ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញហើយ! ​អតីត​​កីឡាកាស​​បាត់ខ្លួន ពេលចុះទៅ​ជួយកូនលង់ទឹកសមុទ្រ​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អតីត​កីឡាកាស Shad Gaspard ដែល​បាន​បាត់​ខ្លួន​នៅ​ឆ្នេរសមុទ្រ​ក្នុង​ទីក្រុង Los Angeles រដ្ឋ California…

សហរដ្ឋអាមេរិក ៖ អតីត​កីឡាកាស Shad Gaspard ដែល​បាន​បាត់​ខ្លួន​នៅ​ឆ្នេរសមុទ្រ​ក្នុង​ទីក្រុង Los Angeles រដ្ឋ California ត្រូវ​បាន​បញ្ជាក់​​​ថា បាត់បង់​ជីវិត​ហើយ​នៅ​វ័យ​៣៩​ឆ្នាំ ។ គួររំលឹកថា អតីត​​កីឡាកាសម្នាក់​​បាត់​ខ្លួន ​ក្រោយចុះ​ទៅ​ជួយកូនលង់ទឹកសមុទ្រ​

បើ​យោង​តាម​សម្តី​ពី​មន្ត្រី​ប៉ូ​លី​ស​ក្នុង​ទីក្រុង Los Angeles បាន​និយាយ​ថា​ សព​​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ពុធ ទី​២០ នៅ​លើ​ឆ្នេរសមុទ្រ Venice ​ត្រូវ​បាន​បញ្ជាក់​ថា​ គឺជា​លោក Shad Gaspard ដែល​ជា​អតីត​កីឡា​កាស​របស់​ស្ថាប័ន WWE ដែល​ត្រូវ​រលក​ទឹកសមុទ្រ​បោកបក់​យក​ទៅ​​បាត់​កាលពី​ថ្ងៃអាទិត្យ ទី​១៧ ខែឧសភា កន្លង​ទៅ នៅ​ពេល​លោក​ព្យាយាម​ហែល​ទៅ​ជួយ​កូនប្រុស​របស់​ខ្លួន ដែល​កំពុង​លង់ទឹក​សមុទ្រ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍​កាលពី​ថ្ងៃអាទិត្យ​នោះ​កូនប្រុស​វ័យ ១០ ឆ្នាំ​របស់ Shad Gaspard ដែល​មានឈ្មោះ​ថា Aryeh ត្រូវ​បាន​ក្រុម​ឆ្មាំ​ការពារ​សមុទ្រ​ជួយ​សង្គ្រោះ​ឡើង​មក​លើគោក​ដោយ​សុ​វត្តិភាព ។

សូម​បញ្ជាក់​​ថា​ លោក Shad Gaspard ទទួល​បាន​ភាព​លេចធ្លោ​ខ្លាំង​នៅ WWE ជាមួយ​ក្រុម​ឈ្មោះ​ថា Cryme Time រួម​នឹង​ដៃគូ​របស់​គេ​គឺ JTG ។ បន្ទាប់​ពី​ចូល​និវត្តន៍​ពី WWE ក្នុង​ឆ្នាំ ២០១០ Gaspard មាន​វត្តមាន​លើ​កម្មវិធី​ទូរទស្សន៍ និង​ខ្សែភាពយន្ត​មួយ​ចំនួន ។ មុន​ពេល​ចាប់​អាជីព​ជា​អ្នក​កីឡាកាស Gaspard ក៏​ធ្លាប់​បាន​ធ្វើការ​ជា​កង​អង្គរក្ស​ការពារ​ឲ្យ​តារាចម្រៀង Britney Spears និង​អ្នក​ប្រដាល់ Mike Tyson ផង​ដែរ ៕ (ដកស្រង់​ចេញពី theguardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ