ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ពិតឬ? នារី​ស្រស់​ស្អាត​​ចង់ឧបត្ថម្ភ​ម៉ូតូ​១​គ្រឿង​ដល់​បុរស​ដុតម៉ូតូ​​នេះ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ​គេហទំព័រ​​កោះសន្តិភាព​ បាន​ចុះ​ផ្សាយ​ពីរឿងបុរស​ម្នាក់បាន​ដុត​ម៉ូតូ​ខ្លួនឯង​ចោល ព្រោះតែ​ខឹង​នឹង​សមត្ថកិច្ច ​ចាប់​ផាកពិន័យលើច្បាប់ចរាចរណ៍​ គឺទទួលបាន​អ្នក​ខម​មិនជាច្រើន​​នៅ​ក្នុង​រឿងនេះ ដោយ​ម្នាក់​ៗបញ្ចេញ​មតិយោបល់ផ្សេងៗគ្នា ​។ ក្នុងនោះ…

ខេត្ត​ប៉ៃលិន ៖ ​គេហទំព័រ​​កោះសន្តិភាព​ បាន​ចុះ​ផ្សាយ​ពីរឿងបុរស​ម្នាក់បាន​ដុត​ម៉ូតូ​ខ្លួនឯង​ចោល ព្រោះ
តែ​ខឹង​នឹង​សមត្ថកិច្ច ​ចាប់​ផាកពិន័យលើច្បាប់ចរាចរណ៍​ គឺទទួលបាន​អ្នក​ខម​មិនជាច្រើន​​នៅ​ក្នុង​រឿងនេះ ដោយ​ម្នាក់​ៗបញ្ចេញ​មតិយោបល់ផ្សេងៗគ្នា ​។ ក្នុងនោះ ​ក៏​មាន​អា​ក់​ខោ​ន​ហ្វេ​ស​ប៊ុ​កមួយ ឈ្មោះ (Kun​thea Lim) ជារូប​នារី​ដ៏​ស្រស់​ស្អាត​​ម្នាក់​ បានចូល​​​ខម​មិន​​ដោយបញ្ជាក់​ជា​ច្រើន​ដង​ថា «បើ​រឿង​នឹង​ពិតមែន សូម​ម្ចាស់​ម៉ូតូ​ខាងលើ ទៅ​យក​ម៉ូតូ​នៅ​កន្លែង​នាង​មួយ​គ្រឿង ទុក​ជិះ​ប្រកបការងារ ដោយ​បាន​សរសេរ​ដាក់​លេខ​ទូរស័ព្ទ (016393535)»​ ហើយ​ថែម​ទាំង​ប្រាប់​ទីតាំង​របស់​ខ្លួន​ថា នៅ​រាជធានី​ភ្នំពេញ​ផង​ដែ​រ ។ សូមរំលឹកថា៖ អត់​មួក អត់​កញ្ចក់ គ្មាន​ស្លាក​លេខ គ្មាន​កុង​ទ័​រ ត្រូវ​ផាកពិន័យ តែ​ខឹង​ពេក​ដុត​ចោល​​(​វី​ដេ​អូ​)

បើ​តាម​ការ​បញ្ជាក់​នៅ​លើ​ខម​មិន​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ខាងលើ​ ដែលបង្ហាញ​នូវ​ទឹកចិត្ត​សប្បុ​រស​​ធម៌​បែប​នេះ ក៏មាន​អ្នកខ្លះ​ឆ្លើយ​តប​ថា «បើ​ប្អូន​ពិតជា​មាន​សន្តាន​ចិត្តល្អ​ចឹ​ង គ្នា​មិនដឹង​ជា​ត្រេកអរ​យ៉ាងណា​នោះ​ទេ» ។ អ្នកខ្លះ​ថា «ពិតជា​ចិត្តសប្បុរស​ណាស់»

​ហើយក៏​មាន​អ្នកខ្លះ​​បាន​ខម​មិន​បែប​បញ្ឈឺ​ឱ្យ​នាង តែ​ម្ចាស់​អា​ខោ​ន​នោះ​ នៅ​តែ​ប្រកាន់​ជំហរ​បន្ត​ថា «នាង​នឹង​ប្រគល់​ជូន​បុរស ដែល​បាន​ដុត​ម៉ូតូ​នោះ​មែន អាច​ទៅ​យក​ម៉ូតូ​១​គ្រឿង នៅ​កន្លែង​របស់​នាង បាន​គ្រប់ពេលវេលា ដើម្បី​ឱ្យ​គាត់​ឆាប់​បាន​ជិះ​ប្រកបការងារ» ។

ទាក់ទិន​​ស្រីស្អាត​ចង់ប្រគល់​ម៉ូតូ​ជូន​ពលរដ្ឋ​ដែល​ដុត​ម៉ូតូ​នេះ ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្ត​ប៉ៃលិន បាន​ទាក់​​ទង​តាម​លេខ​ទូរស័ព្ទ​ដែលទម្លាក់មក ​គិតត្រឹមវេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​០៧ ​ឧសភា ​​នេះ ជា​ច្រើន​លើក​ច្រើន​សារ តែ​អត់​មាន​អ្នក​ទទួល​ដោយ​មិនដឹង​ថា នាង​និយាយ​លេង ឬ​និយាយ​ពិតប្រាកដ​នោះ​ទេ ។

ទោះបីជាយ៉ាងណា កោះសន្តិភាព​រង់ចាំការឆ្លើយតបពីនារីដែលមានសប្បុរសធម៌រូបនេះ ​ដោយ​ក្តីរីករាយ​ផងដែរ ដែលអាច​ទំនាក់​ទំនង​​ការិល័យ​​​កោះសន្តិភាព​នៅ​រាជធានី​ភ្នំពេញក៏​បាន​ ។

​គួររំលឹកថា ​រសៀល​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២០ កម្លាំងនគរបាល​ចរាចរណ៍​បាន​ចាប់​ផាក​ម៉ូតូ​របស់​ពល​រដ្ឋ​ម្នាក់​ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។


អត្ថបទសរសេរ ដោយ