ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំប្រហែស! ដាំបាយលើផ្ទះជ្រុះភ្លើងកន្ទុយអុសបង្កការឆាបឆេះស្មៅ និងព្រៃក្នុងដីឡូត៌ទំនេរមួយកន្លែង

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ភូមិ​ម្នាក់​បាន​ដាំបាយ​នៅ​លើ​ផ្ទះ​របស់​ខ្លួន ហើយ​បាន​ជ្រុះ​ភ្លើង​កន្ទុយ​អុស​ធ្លាក់​លើ​ស្មៅ និង​ព្រៃ​ទៅ​ក្នុង​ដី​ឡូ​ត៌​ទំនេរ​មួ​យក​ន្លែ ដែល​ស្ថិត​នៅ​ជាប់​ផ្ទះ​គាត់​នោះ​បង្ក​ឲ្យ​មានការ​ឆាបឆេះ​សន្ធោសន្ធៅ​តែ​ម្ដង ។ ពេល​នោះ​អាជ្ញាធរ និង​សមត្ថកិច្ច ព្រមទាំង​កម្លាំង​ប្រជា​ការពារ​បាន​ចេញ​ទៅ​អន្តរាគមន៍​ព្រមទាំង​រាយការណ៍​ជូន​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ឲ្យ​ជួយ​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​ទៅ​បាញ់​ពន្លត់​ទើប​រលត់​ទៅ​វិញ​ទាំងស្រុង…

រាជធានី​ភ្នំពេញ ៖ អ្នក​ភូមិ​ម្នាក់​បាន​ដាំបាយ​នៅ​លើ​ផ្ទះ​របស់​ខ្លួន ហើយ​បាន​ជ្រុះ​ភ្លើង​កន្ទុយ​អុស​ធ្លាក់​លើ​ស្មៅ និង​ព្រៃ​ទៅ​ក្នុង​ដី​ឡូ​ត៌​ទំនេរ​មួ​យក​ន្លែ ដែល​ស្ថិត​នៅ​ជាប់​ផ្ទះ​គាត់​នោះ​បង្ក​ឲ្យ​មានការ​ឆាបឆេះ​សន្ធោសន្ធៅ​តែ​ម្ដង ។

ពេល​នោះ​អាជ្ញាធរ និង​សមត្ថកិច្ច ព្រមទាំង​កម្លាំង​ប្រជា​ការពារ​បាន​ចេញ​ទៅ​អន្តរាគមន៍​ព្រមទាំង​រាយការណ៍​ជូន​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ឲ្យ​ជួយ​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​ទៅ​បាញ់​ពន្លត់​ទើប​រលត់​ទៅ​វិញ​ទាំងស្រុង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣៥​នាទី រសៀល​ថ្ងៃ​ទី​០១ ខែ​សភា ឆ្នាំ​២០២៤ នៅ​ក្នុង​ដី​ឡូ​ត៌​ទំនេរ​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​មាន​អ្នក​ភូមិ​ម្នាក់ ដែល​មានផ្ទះ​នៅ​ជាប់​ដី​ឡូ​ត៌​ខាងលើ​នោះ បាន​ដាំបាយ​នៅ​លើ​ផ្ទះ​ដោយ​គាត់​បាន​ប្រើ​ច​ង្ក្រា​ន្ត​ដុត​អុស ខណៈនោះ​ស្រាប់តែ​ភ្លើង​កន្ទុយ​អុស​បាន​ជ្រុះ​ធ្លាក់​ទៅ​លើ​ស្មៅ និង​ព្រៃ​នៅ​ក្នុង​ដី​ឡូ​ត៌​ជាប់​ផ្ទះ​គាត់​នោះ ។ ទើប​បង្ក​ឲ្យ​មានការ​ឆាបឆេះ​សន្ធោសន្ធៅ​តែ​ម្ដង ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ភ្លាម​ៗ​នោះ កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​ប៉ុស្តិ៍​សំរោង​ក្រោម និង​កម្លាំង​ប្រជា​ការពារ​បាន​ចេញ​ទៅ​អន្តរាគមន៍ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​មក​ដោយសារ​មើលឃើញ​ស្ថានភាព​មិន​អាច​ពន្លត់​បាន​ទើប​រាយការណ៍​ជូន​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ ដើម្បី​ឲ្យ​ជួយ ព្រោះ​មានការ​ព្រួយបារម្ភ​ខ្លាច​ឆេះ​រាល​ដល់​ផ្ទះ​អ្នក​ភូមិ ។

ក្រោយមក​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ចេញ​ទៅ​បាញ់​ពន្លត់ រហូត​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ទន្ទឹម នោះ​អាជ្ញាធរ​ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គិភ័យ​ដែល​តែងតែ​កើតឡើង​នៅ​ពេល​មានការ​ធ្វេសប្រហែស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ