ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន FIFA គាំទ្រ​កា​រដក​បម្រាម​ដែល​បាន​ហាមឃាត់​រុ​ស្ស៊ី​ពី​ការ​ប្រកួត​អន្តរជាតិ

4 ម៉ោង មុន

ប្រទេស​ស្វី​ស ៖ លោក Gianni Infantino ប្រធាន​សហព័ន្ធ​កី​ឡាបាល់ទាត់​ពិភពលោក (FIFA) កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៦…

ប្រទេស​ស្វី​ស ៖ លោក Gianni Infantino ប្រធាន​សហព័ន្ធ​កី​ឡាបាល់ទាត់​ពិភពលោក (FIFA) កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា លោក​ចង់ឱ្យ​ការ​ហាមឃាត់​រុ​ស្ស៊ី​ពី​ការ​ប្រកួត​អន្តរជាតិ​ត្រូវ​លុប​ចោល ពីព្រោះ​វា​មិន​បាន​សម្រេច​លទ្ធផល​អ្វី​ទាំងអស់​។

គួរ​រំលឹក​ថា ក្លិប​បាល់ទាត់​អាជីព រួម​ទាំង​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី ត្រូវ​បាន​ហាមឃាត់​ពី​ការ​ប្រកួត​អន្តរជាតិ​ដោយ FIFA និង​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) ចាប់តាំងពី​ប្រទេស​នេះ​បាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២២​។

យ៉ាងណាមិញ លោក Infantino បាន​ប្រាប់​សារព័ត៌មាន Sky Sports ថា ការ​ហាមឃាត់​នេះ មិន​បាន​សម្រេច​អ្វី​ទាំងអស់ វា​គ្រាន់តែ​បង្កើត​ការ​ខកចិត្ត និង​ស្អប់ខ្ពើម​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ​។ ការ​ដែល​មាន​ក្មេង​ស្រី ក្មេង​ប្រុស​មក​ពី​រុ​ស្ស៊ី​អាច​ប្រកួត​បាល់ទាត់​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​នៃ​ទ្វីបអឺរ៉ុប​ទំនង​នឹង​អាច​ជួយ​បាន​។ លោក​បាន​បន្ថែម​ថា FIFA មិន​គួរ​ហាមឃាត់​ប្រទេស​ណាមួយ​មិន​ឱ្យ​លេង​បាល់ទាត់ ដោយសារ​ទ​ង្វើ​របស់​មេដឹកនាំ​នយោបាយ​របស់​ពួក​គេ​ឡើយ​។

ទោះ​យ៉ាងណា​ក៏​ដោយ រដ្ឋមន្ត្រី​កីឡា​អ៊ុយ​ក្រែ​ន លោក Matvii Bidnyi បាន​លើក​ឡើង​ថា មតិយោបល់​របស់​លោក Infantino បង្ហាញ​ពី​ការ​មិន​ទទួលខុសត្រូវ និង​ជា​គំនិត​ក្មេងខ្ចី​។ ដោយ​លោក​បាន​ប្រាប់ Sky Sports ថា ពួក​គេ (​រុ​ស្ស៊ី​) បាន​បំបែក​បាល់ទាត់​ចេញពី​ការ​ពិត​ដែល​កុមារ​កំពុង​ត្រូវ​បាន​សម្លាប់​។
នៅ​ឆ្នាំ ២០២៣ ដំបូង​ឡើយ UEFA បាន​បន្ធូរបន្ថយ​គោលនយោបាយ​រឹត​បន្តឹង​របស់​ខ្លួន ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុម​យុវជន​អាយុ​ក្រោម ១៧​ឆ្នាំ (U 17) រុ​ស្ស៊ី​ប្រកួតប្រជែង ប៉ុន្តែ​បាន​ដក​ការ​អនុញ្ញាត​នោះ​វិញ បន្ទាប់​ពី​មានការ​ជំទាស់​យ៉ាង​ខ្លាំង​ពី​សហព័ន្ធ​ជា​សមាជិក​។

លោក Infantino ធ្លាប់​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ប្រទេស​រុ​ស្ស៊ី ដោយ​បាន​និយាយ​នៅ​ក្នុង​សមាជ UEFA កាលពី​ខែមេសា ឆ្នាំ​មុន​ថា លោក​ចង់​នាំ​ប្រទេស​រុ​ស្ស៊ី​ត្រឡប់​មក​ក្នុង​សកម្មភាព​បាល់ទាត់​អន្តរជាតិ​វិញ ពីព្រោះ​នេះ​នឹង​មាន​ន័យ​ថា​អ្វី​ៗ​គ្រប់យ៉ាង​ត្រូវ​បាន​ដោះស្រាយ​។ បន្ទរ​ពី​ការ​លើក​ឡើង​នោះ លោក Aleksander Ceferin ប្រធាន UEFA បាន​ថ្លែង​ថា នៅ​ពេល​ដែល​សង្គ្រាម​ឈប់ រុ​ស្ស៊ី​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត​វិញ​។

UEFA នឹង​មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​នៅ​ចុងខែ​នេះ ហើយ​មាន​សិទ្ធិ​អំណាច​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​ការ​ត្រឡប់​របស់​រុ​ស្ស៊ី​មក​កាន់ការ​ប្រកួត​ពានរង្វាន់​អន្តរជាតិ​។ ដ្បិត​បច្ចុប្បន្ន​រុ​ស្ស៊ី​បាន​ត្រឹម​បន្ត​ប្រកួត​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​តែ​ប៉ុណ្ណោះ​៕ ប្រភព ៖ Reuters និង ESPN

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ