ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldinho ត្រូវ​​ដោះ​លែង​ពី​ពន្ធនា​គារ​​ប៉ា​រ៉ា​ហ្គា​យ តែ​​បន្ត​ឃុំខ្លួន​ក្នុង​សណ្ឋាគារ

4 ឆ្នាំ មុន

Ronaldinho និង​បងប្រុស​របស់​គេ Roberto Assis ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​ហើយ ដោយ​ផ្លាស់​ឱ្យ​ត្រូវ​ឃុំខ្លួន​ក្នុង​សណ្ឋាគារ​ជំនួស​វិញ ។ ទាំង​២​នាក់​បងប្អូន​ត្រូវ​បាន​ចាប់ខ្លួន​កាលពីដើម​ខែមីនា បន្ទាប់​ពី​រង​ការ​ចោទប្រកាន់​ពី​បទ​បាន​ប្រើ​លិខិតឆ្លងដែន​ក្លែងក្លាយ ដើម្បី​ចូល​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ…

Ronaldinho និង​បងប្រុស​របស់​គេ Roberto Assis ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​ហើយ ដោយ​ផ្លាស់​ឱ្យ​ត្រូវ​ឃុំខ្លួន​ក្នុង​សណ្ឋាគារ​ជំនួស​វិញ ។

ទាំង​២​នាក់​បងប្អូន​ត្រូវ​បាន​ចាប់ខ្លួន​កាលពីដើម​ខែមីនា បន្ទាប់​ពី​រង​ការ​ចោទប្រកាន់​ពី​បទ​បាន​ប្រើ​លិខិតឆ្លងដែន​ក្លែងក្លាយ ដើម្បី​ចូល​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ ។

បន្ទាប់​ពី​ជាប់​ពន្ធនាគារ​បាន៣២​ថ្ងៃ​ចៅក្រម​លោក Gustavo Amarilla បាន​សំរេច​ថា អ្នក​ទាំង​២​អាច​រស់នៅ​ក្នុង​សណ្ឋាគារ​មួយ​នៅ Asuncion ជំនួស​ឱ្យ​ការ​នៅ​ក្នុង​ពន្ធនាគារ ខណៈ​ចាំ​ការ​ជំនុំជម្រះ​លើ​បទចោទប្រកាន់​របស់​ពួក​គេ​បន្ត​ទៀត ។

តាម​ឱ្យ​ដឹង​ពី​ក្រុម​មេធាវី​របស់ Ronaldinho និង​បងប្រុស បានឱ្យ​ដឹង​ថា ពួក​គេ​ត្រូវ​បង់ប្រាក់​ធានា​ចំនួន ១,៦​លាន​ដុល្លារ​អា​មេ​រិ​ក ។

សូម​រំលឹក​ថា ក្រសួងមហាផ្ទៃ​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​បាន​សេចក្តីថ្លែងការណ៍​មួយ​ថា «​ការិយាល័យ​អគ្គ​ព្រះរាជអាជ្ញា​បាន​ចេញ​ដីកាចាប់ខ្លួន ពួក​គេ​ដោយ​បាន​ចោទប្រកាន់​លោក Ronaldinho ពី​បទ​ប្រើ​ឯកសារ​សាធារណៈ​ដែល​មាន​ខ្លឹមសារ​មិន​ពិត និង​ស្នើ​សុំ​ការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​» ។

ក្នុង​រឿង​នេះ​មេធាវី​របស់ Ronaldinho បាន​អះអាង​ថា កូនក្តី​របស់​លោក​ត្រូវ​បាន​គេ​ផ្តល់​លិខិតឆ្លងដែន​ប៉ា​រ៉ា​ហ្គា​យ ដែល​ជា​អំណោយ​ពី​អ្នក​ឧបត្ថម្ភ​ក្នុងស្រុក ដោយ​ពុំ​ដឹង​ថា​រូបគេ​បាន​ធ្វើ​អ្វី​ខុស​ដោយ​ប្រើ​វា​នោះ​ទេ​៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ