ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្តៅ​ខ្លាំងពេក! គ្រូ​ៗ​ចេញ​វិធានការ​ជួយ​កូនសិស្ស​ដោយ​បូមទឹក​បញ្ចូល​ថ្នាក់រៀន ​និង​ស្អំ​ក្បាល​ដើម្បី​បញ្ចុះ​កម្តៅ

2 អាទិត្យ មុន

បញ្ហា​អាកាសធាតុ​ក្តៅ​ហួតហែងរ​ហួត​សឹង​ក្លាយជា​រលក​កម្តៅ​ដ៏​សែន​ក្តៅ កំពុង​វាយប្រហារ​ពិភពលោក រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ដោយសារ​តែ​រលក​កម្តៅ​នៅ​ទីតាំង​ខ្លះ មាន​ចន្លោះ​ពី​៤០​អង្សា​សេ ទៅ ៤២​អង្សា​សេ ពិសេស​ចន្លោះ​ម៉ោង​ជិត​១១​ថ្ងៃ រហូត​ម៉ោង​៣​រសៀល ។…

បញ្ហា​អាកាសធាតុ​ក្តៅ​ហួតហែងរ​ហួត​សឹង​ក្លាយជា​រលក​កម្តៅ​ដ៏​សែន​ក្តៅ កំពុង​វាយប្រហារ​ពិភពលោក រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ដោយសារ​តែ​រលក​កម្តៅ​នៅ​ទីតាំង​ខ្លះ មាន​ចន្លោះ​ពី​៤០​អង្សា​សេ ទៅ ៤២​អង្សា​សេ ពិសេស​ចន្លោះ​ម៉ោង​ជិត​១១​ថ្ងៃ រហូត​ម៉ោង​៣​រសៀល ។

អាកាសធាតុ​កាន់តែ​ក្តៅ​សិស្សសាលា​តូច​ៗ និង​មនុស្ស​ចាស់ជរា ប្រឈម​ហានិភ័យ​សុខភាព​ខ្លាំង​ជាងគេ​រហូត​នៅ​តាម​សាលារៀន​មួយ​ចំនួន​លោកគ្រូ​អ្នកគ្រូ​ចាប់ផ្តើម​នូវ​វិធានការ​ចាំបាច់​ៗ​មួយ​ចំនួន​ដូច​សាលា​ខ្លះ​បាញ់​ដំបូង​សាលា​អោយ​ត្រជាក់ និង​កន្លែង​ខ្លះ​ទៀត​ក៏​លោកគ្រូ អ្នកគ្រូ​ណែនាំ​សិស្ស​តូច​ៗ​ស្អំ​ក្បាល​នឹង​កន្សែង​ត្រជាក់​ជាដើម ។

ថ្មី​ៗ​នេះ​ទៀត​សោត ជា​ការ​ឆ្លើយ​តប​នឹង​បញ្ហា​អាកាសធាតុ​ក្តៅ​ហួតហែង​នោះ សាលា​មួយ​កន្លែង​ដែល​ហាក់​មាន​បញ្ហា​កម្តៅ​ក្តៅ​ខ្លាំង​ពេក លោកគ្រូ​សម្រេចចិត្ត​បូមទឹក​បញ្ចូល​ថ្នាក់រៀន​ពេញ​ប្រៀប ដើម្បី​ធ្វើ​អោយ​បរិយាកាស​ក្នុង​ថ្នាក់រៀន​មាន​ស្ថានភាព​កម្តៅ​ថមថយ ដើម្បី​ជួយ​ដល់​កូនសិស្ស​នានា ។

ជា​ការ​ពិត​ណាស់ ដូច​បាន​ជម្រាប​ជូន​ខាងលើ នៅ​សាលារៀន​មួយ​កន្លែង​បាន​អនុវត្តន៍​វិធាន​ខុស​ៗ​គ្នា ពោល​ធ្វើ​យ៉ាងណា​កាត់​បន្ថយកម្តៅ ខណៈ​នៅ​តំបន់​ខ្លះ​កម្តៅ​បាន​ហក់​ឡើង​ដល់​៤០​អង្សា​សេ ឬ​៤១​អង្សា ឬ​តំបន់​ខ្លះ​ទៀត​ឈាន​ដល់​៤២​អង្សា​សេ​ជាដើម​នោះ ដូច្នេះ​សាលា​បានអោយ​សិស្ស​អនុវត្ត​វិធានការ​បែប​នេះ ។

តាម​រយៈ​រូបភាព​២​សន្លឹក ដែល​បងប្អូន​បាន​ចាប់អារម្មណ៍​នោះ ទី​១ ការ​បូ​ប​ទឹក​បញ្ចូល​ថ្នាក់ ដោយ​លោកគ្រូ​បាន​ឡើង​ថា « យើង​មិន​អាច​ហាម​ព្រះអាទិត្យ​មិន​អោយ​បញ្ចេញ​កម្តៅ​បាន​ទេ តែ​យើង​អាច​រក​វិធី​កាត់​បន្ថយកម្តៅ​បាន​ខ្លះ​ៗ​ងាយ​ៗ »​។ ទី​២ វិធានការ​អោយ​សិស្ស​យក​កន្សែង​ស្អំ​ក្បាល ដើម្បី​កាត់​បន្ថយ​ការ​ឡើងក​ម្តៅ​ជាដើម ។

គួរ​បញ្ជាក់​ដែរ​ថា វិធានការ​ទាំង​ពីរ​កំពុង​មានការ​ចាប់អារម្មណ៍​ខ្លាំង ក្រោយ​នៅ​តាម​បណ្តាញ​សាលា​ជា​ច្រើន​បាន​អនុវត្ត​វិធាន​ខុស​គ្នា ដោយនៅ​ខេត្ត​សៀម​ឯណោះ​វិញ ក៏​មានការ​បញ្ចេញ​ឡានទឹក ដោយ​ធ្វើការ​បាញ់​នៅ​លើ​អគារ ដើម្បី​បញ្ចុះ​កម្តៅ​ជាដើម​នោះ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក ប៊ិ​ន សិទ្ធ ដែល​ជា​គណៈ​គ្រប់គ្រង​បាន​ជម្រាប​ថា នៅ​សាលា​បឋម​សិក្សា​គោក​ព្នៅ មានការ​បូមទឹក​បញ្ចូល​ថ្នាក់​នេះ ដោយហេតុ​ថា អាកាសធាតុ​ប្រែប្រួល​ក្តៅ​ខ្លាំង ម្ល៉េះ​ហើយ​លោកគ្រូ​សម្រេចចិត្ត​ធ្វើ​បែប​នេះ ព្រោះថា ត្រឹម​បាញ់​ទឹក​នៅ​បរិ​ណ​សាលា​នោះ វា​មិន​ត្រជាក់​បាន​យូរ​នោះ​ទេ យ៉ាងច្រើន​សើម​បាន​១០​ទៅ​២០​នាទី ។ ចំពោះ​ការ​បូមទឹក​បញ្ចូល​ថ្នាក់រៀន​លោកគ្រូ​យល់​ថា ធ្វើ​អោយ​ថ្នាក់រៀន​ត្រជាក់​បាន​យូរ ណាមួយ​កាត់​បន្ថយ​បាន​ច្រើន ហើយ​ក្នុង​នោះ​លោកគ្រូ​ក៏​មាន​វិធានការ​ជា​ច្រើន​ទៀត ជួយ​ដល់​កុមារ ដោយ​ណែនាំ​ពួក​គាត់​អោយ​ងូតទឹក​អោយ​បាន​ញឹកញាប់ ញុំ​ា​ទឹក​អោយ​បាន​ច្រើន ស្លៀក​សម្លៀក​បំបាក់​ធូររលុង ជា​ពិសេស​ញុំ​ា​អាហារ​ណា​ដែល​ល្អ ពុំ​សូវ​មាន​ជាតិ​ផ្អែម​ខ្លាំង ។

លើស​ពី​នេះ គណ​គ្រប់គ្រង​លោក ប៊ិ​ន សិទ្ធ បន្ថែម​ថា ត្រូវ​រក្សា​អនាម័យ ក្នុង​កាលដែល​ឡើងក​ម្តៅ​នេះ ព្រោះ​រយៈពេល​នៃ​ការ​កើនឡើង​កម្តៅ​នេះ លោក​សង្កេត​ឃើញ​ថា សិស្ស​មាន​បញ្ហា​ប្រឈម​ច្រើន ខ្លះ​ក្តៅខ្លួន ឈឺក្បាល រាក​រុះ និង​បញ្ហា​ជា​ច្រើន​ទៀត ។

ដូច​ច្នេះ ជា​ចុង​ក្រោយ លោក ប៊ិ​ន សិទ្ធ ដែល​ជា​គណៈ​គ្រប់គ្រង​នៃ សាលា​បឋម​សិក្សា​គោក​ព្នៅ ដែល​ស្ថិត​ក្នុងភូមិ​គោក​ព្នៅ ឃុំ​ដូន​កែ ស្រុក​ពួក ខេត្តសៀមរាប សូម​អោយ​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​មេត្តា​តាមដាន​កូនសិស្ស​អោយ​បាន​ល្អ ព្រោះ​ក្នុង​រដូវ​នេះ​ឃើញ​ថា សិស្ស​មានការ​ឈឺ​ថ្កាត់​ច្រើន ។

បើ​ងាក​មក​សាលារៀន​ដែល​អោយ​កូនសិស្ស​យក​កន្សែង​ស្អំ​ក្បាល ដើម្បី​កាត់​បន្ថយ ការ​ឡើងក​ម្តៅ​វិញ ក៏​ជា​រូបភាព​មួយ​ដែល​ទាក់ទាញ​ខ្លាំង ដោយ​លោកគ្រូ​បាន​លើក​ឡើង​សំ​ណេ​រថា « យោង​តាម​អាកាសធាតុ​ក្តៅ​ខ្លាំង នាយក​សាលា​បឋម​សិក្សា​គំរូ​ស្រុក​មង្គល​បូ​រី សូម​អំពាវនាវ​ដល់​មាតាបិតា​សិស្ស​ទាំងអស់ មេត្តា​ដាក់​កន្សែងពោះគោ​តូច​ល្មម​ទុក​ឲ្យ​កូន​ជ្រលក់​ទឹក​ស្អំ ពេល​មក​រៀន ដើម្បី​កាត់​បន្ថយកម្តៅ និង​ណែនាំ​កូន​ៗ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ។ សូម​អរគុណ​! »​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព នាយក​សាលា​បឋម​សិក្សា​គំរូ​ស្រុក លោកគ្រូ ដៀប វិចិត្រ​តារា និយាយ​ថា មូលហេតុ ដែល​ឱ្យ​សិស្ស​យក​កន្សែងពោះគោ​មក​សាលារៀន ដើម្បី​ស្អំ​ក្បាល ដោយសារ​ជួយ​ឱ្យ​ត្រជាក់​អាច​អង្គុយ​រៀន​បាន ។ ក្នុង​នោះ​លោក​បាន​ណែនាំ​សិស្ស​ទាំងអស់​កុំ​ដើរ​លេង​នៅ​បរិវេណ​ខាងក្រៅ ឬ​រត់​លេង​ហាលថ្ងៃ ដូច្នេះ​ត្រូវ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន ដើ​ម្ប​កាត់​បន្ថយ​ការ​ឡើងក​ម្តៅ​ក្នុង​ខ្លួន និង​បញ្ចៀស​ជម្ងឺ​ផ្សេង​ៗ ខណៈ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​ដូច្នេះ ។

លោកគ្រូ វិចិត្រ​តារា​ដែល​ជានា​យក សាលា​បឋម​សិក្សា​គំរូ​ស្រុក ដែល​មាន​ទីតាំង​ស្ថិត​នៅ ក្នុងភូមិ​ឬ​ស្សី​ក្រោក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បន្ត​ថា នៅ​ពេល​ក្តៅ​ខ្លាំង​ដូច្នេះ កូនសិស្ស​របស់​លោក​មួយ​ចំនួន មាន​អាក្កា​រៈ​ឈឺក្បាល ខ្លះ​ឈាម​ច្រមុះ និង​ខ្លះ​ទៀត​មិន​ចង់​រៀន​ជាដើម ។

តាម​ការ​បង្ហើប​របស់​លោកគ្រូ​បន្ត​ថា នៅ​សាលា​លោកគ្រូ​ផ្ទាល់ មិន​តែ​អនុវត្ត​នូវ​វិធានការ​យក​កន្សែងពោះគោ ដើម្បី​ស្អំ​ក្បាល​អោយ​បញ្ចុះ​កម្តៅ​ប៉ុណ្ណោះ​ទេ ក៏​មានការ​បាញ់​ទឹក​នៅ​ខាង​មុខ​សាលារៀន នៅ​ជុំវិញ​ថ្នាក់​ដើម្បី​កាត់​បន្ថយ​ការ​ឡើងក​ម្តៅ និង​កង្ហារ​ទៀត​ផង​នោះ ដូច្នេះ​សិស្ស​អាច​នឹង​មាន​ភាព​ថមថយ​ចំពោះ​ការ​ឡើងក​ម្តៅ​នេះ ។

ក្រោយ​មានការ​ឡើងក​ម្តៅ​បែប​នេះ លោកគ្រូ ដៀប វិចិត្រ​តារា សូម​ផ្តាំ​ដល់​សាលារៀន​ទាំងអស់ សូម​យកចិត្តទុកដាក់ រក​វិធានការ​បែប​ណា ជួយ​សិស្ស ដើម្បី​បន្ត​ការ​រៀន និង​បង្រៀន​ដូច​ធម្មតា និង​ចូលរួម​ដាំ​ដើមឈើ​ឱ្យ​បាន​ច្រើន​ក្នុង​សាលារៀន ។

បើ​មក​មើល​សាលា​បឋម​សិក្សា​វត្ត​បូព៌​ដែល​មាន​ទីតាំង​ស្ថិត​នៅ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​ឯណោះ​វិញ ក៏​មាន​យកចិត្តទុកដាក់​ពី​គណ​គ្រប់គ្រង​ផង​ដែរ ដោយ​សាល​មួយ​កន្លែង​នេះ​បាន​បាញ់​ទឹក​លើដំបូល​សាលា​អោយ​សិស្ស​ដោយ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ថា « គណៈ​គ្រប់គ្រង​សាលា​បឋម​សិក្សា​វត្ត​បូព៌ សូម​គោរព​ថ្លែងអំណរគុណ​ដល់ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ជា​ពិសេស​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ដែល​បាន​ជួយ​ឡានទឹក​ចំនួន ៦ ឡាន​មក​បាញ់​ទឹក​នៅ​ជុំរិញ​បរិវេណ​សាលា ដើម្បី​ជា​ចំណែក​កាត់​បន្ថយ​នៅ​ការ​កើនឡើង​កម្តៅ​បាន​មួយ​កម្រិត ។ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៤៕ ដោយ​៖​លី​ហួ គី​ម​ឆាយ


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ