ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ Inter មិន​ទាន់​បាន​១​ឆ្នាំ​ផង បែរជា​ Eriksen ព្រលយ​ពាក្យ​បែប​នេះ​ទៅ​វិញ

3 ឆ្នាំ មុន

ដា​ណឺ​ម៉ាក ៖ កីឡាករ Christian Eriksen បាន​សារភាព​ថា​ការ​ផ្លាស់​មក​ចូលរួម​ជាមួយ Inter Milan គឺ​មិន​ទទួល​បាន​ជោគជ័យ​ដូច​អ្វី​ដែល​បាន​រំពឹង​ទុក​នោះ​ទេ ហើយ​គេ​កំពុង​ពិចារណា​ពី​អនាគត​របស់​ខ្លួន​នៅ​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ…

ដា​ណឺ​ម៉ាក ៖ កីឡាករ Christian Eriksen បាន​សារភាព​ថា​ការ​ផ្លាស់​មក​ចូលរួម​ជាមួយ Inter Milan គឺ​មិន​ទទួល​បាន​ជោគជ័យ​ដូច​អ្វី​ដែល​បាន​រំពឹង​ទុក​នោះ​ទេ ហើយ​គេ​កំពុង​ពិចារណា​ពី​អនាគត​របស់​ខ្លួន​នៅ​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ ដែល​នឹង​បើកទ្វារ​នៅ​ខែមករា​ឆ្នាំ​ក្រោយ​។

ខ្សែបម្រើ​ប្រយុទ្ធ​ដា​ណឺ​ម៉ាក​វ័យ ២៨​ឆ្នាំ​រូប​នេះ បាន​សម្រេចចិត្ត​ដើរ​ចេញ Tottenham Hotspur មក​ចូលរួម​ជាមួយ Inter Milan កាលពី​ខែមករា​ដើមឆ្នាំ ២០២០ ដោយ​គ្មាន​តម្លៃ​ខ្លួន បន្ទាប់​ពី​ផុត​កុងត្រា​ជាមួយ​ក្លិប​ចាស់​នៅ​ក្រប​ខណ្ឌ Premier League​។ ហើយ​រូបគេ​ក៏​បាន​សម្រេចចិត្ត​ចុះ​កុងត្រា​រយៈពេល ៤​ឆ្នាំ​កន្លះ​ជាមួយ​ក្លិប​ថ្មី​នៅ​ក្រប​ខណ្ឌ Serie A​។

ប៉ុន្តែ​មក​រួមរស់​ជាមួយ Inter Milan មិន​ទាន់​បាន​១​ឆ្នាំ​ផង Eriksen ហាក់​បង្ហាញ​ពី​ភាព​មិន​សប្បាយចិត្ត​របស់​ខ្លួន ដោយ​រូបគេ​បាន​ថ្លែងប្រាប់​ទូរទស្សន៍ TV2 របស់​ដា​ណឺ​ម៉ា​កថា «​នេះ​មិនមែន​ជា​អ្វី​ដែល​ខ្ញុំ​ស​ម្រៃ​ចង់បាន​នោះ​ទេ​។ កីឡាករ​ទាំងអស់​តែងតែ​ចង់​លេង​ឱ្យ​បាន​ច្រើន​បំផុត ប៉ុន្តែ​គ្រូបង្វឹក​គឺជា​អ្នក​សំរេចចិត្ត​។ វា​ជា​រឿង​ដ៏​ចម្លែក​មួយ ដែល​អ្នកគាំទ្រ​ចង់​ឃើញ​ខ្ញុំ​លេង​ច្រើន ហើយ​ខ្ញុំ​ក៏​ដូច​គ្នា​។ ប៉ុន្តែ​គ្រូបង្វឹក​មានគំនិត​ផ្សេង​ពី​នេះ ហើយ​ក្នុង​នាម​ជា​កីឡាករ​ម្នាក់ ខ្ញុំ​ត្រូវ​តែ​គោរព​តាម​»​។

Eriksen ដែល​បាន​បង្ហាញខ្លួន​បាន ៣៣​ប្រកួត និង​ស៊ុត​បញ្ចូល​ទី ៤​គ្រាប់​កម្មវិធី​ទាំងអស់​សម្រាប់ Inter Milan បាន​បន្ត​ទៀត​ថា​«​ខ្ញុំ​កំពុង​ផ្តោតអារម្មណ៍​លើ​ការ​លេង​បាល់ទាត់​របស់ខ្ញុំ​។ ហើយ​នៅ​ពេល​ដែល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើកទ្វារ យើង​នឹង​ដឹង​ថា​មានរឿង​អ្វី​កើតឡើង ឬ​អត់​»៕ (​ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ