ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្រែក​ដង្ហោយ​ឃ្លាន​ពី​លោកយាយ​ពិការ​​ភ្នែកបាន​រំជួល​ដល់​សប្បុរស​ជន

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ បន្ទាប់​ពីគេហទំព័រ​កោះសន្តិភាព​បាន​​ផ្សាយ​ពី​ជីវិត​តស៊ូ​ជំនះ​រាល់​ឧបសគ្គ​របស់​លោកយាយ​ពិការ​រួច​មក​ បាន​រំជួល​ដល់​​សប្បុរសជន​​មានចិត្ត​អាណិត​មេត្តា ដោយ​ជួយឧបតម្ថថវិកា​ផ្ទាល់ខ្លួន​ជូន​ចំពោះ​លោកយាយ ​ទុក​គ្រាន់​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​។ ​ចំពោះ​ទឹកចិត្ត​ដ៏​ប្រពៃ​ថ្លៃថ្លា​ទាំងនេះ ​សបញ្ជាក់​អោយ​ឃើញ​ពី​សមានចិត្ត​ជួយ​សង្គ្រោះ​គ្នា​ក្នុង​គ្រា​លំបាក​មែន ។ សូមរំលឹកថា៖…

ខេត្តកំពង់ស្ពឺ​ ៖ បន្ទាប់​ពីគេហទំព័រ​កោះសន្តិភាព​បាន​​ផ្សាយ​ពី​ជីវិត​តស៊ូ​ជំនះ​រាល់​ឧបសគ្គ​របស់​លោកយាយ​ពិការ​រួច​មក​ បាន​រំជួល​ដល់​​សប្បុរសជន​​មានចិត្ត​អាណិត​មេត្តា ដោយ​ជួយឧបតម្ថថវិកា​ផ្ទាល់ខ្លួន​ជូន​ចំពោះ​លោកយាយ ​ទុក​គ្រាន់​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​។ ​ចំពោះ​ទឹកចិត្ត​ដ៏​ប្រពៃ​ថ្លៃថ្លា​ទាំងនេះ ​សបញ្ជាក់​អោយ​ឃើញ​ពី​សមានចិត្ត​ជួយ​សង្គ្រោះ​គ្នា​ក្នុង​គ្រា​លំបាក​មែន ។ សូមរំលឹកថា៖ ​លោកយាយពិការភ្នែកឯកោ​ម្នាក់​ សុំហូប​ឆ្ងាញ់មួយពេល មុនលាចាកលោក

​ប្រិយមិត្តរបស់​កោះសន្តិភាព ដែលជា​សប្បុរសជនលោក​ស្វាយ ​សា​រ៉េ​ត​ ​លោក​បាន​អាន​អំពី​ជីវិត​របស់​លោក​យ​យ​ ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​លោកយាយ​ពិការ​ភ្នែក​ រស់នៅ​តែលតោល​ម្នាក់ឯង​ធ្វើ​អោយ​គាត់​ក្តុកក្តួល​ក្នុង​ចិត្តជា​ខ្លាំង​ ដោយ​បាន​គិត​ថា​ មនុស្ស​ចាស់​ខ្លះ​រស់នៅ​ជាមួយ​កូន​មាន​ហូប​គ្រប់គ្រាន់​ពេល​ខ្លះ​គាត់​នៅ​តែ​ឃ្លាន​ ចុះ​ទម្រាំ​លោកយាយ​រស់នៅ​តែ​ម្នាក់ឯង​ ហើយ​ពិការ​ភ្នែក​ទៀត ​តើ​គាត់​ឃ្លាន​បែប​ណា​? ។​ ចំណុច​នេះ​ហើយ ​ដែល​ធ្វើ​អោយ​លោក​កើតក្តី​មេត្តា ​ទើប​សម្រេចចិត្ត​បរិច្ចាគ​ធនធាន​តាម​រយ​:​ភ្នាក់​ងារ​កោះសន្តិភាព​ ដើម្បី​នាំ​យក​ថវិការ​និង​គ្រឿង​ឧបភោគបរិភោគ​របស់​ខ្លួន​ជូន​ចំពោះ​លោកយាយ​នា​ពេល​នេះ​ ។ ​

សប្បុរ​សជន​ដែល​បរិច្ចាគ​ធនធាន​របស់​ខ្លួន​ ធ្វើ​ទាន​ចំពោះ​លោកយាយ​ពិការ​ មាន​ដូច​ជា ​លោក​ស្វាយ ​សា​រ៉េ​ត ​អគ្គ​នាយ​ប្លូ​៊​អាត​សេន​ធ័​រ​ខេត្តសៀមរាប គ្រឿង​ឧបភោគបរិភោគ​ រួម​មាន​អង្ករ​៥០​គីឡូក្រាម, ​មី​១​កេស, ​ទឹកត្រី​ ទឹក​សុ​ី​អុ​ី​វ​៨​ដប,​ ទឹកដោះគោឆៅ​១​ឡូ​, ទឹក​ផ្លែ​ឈើ​១​កេស, ​ស្ករស​១​គីឡូ, បង្កង​១​គីឡូ​ក្រាម, ត្រីខ ព្រមទាំង​ថវិការ​៥០.០០០០​រៀល។ តំណាង​ចែកចាយ​សម្រស់​ធម្មជាតិ​ទួល​គោកថវិកា​២០.០០០០​រៀល លោកយាយ​ឈឹ​ម ​យឿ​ន សម្លៀក​បំពាក់​រួម​មាន​អាវ​០៣​ សំពត់​០២ ក្រមា​០១​លោក​ដា​ភ្នំពេញ​ថវិកា​៥០០០០​រៀល លោក​ហុ​ឹ​មសុ​ជាតិ បុ​គ្គ​​លិ​ក​ក្រុមហ៊ុន​ឯកជន​ថវិកា​២០.០០០០​រៀល ​និងបងស្រី​សំណាង​ថវិកា​ចំនួន១០០$ ។

ក្រោយ​ពេល​បាន​ទទួល​​អំណោយ​រួច​មក ​លោកយាយ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ដោយ​ក្តី​រំភើប​ឥត​ឧបមា​ ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​អស់លោក​សប្បុរសជន​ទាំងអស់​ ដែល​បាន​បិ​រ​ច្ចាគ​ធនធាន​របស់​ខ្លួន​ជួយ​ដល់​លោកយាយ​នា​ពេល​នេះ ​។​ ក្នុង​នោះ​ផង​ដែរ លោកយាយ​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិ​ទ្ឋិ​ក្នុង​លោក​សូម​តាម​ជួយ​ថែរក្សា​ម្ចាស់​ទាន​ទាំងអស់ សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ​ឈ្នះ​អស់​មារ​សត្រូវ​ទាំងពួង​និង​សូម​អោយ​មុខរបរ​របស់​ខ្លួន​កាន់តែ​រីក​ដុះដាល​បោះ​ជំហាន​ទៅ​មុខជា​លំដាប់​។​

លោកយាយ​បន្ថែម​ថា​ សម្ភារ​​ទាំងនេះ​លោកយាយ​នឹង​ដាំបាយ​ដាក់​បាត្រ​លោក​ ហើយ​ឧទ្ទិស​កុសល​ហើយ​ផ្សាយ​មេត្តា​ជូន​ទៅ​ដល់​ញាតិ​ការ​របស់​ម្ចាស់​ទាន​ ដើម្បី​អស់លោក​ទាំងនោះ​បាន​ទទួល​មគ្គផល​អំពី​ការ​ធ្វើ​ទាន​របស់​អស់​លលក​សប្បុរស​ដូច​លោកយាយ​បាន​ទទួល​នា​ពេល​នេះ​អុ​ី​ចឹ​ង​។

លោកតា ឯក​ស្រេង មេ​ភូមិ​រលាំងចក ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ​ ដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​ចែករំលែក​ទាន​របស់​ខ្លួន​ជូន​ចំពោះ​លោកយាយ​នា​ពេល​នេះ​ ។​ ក្នុង​នាម​អាជ្ញាធរ​ លោក​គ្មាន​អ្វី​ក្រៅពី​បួង​សួង​សូម​អោយ​ម្ចាស់​ទាន​ទាំងអស់​រស់នៅ​បាន​សេចក្តីសុខ​នោះ​ទេ អំណោយ​ទាំងនេះ​គឺ​អាច​ជូ​យ​អោយ​លោកយាយ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ហៃ​បាន​មួយ​កំរិត​ធំ​ ។

អត្ថបទសរសេរ ដោយ