកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។

ដំណើរ​ដើមទងនៃរឿងនេះកើតឡើង នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ដោយលោក​យាយ Ester Cunio អាយុ៩០ឆ្នាំ បានឱ្យ​ដឹងថា លោកយាយកំពុងប្រឈមមុខនឹងសុបិនដ៏អាក្រក់បំផុតមួយ ខណៈពេលដែលក្រុមឈ្លានពានប្រដាប់អាវុធហាម៉ាសបានសម្រុកចូលផ្ទះលោកយាយនៅតំបន់ Kibbutz Nir Oz នៃប្រទេសអ៊ីស្រាអែល រួមជាមួយសមាជិកគ្រួសារ៨នាក់ផ្សេងទៀតដែលលាក់ខ្លួន បានប្រឈមមុខនឹងការរំពឹងទុកដ៏គួរឱ្យភ័យខ្លាចនៃការចាប់ពង្រត់យកទៅតំបន់ហ្គាហ្សានៃទឹកដីប៉ាឡេស្ទីន។

ទោះជាយ៉ាងណាក៏ដោយ ពាក្យសម្ដីប៉ុន្មានមាត់របស់លោកយាយ Ester Cunio និយាយទៅកាន់ក្រុមហាម៉ាសបានសង្គ្រោះលោកយាយពីការចាប់ពង្រត់។ ប្រភពពី Goal.com បានរបាយការណ៍ថា ខណៈដែលខ្មាន់កាំភ្លើងទាមទារឱ្យប្រាប់កន្លែងលាក់ខ្លួនសមាជិកគ្រួសារទាំងអស់របស់លោកយាយ ភ្លាមៗនោះ លោកយាយ Ester Cunio បាននិយាយថា លោកយាយជាជនជាតិអាហ្សង់ទីន និងការពិតដែលលោកយាយជាអ្នកស្រឡាញ់កីឡាបាល់ទាត់ និងកីឡាករ Lionel Messi ភ្លាមៗនោះ ខ្មាន់កាំភ្លើងបានផ្លាស់ប្ដូរអាកប្បកិរិយាពីឃោរឃៅទៅជារួសរាយរាក់ទាក់ទៅវិញ។

ដោយស្រង់សម្ដីពីកាសែតអេស្ប៉ាញ Macar លោកយាយ Ester Cunio បាននិយាយថា «ខ្ញុំប្រាប់បុរសនោះថា ខ្ញុំនិយាយអាហ្សង់ទីន និងអេស្ប៉ាញ។ ខ្ញុំមិនយល់ភាសារបស់បុរសនោះទេ ព្រោះជាភាសា​អារ៉ាប់ ហើយខ្ញុំអាចនិយាយភាសាហេព្រើរបានតិចតួច។ ដូច្នេះបុរសនោះបានសួរថា អាហ្សង់ទីនជាអ្វី បន្ទាប់មកខ្ញុំប្រាប់គេថា តើអ្នកមើលបាល់ទាត់ទេ? គេនិយាយថា គេចូលចិត្តខ្លាំងណាស់ ហើយខ្ញុំប្រាប់គេថា ខ្ញុំមកពីប្រទេសរបស់ Messi ស្រាប់តែបុរសនោះភ្ញាក់តែម្ដង ហើយប្រាប់ខ្ញុំថា គេស្រឡាញ់ Messi ណាស់ ភ្លាមៗនោះគេបានដាក់ដៃលើស្មាខ្ញុំ ហើយហុចកាំភ្លើងគេឱ្យខ្ញុំ និងបានឱ្យខ្ញុំធ្វើដៃជាសញ្ញាសន្តិភាព ហើយពួកគេបានថតរូប»។

បើទោះបីជាលោកយាយ និងសមាជិកគ្រួសារលោកយាយរួចផុតពីគ្រោះថ្នាក់នៃការចាប់ពង្រត់ទៅតំបន់ហ្គាហ្សាក៏ពិតមែន ប៉ុន្តែលោកយាយនៅតែទទួលអារម្មណ៍រន្ធត់ពេលដឹងថា ចៅៗមួយចំនួនផ្សេងទៀតរបស់លោកយាយ នៅតែជាប់ជាឈ្លើយសឹកនៅតំបន់ហ្គាហ្សា ហើយលោកយាយក៏បានស្នើឱ្យកំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ជួយអន្តរាគមន៍ក្នុងរឿងនេះផងដែរ៕ (ប្រភព ៖ Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ