ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Dele Alli ធ្វើការ​សុំ​ទោស បន្ទាប់​ពី​បាន​បង្ហោះ​វី​ដេ​អូ​លេងសើច​​ពី​វីរុស​កូ​រ៉ូ​ណា

4 ឆ្នាំ មុន

ខ្សែបម្រើ​របស់​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur កីឡាករ Dele Alli បាន​និយាយ​ថា គេ​បាន​ធ្វើ​អោយ​ខ្លួនឯង រួម​និង​ក្លិប​បាត់បង់​កតិ្ត​យស បន្ទាប់​ពី​បាន​បង្ហោះ​វី​ដេ​អូ​លេងសើច…

ខ្សែបម្រើ​របស់​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur កីឡាករ Dele Alli បាន​និយាយ​ថា គេ​បាន​ធ្វើ​អោយ​ខ្លួនឯង រួម​និង​ក្លិប​បាត់បង់​កតិ្ត​យស បន្ទាប់​ពី​បាន​បង្ហោះ​វី​ដេ​អូ​លេងសើច ទៅ​នឹង​វីរុស​កូ​រ៉ូ​ណា ដែល​បាន​សំលាប់​មនុស្ស​ជាង៨០០​នាក់​នៅ​ទូ​ទាំង​ពិភពលោក​។

ក្នុង​វី​ដេ​អូ​នោះ កីឡាករ​វ័យ២៣​ឆ្នាំ​រូប​នេះ​បាន​ស្ថិត​នៅ​ក្នុង​អាកាសយានដ្ឋាន​ កំឡុង​ពេល​សម្រាក​ពី​ការ​ប្រកួត Premier League (Winter Break) និង​បាន​ពាក់​ម៉ាស់ ហើយ​កាមេរ៉ា​បាន​ចង្អុល​ទៅ​បុរស​អាស៊ី​ម្នាក់​នៅ​ក្នុង​កន្លែង​ចេញដំណើរ បន្ទាប់​មក​បាន​ផ្លាស់​ទៅ​ដប​ទឹក​លាងដៃ ដែល​មាន​ចំណងជើង​ថា
​«​វីរុស​ត្រូវ​តែ​លឿន​ជាង ទើប​អាច​តាម​ចម្លង​ខ្ញុំ​បាន​»​។

Alli បាន​លុប​វី​ដេ​អូ​ភ្លាម​ៗ ហើយ​បន្ទាប់​មក​ គេ​បាន​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ចិន Weibo ដើម្បី​សុំ​ទោស​ចំពោះ​វី​ដេ​អូ​ដែល​មិន​សមរម្យ​នោះ ដោយ​បាន​និយាយ​ថា «​ខ្ញុំ​សុំ​ទោស​ចំពោះ​វី​ដេ​អូ​ដែល​បាន​បង្ហោះ​នៅ​លើ Snapchat កាលពី​ម្សិលមិញ​។ វា​មិនមែន​ជា​រឿង​ដែល​គួរ​អោយ​អស់សំណើច​នោះ​ទេ​។

ការ​ផ្ញើ​ក្តី​ស្រលាញ់ និង​គំនិត​រួម​ទាំង​ការ​អធិដ្ឋាន​របស់ខ្ញុំ​ទាំងអស់ សម្រាប់​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​ប្រទេស​
ចិន​» ។ ប្រភព​៖ Goal.com រូបភាព​៖ Dailymail

អត្ថបទសរសេរ ដោយ