ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃទី០៨ ឧសភា នេះ បុគ្គលិកម្នាក់របស់ហាងម៉ូតូ ដែលមានអាក់ខោនហ្វេសបុកឈ្មោះ(Kunthea Lim) បញ្ជាក់ប្រាប់កោះសន្តិភាពថា នៅពេលបុរសដែលដុតម៉ូតូនេះ ចេញពីដោះស្រាយជាមួយនគរបាលចរាចរណ៍រួចរាល់ សូមឱ្យលោកឡើងទៅយកម៉ូតូនៅហាងស្ថិតលើផ្លូវ២៧១ ខាងក្រោមស្ពានស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ សូមរំលឹកថា៖ ពិតឬ? នារីស្រស់ស្អាតចង់ឧបត្ថម្ភម៉ូតូ១គ្រឿងដល់បុរសដុតម៉ូតូនេះ
ការបញ្ជាក់នេះ គឺបន្ទាប់ពីភ្នាក់ងារនៃសារព័ត៌មានកោះសន្តិភាពប្រចាំខេត្តប៉ៃលិនបានធ្វើការទាក់ទងជាថ្មីតាមរយៈលេខទូរស័ព្ទរបស់ម្ចាស់អាក់ខោនហ្វេសប៊ុកឈ្មោះ (Kunthea Lim)វេលាម៉ោង០៨ និង០៦នាទីព្រឹកថ្ងៃទី០៨ ឧសភាដដែលនេះ។ បញ្ជាក់ទៀតថា បានរយៈខមមិនថា ដែលអាក់ខោននេះបញ្ជាក់នោះថានឹងប្រគល់ម៉ូតូ១គ្រឿងដល់ពលរដ្ឋដែលដុតម៉ូតូ ដោយសារតូចចិត្តនឹងនគរបាលផាកពិន័យច្រើន ពេលខ្លួនជិះម៉ូតូកញ្ចាស់អត់ មួកអត់កញ្ចក់ នៅលើដងផ្លូវជាតិលេខ៥៩ ក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សូមបញ្ជាក់ថា ពលរដ្ឋខាងលើមានឈ្មោះដូង វិឆ័យ ភេទប្រុស អាយុ៣៣ឆ្នាំ ជាកូនប្រសាររបស់លោក ង៉ែត ទូច មេភូមិទួលខ្ពស់ មានស្រុកកំណើតរស់នៅស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។ បច្ចុប្បន្ន រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបានដុតម៉ូតូស៊េរីចាស់ឆ្នាំ១៩៩៨ ម៉ាកហុងដាឌ្រីម គ្មានកញ្ចក់ គ្មានស្លាកលេខ គ្មានលេខកុងទ័រ និងអត់មួកសុវត្ថិភាព ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៩ ក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ តម្លៃម៉ូតូ១៣ម៉ឺនរៀល ផាកពិន័យជាង១០ម៉ឺនរៀល ខឹងដុតចោលមុខប៉ូលិសចរាចរណ៍
តែនគរបាលចរាចរណ៍បានផាកចំនួនពីរករណីនេះ គឺអត់មួក និងអត់កញ្ចក់ ដោយតម្រូវឱ្យបង់ប្រាក់ចំនួន១២០០០០រៀល លុះម្ចាស់ម៉ូតូសុំបង់ត្រឹមតែ២០០០០រៀល តែនគរបាលអត់យក ។ ណាមួយគាត់ប្រញាប់ដឹកកូន ដែលមានរបួសក្បាលដោយសារមែកព្រីងបាក់ធ្លាក់ចំរងរបួស យកទៅព្យាបាលនៅពេទ្យ លុះអត់ព្រមយកក៏ដុតតែម្តង ។ ហេតុអ្វីដុតម៉ូតូចំពោះមុខប៉ូលិស ដោយសារតែការផាកពិន័យ?
ក្នុងនាម ភ្នាក់ងារសារនៃព័ត៌មានកោះសន្តិភាពប្រចាំខេត្តប៉ៃលិន និងក្រុមការងារទាំងអស់ សូមថ្លែងអំណរគុណ និងត្រេកអរជំនួសពលរដ្ឋម្នាក់នេះបានទទួលម៉ូតូ១គ្រឿង ពីម្ចាស់ហាងដែលមានចិត្តសប្បុរសនេះ ។ ហើយសង្ឃឹមថា បន្ទាប់ពីចេញពីដោះស្រាយជាមួយនគរបាលនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅនៅថ្ងៃនេះរួច នឹងអាចធ្វើដំណើរទៅយកម៉ូតូមកជិះធ្វើការងារចិញ្ចឹមជីវិត ។
ជំនួសឱ្យពលរដ្ឋខាងលើ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទុកជាមុនចំពោះទឹកចិត្ត និងសណ្តានចិត្តដ៏សប្បុរសរបស់ថៅកែហាង សូមឱ្យការលក់ដូរម៉ូតូ និងអាជីវកម្មផ្សេងៗ ទទួលបាននូវជោគជ័យគ្រប់ពេលវេលា ។ ដូចជាពាក្យប្រដៅនៅក្នុងគម្ពីរគ្រីស្ទសាសនាមួយបានសរសេរ១ឃ្លាថា «អ្នកឱ្យបានពរជាងអ្នកទទួល» ។ ដូច្នេះ សូមឱ្យម្ចាស់ហាង ទទួលពរជ័យដ៏ហូរហៀ សម្រាប់រស់នៅចិញ្ចឹមជីវិត និងក្រុមគ្រួសារផងដែរ ។
កោះសន្តិភាពនឹងមានផ្សាយជូនបន្តទៀត ។ បុរសដុតម៉ូតូ ទៅសុំទោសប៉ូលិសចរាចរណ៏ហើយ លោកប្រាប់តម្លៃម៉ូតូ និងទឹកប្រាក់ផាកពិន័យ
ចែករំលែកព័តមាននេះ