ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​មួក អត់​កញ្ចក់ គ្មាន​ស្លាក​លេខ គ្មាន​កុង​ទ័​រ ត្រូវ​ផាកពិន័យ តែ​ខឹង​ពេក​ដុត​ចោល​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២០ បុរស​ម្នាក់​ដែល​ដុត​ម៉ូតូ​ខ្លួនឯង​ចោល ព្រោះតែ​ខឹង​នឹង​សមត្ថកិច្ច​កាលពី​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ឆាក​ចុះ​ផាកពិន័យ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តាម​សារា​ចរណ៍​នោះ មិន​បាន​ចូលខ្លួន​មក​សុំ​ទោស និង​ទទួលយក​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត​នោះ​ឡើយ…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២០ បុរស​ម្នាក់​ដែល​ដុត​ម៉ូតូ​ខ្លួនឯង​ចោល ព្រោះតែ​ខឹង​នឹង​សមត្ថកិច្ច​កាលពី​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ឆាក​ចុះ​ផាកពិន័យ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តាម​សារា​ចរណ៍​នោះ មិន​បាន​ចូលខ្លួន​មក​សុំ​ទោស និង​ទទួលយក​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត​នោះ​ឡើយ ដោយ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រូប​នេះ​មានឈ្មោះ ដូង វិ​ឆ័​យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មានស្រុក​កំណើត​រស់នៅ​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ដុត​ម៉ូតូ​ចាស់​១​គ្រឿង គ្មាន​កញ្ចក់ គ្មាន​ស្លាក​លេខ គ្មាន​កុង​ទ័​រ និង​អត់​មួក​សុវត្ថិភាព ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ បើសិនជា​បុរស​រូប​នេះ មិន​ព្រម​ចូលខ្លួន​សុំ​ទោស​ក្នុង​រយ​:​ពេល​៧​ថ្ងៃ​ទេ នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ នឹង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​បន្ត​ទៅ​ថ្នាក់លើ​ទៀត ។

សូម​បញ្ជាក់​ថា កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែឧសភា​កន្លង​ទៅ ខណៈ​ពេល​នគរ​បាល​ចុះ​ដាក់​កម្លាំង​តាម​គោលដៅ ដើម្បី​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ថ្មី ក៏​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស៊េរី​ចាស់​១​គ្រឿង អត់​មាន​មួក​សុវត្ថិភាព អត់​ស្លាក​លេខ អត់​កញ្ចក់ ហើយ​ក៏​ត្រូវ​នគរបាល​ធ្វើការ​ផាក​ពិន័យ​អស់​ជាង​១០​ម៉ឺន​រៀល ក៏​ស្រាប់តែ​បុរស​រូប​នេះ​បាន​ដុត​ម៉ូតូ​ខ្លួនឯង​ចោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង តែ​ត្រូវ​ប្រជាពលរដ្ឋ និង​នគរបាល​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ពេលវេលា រួច​ក៏​អូស​យក​ម៉ូតូ​នោះ​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ផង​ដែរ ។

បើ​តាម​ប្រភព​ពី​លោក ង៉ែត ទូច ជា​មេ​ភូមិ​ទួល​ខ្ពស់ ក៏​ត្រូវជា​ឪពុកក្មេក បានឱ្យ​ដឹង​ថា ចាប់តាំងពី​ថ្ងៃ​ទី​០១ ឧសភា កូនប្រសារ​របស់​គាត់​រូប​នេះ បាន​ដុត​ម៉ូតូ​ចាស់​១​គ្រឿង​ចោល ។ ហើយ​នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ គឺ​កូនប្រសារ​គាត់​ជិះ​ម៉ូតូ​ស៊េរី​ឆ្នាំ​១៩៩៧​ចាស់ មាន​តែ​ដែក​សុទ្ធ ដែល​ទិញ​ក្នុង​តម្លៃ​១៣​ម៉ឺន​រៀល ហើយ​មិន​ទាន់​ឱ្យប្រាក់​គេ​គ្រប់​នៅឡើយ​ទេ ។

គាត់​បន្ត​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​នោះ រូបគេ​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​កើតហេតុ ក៏​ត្រូវ​នគរបាល​ស្ទាក់​ចាប់ ហើយ​ពេល​នោះ រូបគេ​ឃើញ​ម៉ូតូ​ផ្សេង​ទៀត អត់​មួក អត់​កញ្ចក់​ដែរ តែ​ត្រូវ​គេ​បើក​ឱ្យធ្វើ​ដំណើរ​ទៅ​មុខ​ធម្មតា ទើប​កូនប្រសារ​គាត់​ខឹង​ចិត្ត ក៏​ដុត​ម៉ូតូ​ចោល​តែ​ម្តង បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ រូបគេ​រត់គេច​ខ្លួន​ទៅ​ខេត្ត​ផ្សេង ដោយ​មិន​ចូលខ្លួន​មក​សុំ​ទោស​នោះ​ឡើយ ហើយ​ខាង​លោក​ក៏​ខំប្រឹង​ពន្យល់​ឱ្យ​កូនប្រសារ​ខ្លួន កុំ​បន្ត​លាក់ខ្លួន​បែប​នេះ​ទៀត ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២០ បន្ទាប់​ពី​ជនសង្ស័យ​ដុត​ម៉ូតូ​ចោ ល​ភ្លាម​ៗ លោក​អភិបាលខេត្ត​បាន​ហៅ​ឪពុក​ម្តា​យមក​ណែនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ផង​ដែរ ដោយ​សុំ​ឱ្យ​បុរស​រូប​នេះ​ចេញ​មុខ​មក​សុំ​ទោស​នគរបាល​ឱ្យ​បាន​មុន​រយៈពេល​៧​ថ្ងៃ បើ​ពុំ​ដូច្នោះ​ទេ​នឹង​ឱ្យ​នគរបាល​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក រី តារា អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា បុរស​ដែល​ដុត​ម៉ូតូ​ផ្គើន​នឹង​ច្បាប់​ចរាចរណ៍​ថ្មី​កាលពី​ប៉ុន្មាន​ថ្ងៃមុន មិន​ទាន់​ចូល​មក​សុំ​ទោស​នគរបាល​នៅ​ឡើយ​ទេ ដោយ​សល់​តែ​ពេល​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ។ លោក​បន្ត​ទៀត​ថា បើ​បុរស​ខាងលើ​នេះ​នៅ​តែ​រត់គេច​ខ្លួន​មិន​ព្រម​ចូល​សារភាព និង​សុំ​ទោស​ពី​កំហុស​របស់​ខ្លួន​ទៀត ខាង​លោក​នឹង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ខាងលើ ដើម្បី​ឱ្យ​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ