ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នាព្រឹកនេះថ្ងៃទី១៩ មីនា នេះ អាជ្ញាធរខេត្តមណ្ឌលគិរី រួមមន្ត្រីពាក់ព័ន្ធជាច្រើន បានចុះទៅរៀបចំបោះបង្គោលព្រំដីនៅបរិវេណភ្នំដោះក្រមុំ បន្ទាប់ពីអាជ្ញាធរខេត្ត បានសម្រេចដកហូតដីនៅតំបន់ជុំវិញជើងភ្នំដោះក្រមុំ មកធ្វើជាសម្បត្តិសាធារណៈវិញ ។
ការសម្រេចនេះ គឺបន្ទាប់ពី មានកិច្ចប្រជុំបន្ទាន់មួយរវាងអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធទាំងអស់ តាំងពីវេលាម៉ោងប្រហែល០៨ព្រឹកថ្ងៃទី០១ មីនា និងទើបបញ្ចប់នៅវេលាជាង១រសៀលថ្ងៃដដែលនេះ គិតទៅគឺមានរយៈពេលជាង៥ម៉ោងមកហើយ ។ គួររំលឹកថា ៖ បរិវេណដីភ្នំដោះក្រមុំ…ត្រូវដកហូតទុកជាសម្បត្តិសាធារណៈវិញទាំងអស់
ចែករំលែកព័តមាននេះ