សណ្ឋាគារប្រណីតបែបណាប្រើសម្រាប់ឃុំខ្លួនកីឡាករ Ronaldinho
កីឡាករ Ronaldinho វីរបុរសប្រេស៊ីល និងក្លិប Barcelona រួមទាំងបងប្រុសរបស់គេ Roberto Assis ត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងប្រទេសប៉ារ៉ាហ្គាយ ក្រោយចំណាយពេល៣២ថ្ងៃនៅទីនោះ…
កីឡាករ Ronaldinho វីរបុរសប្រេស៊ីល និងក្លិប Barcelona រួមទាំងបងប្រុសរបស់គេ Roberto Assis ត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងប្រទេសប៉ារ៉ាហ្គាយ ក្រោយចំណាយពេល៣២ថ្ងៃនៅទីនោះ…
កីឡាករ Ronaldinho វីរបុរសប្រេស៊ីល និងក្លិប Barcelona រួមទាំងបងប្រុសរបស់គេ Roberto Assis ត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងប្រទេសប៉ារ៉ាហ្គាយ ក្រោយចំណាយពេល៣២ថ្ងៃនៅទីនោះ ដោយផ្លាស់មកបន្តឃុំខ្លួនក្នុងសណ្ឋាគារមួយជំនួសវិញ ។ គួររំលឹកថា Ronaldinho ត្រូវដោះលែងពីពន្ធនាគារប៉ារ៉ាហ្គាយ តែបន្តឃុំខ្លួនក្នុងសណ្ឋាគារ

សូមរំលឹកថាទាំង២នាក់បងប្អូន ត្រូវបានចាប់ខ្លួនកាលពីដើមខែមីនា បន្ទាប់ពីរងការចោទប្រកាន់ពីបទបានប្រើលិខិតឆ្លងដែនក្លែងក្លាយ ដើម្បីចូលក្នុងប្រទេសប៉ារ៉ាហ្គាយ ។ តាមការឱ្យដឹងពីមេធាវីរបស់ Ronaldinho បានបញ្ជាក់ថា ពួកគេត្រូវបង់ប្រាក់ធានាចំនួន ១,៦លានដុល្លារអាមេរិក ដើម្បីផ្លាស់ប្តូរចេញពីពន្ធនាគារ ។ បច្ចុប្បន្នអ្នកទាំង២កំពុងរង់ចាំការជំនុំជម្រះលើបទចោទប្រកាន់របស់ពួកគេជាបន្តទៀត ។

ដោយឡែកបើតាមការចុះផ្សាយពី Sportbible និង The Sun បានឱ្យដឹងថា សណ្ឋាគារប្រើប្រាស់សម្រាប់ឃុំខ្លួន Ronaldinho និងបងប្រុស មានឈ្មោះថា Palmaroga ដែលជាសណ្ឋាគារប្រណីតលំដាប់ផ្កាយ៤ ប្រចាំប្រទេសប៉ារ៉ាហ្គាយស្ថិតក្នុងទីក្រុង Asuncion ។ ចង់ដឹងថាសណ្ឋាគារប្រណីតខាងលើមានទិដ្ឋភាពបែបណា សូមទស្សនារូបភាពខាងក្រោម ៖






ចែករំលែកព័តមាននេះ