ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FA ពិន័យ Dele Alli មួយ​ប្រកួត​ជុំវិញ​ការ​បង្ហោះ​វី​ដេ​អូ​ពាក់ព័ន្ធ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ កីឡាករ Dele Alli របស់​ក្រុម Tottenham Hotspur ត្រូវ​បាន​សមាគម​កីឡាបាល់ទាត់​អង់គ្លេស (FA)…

ប្រទេស​អង់គ្លេស ៖ កីឡាករ Dele Alli របស់​ក្រុម Tottenham Hotspur ត្រូវ​បាន​សមាគម​កីឡាបាល់ទាត់​អង់គ្លេស (FA) ពិន័យ​មួយ​ប្រកួត​នៅ​ស​ប្តា​ហ៍​ក្រោយ ។

សូមរំលឹកថា ខ្សែបម្រើ​អង់គ្លេស​វ័យ ២៤​ឆ្នាំ​ខាងលើ បាន​ធ្វើការ​បង្ហោះ​វី​ដេ​អូ​នៅ​លើ Snapchat របស់​ខ្លួន​កាលពី​ខែ​កុ​ម្ភះ​កន្លង​ទៅ ដោយ​បាន​និយាយ​បែប​លេងសើច​ អំឡុង​ពេល​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩ ព្រមទាំង​បាននិយាយបែប​លេងសើច​ដល់បុរស​អាស៊ី​ម្នាក់​ថែម​ទៀត​ផង​។ បើ​ទោះបីជា​កីឡាករ​រូប​នេះ បាន​លុប​វី​ដេ​អូ​នោះ​ចោល និង​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​យ៉ាងណា​ក្តី ក៏ FA បាន​សម្រេច​ពិន័យ​មួយ​ប្រកួត រួម​ជាមួយ​ទឹកប្រាក់​ចំនួន ៥​ម៉ឺន​ផោន និង​ត្រូវ​អនុវត្ត​វគ្គ​សិក្សា​សិ​ល​ធម៌​ផង​ដែរ​។

សូម​ជម្រាប​ថា Alli នឹង​ខកខាន​ជំនួប​ដ៏​សំខាន់​ក្នុងផ្ទះ​របស់​ក្រុម​ខ្លួន ទល់​នឹង​ក្រុម Manchester United នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ដែល​ជា​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​៣០ នៃ​ក្រប​ខណ្ឌ Premier League​។

Dele Alli បានដឹង​យ៉ាង​ច្បាស់​ថា​វី​ដេ​អូ​នេះ នឹង​បង្ក​ឱ្យ​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គ្រប់​គ្នា​។

«​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្រេចចិត្ត​របស់ FA ខ្ញុំ​សូម​ធ្វើការ​សុំ​ទោស​ម្តងទៀត ចំពោះ​រាល់​កំហុស​ដែល​បង្ក​ឡើង​ដោយ​អាកប្បកិរិយា​របស់ខ្ញុំ​។ ខ្ញុំ​ក៏​សូម​អរគុណ​ចំពោះ FA ដែល​បាន​បញ្ជាក់​ថា សកម្មភាព​របស់ខ្ញុំ មិនមែន​ជា​ការ​រើសអើង​ជាតិ​សាសន៍​លើ​ជនជាតិ​ណាមួយ​ទេ​។ យើង​ទាំងអស់​គ្នា​ត្រូវ​យកចិត្តទុកដាក់ ចំពោះ​ពាក្យ​សម្តី និង​សកម្មភាព​របស់​យើង​» នេះ​បើ​តាម​ការ​បញ្ជាក់​ពី​កីឡាករ​រូប​នេះ​៕ (ដកស្រង់​ចេញពី៖ BBC)

អត្ថបទពាក់ព័ន្ធ ៖ Dele Alli ធ្វើការ​សុំ​ទោស បន្ទាប់​ពី​បាន​បង្ហោះ​វី​ដេ​អូ​លេងសើច​​ពី​វីរុស​កូ​រ៉ូ​ណា