ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិបមួយពិចារណា​ប្តូរ​ឈ្មោះ​កីឡដ្ឋាន​ ដើម្បី​ផ្តល់កិត្តិយស​ដល់ Maradona

4 ឆ្នាំ មុន

អ៊ី​តា​លី ៖ ក្លិប​អ៊ី​តា​លី Napoli កំពុង​ពិចារណា​ប្តូរ​ឈ្មោះ​កីឡដ្ឋាន San Paolo របស់ខ្លួន ដើម្បី​ជា​កិត្តិយស និង​ការ​គោរព​ដល់​ស្តេច​បាល់ទាត់…

អ៊ី​តា​លី ៖ ក្លិប​អ៊ី​តា​លី Napoli កំពុង​ពិចារណា​ប្តូរ​ឈ្មោះ​កីឡដ្ឋាន San Paolo របស់ខ្លួន ដើម្បី​ជា​កិត្តិយស និង​ការ​គោរព​ដល់​ស្តេច​បាល់ទាត់ Diego Maradona បន្ទាប់​ពី​គាត់​បាន​លាចាក​លោក នៅ​ក្នុង​អាយុ ៦០​ឆ្នាំ​ដោយសារ​ជំងឺ​គាំងបេះដូង កាលពី​ថ្ងៃ​ទី ២៥ វិច្ឆិកា​កន្លង​ទៅ នៅ​ឯ​ប្រទេស​អា​ហ្ស​ង់​ទី​ន​។

មរណភាព​របស់​វីរបុរស​បាល់ទាត់​អា​ហ្ស​ង់​ទី​នរូ​ប​នេះ កើតឡើង​នៅ​ក្រោយ​២​ស​ប្តា​ហ៍ បន្ទាប់​ពីគាត់ត្រូវ​បានអនុញ្ញាតឱ្យចាកចេញ​មន្ទីរពេទ្យ​ ក្រោយ​ទទួល​ការ​វះកាត់​យក​ឈាមកក​ក្នុង​ខួរក្បាល​ដោយ​ជោគជ័យ​។

Maradona ត្រូវ​បាន​គេ​ចង​ចាំ​បំផុត ចំពោះ​វីរភាព​​​ក្នុង​ការនាំ​​អា​ហ្ស​ង់​ទីន​ឱ្យ​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក (World Cup) កាលពី​ឆ្នាំ ១៩៨៦ ។ ប៉ុន្តែ​បើ​ក្រ​ឡែក​មើល​កម្រិត​ជោគជ័យ​​របស់​គាត់​នៅ​ក្លិប​បាល់ទាត់​អាជីព គឺជា​មួយ​ក្លិប Napoli ដែល​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​បំផុត ពោល​នៅចន្លោះ​ឆ្នាំ ១៩៨៤ ដល់​ឆ្នាំ ១៩៩១​។

ដោយ​ក្នុង​៧​រដូវ​កាល​ជាមួយ​ក្លិប​យក្ស​អ៊ី​តា​លី​មួយ​នេះ គាត់​រក​គ្រាប់​បាល់​បាន ១១៥​គ្រាប់​ពី​ការ​បង្ហាញខ្លួន ២៥៩​ប្រកួត និង​ឈ្នះ​ពានរង្វាន់​ជា​ច្រើន ក្នុង​នោះ​រួម​ទាំង​ជើងឯក Serie A ២​លើក និង Italy Cup ១​លើក​ផង​ដែរ​។

ម្ចាស់​ក្លិប Napoli លោក Aurelio De Laurentiis បាន​បញ្ជាក់​ថា ក្លិប​នឹង​ពិភាក្សា​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ពី​លទ្ធភាព​នៃ​ការ​ប្តូរ​ឈ្មោះ​កីឡដ្ឋាន San Paolo ដោយ​បញ្ចូល​ឈ្មោះ​ដែល​មាន​ស្រាប់ ជាមួយ​ឈ្មោះ​លោក Diego Maradona៕ (​ដកស្រង់​ចេញពី Dailymail) អត្ថបទពាក់ព័ន្ធ ៖ រញ្ជួយ​ពិភពលោក​! ក្រោយ​មរណភាព​ស្តេច​បាល់ទាត់ Diego Maradona

លោក Diego Maradona និងលោក Aurelio De Laurentiis (នៅខាងស្តាំ)