ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​​កីឡាកាសម្នាក់​​បាត់​ខ្លួន ​ក្រោយចុះ​ទៅ​ជួយកូនលង់ទឹកសមុទ្រ​

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​៖ លោក Shad Gaspard អតីត​អ្នក​កីឡាកាស WWE ត្រូវ​បាន​រាយការណ៍​ថា បាន​បាត់​ខ្លួន​នៅ​ឯ​ឆ្នេរសមុទ្រ Venice…

សហរដ្ឋអាមេរិក ​៖ លោក Shad Gaspard អតីត​អ្នក​កីឡាកាស WWE ត្រូវ​បាន​រាយការណ៍​ថា បាន​បាត់​ខ្លួន​នៅ​ឯ​ឆ្នេរសមុទ្រ Venice ក្នុង​ទីក្រុង Los Angeles កាលពី​ចុង​ស​ប្តា​ហ៍ បន្ទាប់​ពី​ព្យាយាម​ហែល​ទៅ​ជួយ​កូនប្រុស​ដែល​លង់ទឹកសមុទ្រ​ ។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​លោក Shad Gaspard វ័យ ៣៩​ឆ្នាំ​បាន​ព្យាយាម​ហែល​ទៅ​ជួយ​កូនប្រុស​របស់​ខ្លួន អំឡុង​ពេល​មាន​រលក​ដ៏​ធំ​បោកបក់​យ៉ាង​ខ្លាំង ។ មុន​ពេល​ក្រុម​ឆ្មាំ​ការពារ​សមុទ្រ​បាន​ទៅ​ជួយ​សង្គ្រោះ ដោយ​បាន​ជួយ​កូនប្រុស​របស់​លោក ឡើង​មក​លើគោក​វិញ​ដោយ​សុវត្ថិភាព ប៉ុន្តែ Gaspar ត្រូវ​បាន​ក្រុម​ឆ្មាំ​រាយការណ៍​ថា បាន​បាត់​ខ្លួន​ពុំ​អាច​រក​ឃើញ ពេល​ពួក​គេ​ត្រឡប់​ទៅ​ជួយ​សង្គ្រោះ​រូប​លោក​វិញ ។

រហូត​មក​ទល់​ពេល​នេះ នៅ​មិន​មាន​តម្រុយ​ណាមួយ ក្នុង​កិច្ចការ​ស្វែងរក Gaspar នៅឡើយ​ទេ ខណៈ​ដែល​សកម្មភាព​រុករក​កំពុង​បន្ត ។ ដោយឡែក​នាង Siliana Gaspard ដែល​ជា​ភរិយា​របស់ Shad Gaspard បាន​ធ្វើការ​បង្ហោះ​សារ​នៅ​លើ​បណ្តា​ញទំ​នាក់ទំនង Instagram របស់​នាង​ដោយ​បាន​ប្រកាស​ថា ប្រសិនបើ​នរណា​ម្នាក់​បានឃើញ​គេ (Shad Gaspard) សូម​ធ្វើការ​ទូរស័ព្ទ​ទៅ​កាន់ ៩១១ ឬ​ទំនាក់ទំនង​មក​កាន់​គ្រួសារ ។

សូម​រំលឹក​ថា Shad Gaspard បាន​ចាប់​អាជីព​ជា​អ្នក​កីឡាកាស​នៅ​ក្នុង​ឆ្នាំ​២០០២ ។ រូប​លោក​ត្រូវ​បាន​ស្គាល់​យ៉ាង​ច្បាស់​ក្នុង​ស្ថាប័ន WWE អំឡុង​ឆ្នាំ ២០០៨-១០ ដោយ​បាន​ចាប់​ដៃគូ​ជាមួយ JTG បង្កើត​បានជា​ក្រុម​ដែល​មានឈ្មោះ​ថា Cryme Tyme ៕ (ដកស្រង់​ចេញពី CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ